កម្ពុជា​រៀបចំ​សន្និសីទ​អន្តរជាតិ​នៅ​សៀមរាប

ប្រទេស​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​ដឹកនាំ​សន្និសីទ​អន្តរជាតិ​ថ្នាក់​ទេសាភិបាល​ធនាគារ​កណ្តាល​តំបន់​អាស៊ី​អាគ្នេយ៍​លើក​ទី​៤៥ នៅ​ឯ​ខេត្ត​សៀមរាប។
ដោយ ហង្ស សាវយុត និង សេក បណ្ឌិត
2010-02-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​របស់​ប្រទេស​ខ្មែរ លោក គាត ឈន់ កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដឹកនាំ​សន្និសីទ​អន្តរជាតិ​ថ្នាក់​ទេសាភិបាល​ធនាគារ​កណ្តាល​តំបន់​អាស៊ីអាគ្នេយ៍ (SEA CEN) លើក​ទី​៤៥ ដែល​មាន​អ្នក​ជំនាញ​មក​ពី​ប្រទេស​ចំនួន​១៦ បាន​ចូលរួម និង​ប្រជុំ​រយៈពេល​២​ថ្ងៃ​នៅ​ក្នុង​ខេត្ត​សៀមរាប ចាប់ផ្តើម​ពី​ថ្ងៃ​សុក្រ ទី​២៦ រហូត​ដល់​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ។

ការ​រៀបចំ​សន្និសីទ​នេះ​ដើម្បី​ពិភាក្សា​និង​ផ្លាស់​ប្តូរ​យោបល់ និង​ចែក​រំលែក​បទពិសោធន៍​គ្នា​ ក្នុង​ការ​ដឹកនាំ​ធនាគារ​កណ្តាល នយោបាយ​រូបិយវត្ថុ និង​គន្លឹះ​ទ្រទ្រង់​មួយ​ចំនួន​ទៀត ធ្វើ​ឲ្យ​ប្រព័ន្ធ​ធនាគារ​និង​ហិរញ្ញវត្ថុ​មាន​ស្ថិរភាព សំដៅ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ងើប​ឡើង​វិញ​បន្ទាប់​ពី​វិបត្តិ​ទីផ្សារ​ហិរញ្ញវត្ថុ​សកល​មក។

លោក​រដ្ឋមន្ត្រី គាត ឈន់ បាន​ថ្លែង​សុន្ទរកថា​ទៅ​កាន់​សន្និសីទ​នោះ​ថា គោល​នយោបាយ​ទទួល​ខុស​ត្រូវ​របស់​ប្រទេស​កម្ពុជា​នៅ​ពេល​មាន​វិបត្តិ​ហិរញ្ញវត្ថុ គឺ​កម្ពុជា​បាន​ព្យាយាម​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ ដោយ​ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ចីរភាព​។ កម្ពុជា​គឺ​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​តូច តែ​បើក​ចំហ ជាមួយ​នឹង​ការ​វិនិយោគ​ទុន​ឧប​នីយកម្ម៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល