អង្គការ​អ្នក​កាសែត​ខាង​វិស័យ​សង្គម​បរិស្ថាន​ផ្ដល់​រង្វាន់​ឲ្យ​វិទ្យុ​អាស៊ី​សេរី

អង្គការ​អ្នក​កាសែត​ខាង​វិស័យ​សង្គម​បរិស្ថាន (The Society of Environment Journalists) កាល​ពី​ថ្ងៃ​ពុធ ២៨ កក្កដា បាន​ផ្ដល់​រង្វាន់​ដល់​វិទ្យុ​អាស៊ី​សេរី ដែល​បាន​ផលិត​យ៉ាង​ល្អ និង​បញ្ចាំង​ផ្សាយ​នូវ​ខ្សែ​វីដេអូ​មួយ​ឈុត ដែល​មាន​ចំណងជើង​ថា "ទន្លេ​ធម្មជាតិ​ចុង​ក្រោយ"។
ដោយ តាំង សារ៉ាដា
2010-07-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបភាព​នៃ​ខ្សែ​វីដេអូ​អំពី​ទន្លេ​មេគង្គ​របស់​វិទ្យុ​អាស៊ី​សេរី
រូបភាព​នៃ​ខ្សែ​វីដេអូ​អំពី​ទន្លេ​មេគង្គ​របស់​វិទ្យុ​អាស៊ី​សេរី
RFA Photo

រង្វាន់​នេះ​ជា​ការ​ទទួល​ស្គាល់​នូវ​របាយការណ៍​ស៊ើប​អង្កេត ដែល​វិទ្យុ​អាស៊ី​សេរី​បាន​ខិតខំ​ប្រឹងប្រែង​ចុះ​ពិនិត្យ​មើល​បញ្ហា​នានា ទាក់ទង​នឹង​បរិស្ថាន​ដែល​កើត​ឡើង​នៅ​តាម​បណ្ដោយ​ដង​ទន្លេ​មេគង្គ។

ប្រធាន​វិទ្យុ​អាស៊ី​សេរី លោកស្រី លីប៊ីលូ (Libby Liu) បាន​ថ្លែង​ថា នេះ​ជា​កិត្តិយស​ខ្លាំង​ណាស់​សម្រាប់​វិទ្យុ​អាស៊ី​សេរី។ លោក​ស្រី​បន្ត​ថា អ្នក​ស្ដាប់​របស់​យើង​បាន​ឲ្យ​​យើង​ដឹង​ថា សុខភាព​របស់​ទន្លេ​មេគង្គ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ សម្រាប់​គុណភាព​របស់​ជីវិត​មនុស្ស និង​សត្វ។

ពិធី​ប្រគល់​រង្វាន់​នេះ​នឹង​ធ្វើ​ឡើង​ក្នុង​ទីក្រុង Missoula រដ្ឋ Montana សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា​ខាង​មុខ៕

ទស្សនា​ខ្សែ​វីដេអូ "ដំណើរតាម​ទន្លេ​មេគង្គ"

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល