មេ​ដឹកនាំ​ថៃ​៖ ការ​រំលាយ​ក្រុម​បាតុករ​អាវ​ក្រហម​ជា​ដំណោះស្រាយ​ប្រសើរ

នាយក​រដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ បាន​ថ្លែង​ថា ការ​រំលាយ​ក្រុម​បាតុករ​អាវ​ក្រហម​ជា​ដំណោះស្រាយ​ប្រសើរ​បំផុត​សម្រាប់​ប្រទេស។
ដោយ ជុន ច័ន្ទបុត្រ
2010-05-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​រដ្ឋមន្ត្រី​ថៃ អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva)។
នាយក​រដ្ឋមន្ត្រី​ថៃ អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva)។
AFP PHOTO

ព័ត៌មាន​ពី​ភ្នាក់ងារ​វិទ្យុ​អាស៊ី​សេរី​នៅ​ទីក្រុង​បាងកក​បាន​រាយ​ការណ៍​នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​១៦ ឧសភា​នេះ ថា មជ្ឈមណ្ឌល​សម្រាប់​ដោះស្រាយ​ស្ថានភាព​អាសន្ន​បាន​ប្រកាស​ថា មជ្ឈមណ្ឌល​នឹង​បញ្ជូន​ក្រុម​ចរចា​មួយ​ចំនួន​ដែល​មាន​ប៉ូលិស និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ទៅ​បញ្ចុះ​បញ្ចូល​ក្រុម​បាតុករ​អាវ​ក្រហម ជា​ពិសេស​ស្ត្រី និង​កុមារ ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​វិញ ឲ្យ​បាន​មុន​ម៉ោង ៣​រសៀល នៅ​ថ្ងៃ​ច័ន្ទ ទី​១៧។

អតីត​ភរិយា​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែល​ត្រូវ​ទម្លាក់​ពី​អំណាច បាន​ចាក​ចេញ​ពី​ប្រទេស ហើយ​កូន​ៗ​របស់​លោក​ក៏​នឹង​ចាក​ចេញ​ដែរ។

១០-មេសា-២០១០: ក្រុម​បាតុករ​អាវ​ក្រហម​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​ប៉ូលិស​បង្ក្រាប​បាតុករ អំឡុង​ពេល​​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​កណ្ដាល​ទីក្រុង​បាងកក ប្រទេស​ថៃ។ (AFP Photo)
១០-មេសា-២០១០: ក្រុម​បាតុករ​អាវ​ក្រហម​ដែល​គាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ប៉ះ​ទង្គិច​គ្នា​ជាមួយ​ក្រុម​ប៉ូលិស​បង្ក្រាប​បាតុករ អំឡុង​ពេល​បន្ត​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​កណ្ដាល​ទីក្រុង​បាងកក ប្រទេស​ថៃ។ AFP/ROSLAN RAHMAN

លោក​ឧត្ដមសេនីយ៍ ឆាវ៉ាលីត យុងឆៃយុទ្ធ អតីត​ទីប្រឹក្សា​គណបក្ស​ប្រឆាំង​ឈ្មោះ ភឿថៃ បាន​ចាក​ចេញ​ទៅ​ប្រទេស​ចិន។

លោក​នាយក​រដ្ឋមន្ត្រី​ថៃ អាភីស៊ិត វេតឆាឈីវ៉ាក់ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាល​ពី​ថ្ងៃ​ទី​១៥ ឧសភា ថា ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​​ពេល​នេះ គឺ​ជា​ចម្លើយ​ត្រឹមត្រូវ​ទៅ​នឹង​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​សង្គម។ ការ​រំលាយ​ក្រុម​អាវ​ក្រហម​ជាមួយ​នឹង​ការ​គ្រោះថ្នាក់​តិច​តួច គឺ​ជា​ដំណោះស្រាយ​ប្រសើរ​បំផុត ដើម្បី​ធានា​សន្តិសុខ និង​ភាព​ត្រឹមត្រូវ​យូរ​អង្វែង។ នៅ​ពេល​ណា​ចប់​ក្រុម​បាតុករ​អាវ​ក្រហម ទំនាស់​ទាំង​អស់​ក៏​ត្រូវ​ចប់​ដូច​ដែល​បាន​គូស​វាស​ក្នុង​ផែនទី​ត្រី​វិស័យ ដែល​លោក​បាន​ស្នើ​ឡើង។ ពេល​នេះ​ការ​រំលាយ​ក្រុម​អាវ​ក្រហម គឺ​ជា​ដំណោះស្រាយ​ប្រសើរ​បំផុត​សម្រាប់​ប្រទេស និង​ប្រជាជន៕

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

The Thai is always pround of themselves and they always look down on their neighbors. Now let them taste the flavor of war.

May 17, 2010 12:44 PM

អ្នក​អាន​អនាមិក

i don't think this would worth,

May 17, 2010 03:48 AM

គេហទំព័រ​ទាំងមូល