ស៊ាន ប៉េងសែ និង សម រង្ស៊ី ទស្សនកិច្ច​សហរដ្ឋ​អាមេរិក

លោក ស៊ាន ប៉េងសែ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ប៉ារីស និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី កំពុង​ធ្វើ​ដំណើរ​ទស្សនកិច្ច​រួម​គ្នា​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​បំភ្លឺ​ជូន​ពលរដ្ឋ​មាន​ដើម​កំណើត​ខ្មែរ ឲ្យ​បាន​យល់​ជ្រាប​កាន់​តែ​ច្បាស់ ពិសេស​អំពី​បញ្ហា​បច្ចេកទេស ដែល​ទាក់ទិន​នឹង​ការ​កំណត់​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម។
ដោយ មឿង ទុម
2010-05-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ដំណើរ​ទស្សនកិច្ច​នេះ​បាន​ចាប់ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា​កន្លង​មក រហូត​ទៅ​ដល់​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១០ ខាង​មុខ​នេះ។

លោក សម រង្ស៊ី និង​លោក ស៊ាន ប៉េងសែ បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង នៅ​តាម​រដ្ឋ​នានា​ទូទាំង​សហរដ្ឋ​អាមេរិក ហើយ​បាន​ថ្លែង​ផ្ដោត​បន្ថែម​អំពី​បញ្ហា​បូរណភាព​ទឹក​ដី​ខ្មែរ​ដែល​បាត់​បង់​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​បញ្ហា​នយោបាយ​នៅ​កម្ពុជា។ ក្រៅ​ពី​នេះ លោក សម រង្ស៊ី ក៏​បាន​ជួប​ជាមួយ​មន្រ្តី​អាមេរិក​សំខាន់​ៗ​មួយ​ចំនួន​នៃ​រដ្ឋការ​ក្រុង​វ៉ាស៊ីនតោន​ផង​ដែរ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល