មនុស្ស​២​នាក់​រង​របួស​ដោយសារ​ជាន់​មីន​នៅ​ជិត​ប្រាសាទ​ព្រះវិហារ

មន្ត្រី​យោធា​ខ្មែរ នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ បាន​ឲ្យ​ដឹង​ថា ទាហាន​ខ្មែរ​ម្នាក់ និង​ស្ត្រី​ដែល​ត្រូវ​ជា​គ្រួសារ​ទាហាន​ម្នាក់​ទៀត បាន​រង​របួស ដោយសារ​ជាន់​មីន​កប់​ក្រោម​ដី ដែល​សេស​សល់​ជា​យូរ​មក​ហើយ​ នៅ​ជិត​ជណ្ដើរ​បូរាណ​នៃ​ប្រាសាទ​ព្រះវិហារ​ កាលពី​រសៀល​ថ្ងៃ​ពុធ ទី​១៩ ខែ​ឧសភា។
ដោយ ហង្ស សាវយុត
2010-05-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
៦-កុម្ភៈ-១០: ក្រុម​អ្នក​ជំនាញ​ជួសជុល​ផ្កាឈូក​ថ្ម​អម​ផ្លូវ​នៃ​គោបុរៈ​ទី​៥ ឆ្ពោះ​ទៅ​ប្រាសាទ​ទី​៤​របស់​ប្រាសាទ​ព្រះវិហារ។
៦-កុម្ភៈ-១០: ក្រុម​អ្នក​ជំនាញ​ជួសជុល​ផ្កាឈូក​ថ្ម​អម​ផ្លូវ​នៃ​គោបុរៈ​ទី​៥ ឆ្ពោះ​ទៅ​ប្រាសាទ​ទី​៤​របស់​ប្រាសាទ​ព្រះវិហារ។
RFA/Hang Savyouth

លោក​ឧត្ដម​សេនីយ៍​ទោ​ ស្រី​ ឌឹក​ មេ​បញ្ជាការ​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ដែល​កំពុង​គ្រប់​គ្រង​នៅ​ជុំវិញ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​ ខែ​ឧសភា​ថា កាល​ពី​រសៀល​ថ្ងៃ​ពុធ ទា​ហាន​ម្នាក់ និង​ស្ត្រី​ម្នាក់​ បាន​រង​របួស​ដោយ​សារ​ជាន់​មីន​កប់​ក្រោម​ដី​ នៅ​ជិត​កន្លែង​ជណ្ដើរ​បូរាណ​នៃ​ប្រាសាទ​ព្រះវិហារ។

មន្ត្រី​យោធា​ខ្មែរ​ឲ្យ​ដឹង​ថា មីន​កប់​ក្រោម​ដី​ បាន​នៅ​សេស​សល់​ជា​ច្រើន​កន្លែង​ជិត​ប្រាសាទ​ព្រះវិហារ​ ដោយ​កាល​ពី​ឆ្នាំ​មុន​ មាន​ទាហាន​ខ្មែរ​ម្នាក់​ក៏​បាន​រង​របួស​ដោយ​សារ​ដើរ​ជាន់​មីន​កប់​ក្រោម​ដី​នៅ​ជិត​ជណ្ដើរ​បូរាណ​នៃ​ប្រាសាទ​ព្រះវិហារ​ដែរ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល