នាយករដ្ឋមន្ត្រី​​បញ្ជា​ឲ្យ​បិទ​ហាង​លក់​គោ​ដុត​ណា​មិន​គោរព​ការ​ណែនាំ

បន្ទាប់​ពី​មាន​ការ​បិណ្ឌបាត​របស់​សម្ដេច​ព្រះសង្ឃ​រាជ្យ និង​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋាភិបាល ហាមប្រាម​ការ​ដាក់​តាំង​គោ​ដុត មិន​បាន​ជោគជ័យ​ទាំង​ស្រុង ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​មុខ​ធ្វើ​អន្តរាគមន៍។
ដោយ ជី វិតា
2012-02-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២៣-ធ្នូ-២០១១៖ គោ​ដែល​ដុត​លក់​នៅ​តាម​ដង​ផ្លូវ​ច្រក​ចូល​ទៅ​វត្ត​សន្សំកុសល រាជធានី​ភ្នំពេញ។
២៣-ធ្នូ-២០១១៖ គោ​ដែល​ដុត​លក់​នៅ​តាម​ដង​ផ្លូវ​ច្រក​ចូល​ទៅ​វត្ត​សន្សំកុសល រាជធានី​ភ្នំពេញ។
RFA/Keopech Metta

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ជា​ផ្លូវការ​អំពី «ចលនា​ប្រលង​ប្រណាំង​ទីក្រុង​ស្អាត» នៅ​វិមាន​សន្តិភាព កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ២៧ កុម្ភៈ បាន​ប្រកាស​អោយ​បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម​ទៅ​លើ​សត្វ​បែប​នេះ។

លោក ហ៊ុន សែន៖ «បើ​មិន​ដាក់​អ៊ីចឹង​គេ​ថា​លក់​មិន​ដាច់។ ឥឡូវ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​បិណ្ឌ​បាត្រ​របស់​ព្រះសង្ឃ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​គ្រប់​ភោជនីយដ្ឋាន​ដែល​ធ្លាប់​ដុត​គោ​យក​មក​ដាក់​អ៊ីចឹង វា​ឃើញ​ទិដ្ឋភាព​សាហាវ​ឃោរឃៅ​ពេក! របៀប​ដូច​ជា​នៅ​ទីផ្សារ​មួយ​ចំនួន គេ​យក​ស្វា​មក​ទាំង​រស់ ហើយ​ចោះ​ក្បាល​នោះ កោត​តែ​ស៊ី​កើត! សូម​ឲ្យ​យក​ចិត្ត​ទុក​ដាក់​គ្រប់​ទី​កន្លែង​ទាំង​អស់។ រឿង​នេះ​ជា​បែប​ហិង្សា​មួយ​មិន​ត្រូវ​នឹង​ធម៌​ព្រះពុទ្ធ​ទេ។ យើង​ដាក់​ទៅ​ស្លាក "គោ​ដុត​ឆ្ងុយ​ឆ្ងាញ់" កុំ​យក​គោ​ទៅ​ដាក់​នៅ​ហ្នឹង...»

លោក​នាយករដ្ឋមន្ត្រី​បាន​ប្រកាស​បង្គាប់​អោយ​មន្ត្រី​អនុវត្ត​ច្បាប់​ចាត់​វិធានការ​អោយ​បាន​ម៉ឺងម៉ាត់៖ «អ៊ីចឹង​ត្រូវ​តាម​ដាន​ត្រួត​ពិនិត្យ​អា​ហ្នឹង​ផង ដើម្បី​ចៀសវាង​នូវ​ការ​ដែល​យើង​បាន​ដាក់​ចេញ ព្រះសង្ឃ​បិណ្ឌ​បាត្រ រាជរដ្ឋាភិបាល​បាន​ឯកភាព​ហើយ​បែរ​ជា​មិន​អនុវត្ត។ ហើយ​បើ​សិន​ជា​ភោជនីយដ្ឋាន​ណា​ដែល​គាត់​មិន​ធ្វើ​តាម បិទ​ភោជនីយដ្ឋាន​ហ្នឹង​ចោល​ទៅ...។ កន្លង​ទៅ​ខ្ញុំ​ដឹង​ថា​នៅ​មាន​នៅ​ឡើយ​ទេ»

កន្លង​មក​បញ្ហា​មួយ​ចំនួន​ដែល​បាន​កើត​ឡើង គេ​សង្កេត​ឃើញ​ថា មន្ត្រី​ដែល​មាន​តួនាទី​អនុវត្ត​ច្បាប់​មិន​បាន​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ទេ ប៉ុន្តែ​រង់ចាំ​រហូត​ដល់​មាន​បញ្ជា​ប្រកាស​ផ្ទាល់​មាត់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទើប​មាន​ការ​អនុវត្ត។ ឧទាហរណ៍​ដូចជា​បញ្ហា​កុងត្រូល​ជជុះ និង​ពេល​ថ្មីៗ​នេះ ការ​ចាប់​ខ្លួន​សន្តិសុខ​ការពារ​ក្រុមហ៊ុន​ធីធីវ៉ាយ (TTY) ពីរ​នាក់ ដែល​បាន​បាញ់​ពលរដ្ឋ ៤​នាក់ ឲ្យ​រង​របួស​ធ្ងន់​នៅ​ឃុំ​២ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ជាដើម។

ក្រុម​អ្នក​សង្កេតការណ៍​និយាយ​ថា ដើម្បី​អោយ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា មាន​ប្រសិទ្ធភាព និង​និរន្តរភាព​យូរ​អង្វែង​នោះ មន្ត្រី​អនុវត្ត​ច្បាប់​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​តែ​អនុវត្ត​ច្បាប់​នៅ​ពេល​ណា​មាន​បទល្មើស​កើត​ឡើង ដោយ​មិន​ត្រូវ​រង់ចាំ​តែ​បទបញ្ជា​ពី​ឥស្សរជន ឬ​បុគ្គល​ណា​មួយ​នោះ​ទេ ដោយសារ​ថា ឥស្សរជន ឬ​មន្ត្រី​រូប​ណា​មួយ​នោះ គឺ​ជា​មនុស្ស​ដែល​អាច​ប្រែប្រួល​ទៅ​តាម​កាលៈទេសៈ និង​មនោសញ្ចេតនា រី​ឯ​ច្បាប់​វិញ​មិន​ប្រែប្រួល​ទេ។ ដូច្នេះ​ការ​អនុវត្ត​ច្បាប់​ល្អ​នាំ​អោយ​មាន​ការ​ពង្រឹង​នីតិរដ្ឋ ឬ​ការ​យក​ច្បាប់​ជា​ធំ​ដែល​នាំ​អោយ​មាន​ស្ថិរភាព​សង្គម​ដែល​ផ្ទុយ​ទៅ​នឹង​ការ​យក​បុគ្គល​ជា​ធំ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

ព័ត៌មាន (8)
Share

អ្នក​អាន​អនាមិក

What about roast ducks, chicken, and roast pigs that sold on the roads, are they also inappropriate? If Samdech says so..., it will be so...!

Feb 28, 2012 10:58 PM

អ្នក​អាន​អនាមិក

ចំណុចនេះហើយបញ្ជាក់ឱ្យឃើញថា៖ទី១មន្ត្រីរដ្ឋបាលរបស់
លោកនាយកហ៊ុន សែន អសមត្តភាព,ទី២ មន្ត្រីរដ្ឋបាល
ទាំងនោះចាត់ទុកលោកនាយកហ៊ុន សែនជាអាយ៉ងសម្រាប់
ពួកគេញាក់លេង។

Feb 28, 2012 07:37 PM

អ្នក​អាន​អនាមិក

ម៉ែកូនគ្រាន់ត្រឹមរឿងគោដុតសោះធ្វើឲ្យនាយករដ្ឋមន្រ្តីលំបានមែន អញ្ចឹងបានគេថាប្រទេសខ្មែរដឹកនាំដោយបុគ្គលម្នាក់មែន? បន្តិចទៀតអ្នកលក់មាន់ដុតនិងទាដុតជាសាធារណៈប្រយ័ត្ន គេហាមទៀត!! អស្ចារ្យមែនស្រុកខ្មែរមុខរបររកស៊ីសោះ លោកបិណ្ធបាតដែរ? មិនដែលឮលោកបិណ្ធបាតអ្នកមានអំ ណាចនិងអ្នកមានលុយមិនឲ្យដេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋានសោះ(អត់ចេះការពារមនុស្សតែចេះការពារសត្វ) បំណងល្អពីម្ចាស់ឆ្នោត។

Feb 28, 2012 07:10 PM

អ្នក​អាន​អនាមិក

God created some animals and gave them to men for food. But display the whole roasted ducks, chickens,or ox in the public street is not too good; but inside the enclosure restaurent should be Ok.

Feb 28, 2012 02:01 PM

អ្នក​អាន​អនាមិក

It seems like Cambodia lacks effective social system that even a tiny thing require prime minister's intervention. Where are the other voice to do this. It is a small thing.

Feb 28, 2012 10:14 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល