មន្ត្រីបក្សសមរង្ស៊ីថ្កោលទោសការសម្រេចបិទជំរំជនភៀសខ្លួននៅកម្ពុជា
2010.12.18
ជនភៀសខ្លួនដែលកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលនោះមានចំនួន ៧៦នាក់ ជាជនជាតិភាគតិចម៉ុងតាញ៉ា ដែលរត់គេចពីការតាមធ្វើទុក្ខបុកម្នេញដោយរដ្ឋាភិបាលវៀតណាម។
រដ្ឋាភិបាលកម្ពុជា គ្រោងបញ្ជូនជនភៀសខ្លួនចំនួន ១៤នាក់ក្នុងចំណោមមនុស្សចំនួន ៧៦នាក់នោះទៅប្រទេសវៀតណាមវិញ បន្ទាប់ពីពួកគេទើបបានមកកម្ពុជា គេចពីសមត្ថកិច្ចវៀតណាម ដែលតាមចាប់។
ក្រុមអ្នកតំណាងរាស្ត្រទាំង ២៨រូបខាងលើនេះ បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ពិចារណាឡើងវិញចំពោះការសម្រេចចិត្តមួយដែលក្រុមអ្នកតំណាងរាស្ត្រចាត់ទុកថា ធ្វើឡើងដ៏តក់ក្រហល់នេះ ហើយអនុញ្ញាតឲ្យអង្គការ UNHCR បន្តបំពេញបេសកកម្មមនុស្សធម៌របស់គេឲ្យបានចប់ចុងចប់ដើម។
ក្រុមអ្នកតំណាងរាស្ត្រទាំងនេះបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា គោរពកាតព្វកិច្ចមនុស្សធម៌ និងបទដ្ឋានអន្តរជាតិផ្សេងៗ ដែលមានចែងក្នុងច្បាប់របស់កម្ពុជា រួមនឹងអនុសញ្ញាអន្តរជាតិស្តីអំពីជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ នៅឆ្នាំ១៩៥១៕