លោក ម៉ម សូណង់ដូ ត្រូវ​ប៉ូលិស​ចាប់​ខ្លួន

លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ​និង​ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ FM 105 មេហ្គាហឺត្ស ត្រូវ​បាន​កម្លាំង​ប៉ូលិស​ចាប់​ខ្លួន​នៅ​​​ថ្ងៃ​ទី​១៥ កក្កដា វេលា​ម៉ោង​ប្រមាណ ៩​ព្រឹក។
ដោយ វិជ័យ អានន្ទ
2012-07-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​​អ្នក​ប្រជាធិបតេយ្យ ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១២។
លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​​អ្នក​ប្រជាធិបតេយ្យ ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១២។
RFA/Vichey Anandh

លោកស្រី ឌិន ផាណារ៉ា ភរិយា​លោក ម៉ម សូណង់ដូ ឲ្យ​ដឹង​ថា កង​កំលាំង​សមត្ថកិច្ច​ប្រមាណ ២០​នាក់ ស្លៀក​ពាក់​ស៊ីវិល និង​ឯកសណ្ឋាន​ប៉ូលិស បាន​ចូល​ស្ថានីយ​វិទ្យុ​សំបុកឃ្មុំ ស្ថិត​ក្នុង​ភូមិ​ត្នោតជ្រំ សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ហើយ​ចាប់​ខ្លួន​ស្វាមី​របស់​លោកស្រី។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្ដមសេនីយ៍ ខៀវ សុភ័គ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ កក្កដា ថា លោក ម៉ម សូណង់ដូ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​វេលា​ម៉ោង​ជិត ៩​ព្រឹក ថ្ងៃ​ទី​១៥ កក្កដា តាម​រយៈ​ដីកា​ចាប់​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​ក្រចេះ លោក ចុក ងួន។

លោក ខៀវ សុភ័គ ឲ្យ​ដឹង​បន្ត​ថា ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ នេះ គឺ​ចោទ​ពី​បទ​ល្មើស​ចំនួន ៤ គឺ​ទី​១ ផ្ដួចផ្ដើម​គំនិត​ប្រឆាំង​អ្នក​រាជការ​សាធារណៈ ទី​២ ធ្វើ​កុបកម្ម ទី​៣ ជ្រៀតជ្រែក​ខុស​ច្បាប់​នៅ​ក្នុង​ការ​បំពេញ​មុខងារ​សាធារណៈ និង​ទី​៤ ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់​អាវុធ​ប្រឆាំង​នឹង​អាជ្ញាធរ​ស្រប​ច្បាប់។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​ដែរ លោកស្រី ឌិន ផាណារ៉ា អះអាង​ថា ស្វាមី​របស់​លោកស្រី​មិន​បាន​ប្រព្រឹត្ត​ល្មើស​ដូច​ការ​ចោទ​ប្រកាន់​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​ក្រចេះ នោះ​ទេ។ លោកស្រី​លើក​ឡើង​ថា ប្រសិន​បើ​តុលាការ​មាន​ភាព​ឯករាជ្យ លោកស្រី​គិត​ថា ស្វាមី​របស់​លោកស្រី​នឹង​គ្មាន​ទោសពៃរ៍​អ្វី​ឡើង។ តែ​ទោះ​យ៉ាង​ក៏ដោយ លោកស្រី​បញ្ជាក់​ថា លោកស្រី​រក​មេធាវី​បាន​ហើយ នៅ​ថ្ងៃ​ទី​១៥ កក្កដា នេះ ដើម្បី​ជួយ​ការពារ​ក្ដី​ស្វាមី​របស់​លោកស្រី។

ចំណែក​លោក សុក សំអឿន មេធាវី​ការពារ​ក្ដី​របស់​លោក ម៉ម សូណង់ដូ មាន​ប្រសាសន៍​ថា លោក​យល់​ព្រម​ធ្វើ​មេធាវី​ការពារ​ក្ដី​របស់​លោក ម៉ម សូណង់ដូ នោះ​ហើយ តែ​ភ្លាមៗ​នេះ លោក​មិន​ទាន់​បាន​ពិនិត្យ​មើល​សំណុំ​រឿង និង​បាន​ទទួល​ដីកា​ចោទ​ប្រកាន់​នោះ​នៅ​ឡើយ ដូច្នេះ​ភ្លាមៗ​នេះ​លោក​មិន​ទាន់​អាច​និយាយ​អ្វី​បាន​ទេ។

ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​នេះ​ដែរ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​ក្រចេះ លោក ចុក ងួន អះអាង​ថា លោក​ជា​អ្នក​ចេញ​ដីកា​ចាប់​ខ្លួន​នោះ​មែន ប៉ុន្តែ​រឿង​ក្ដី​នេះ​បាន​ផ្ទេរ​មក​តុលាការ​រាជធានី​ភ្នំពេញ​ហើយ ដូច្នេះ​រឿង​ក្ដី​នេះ​មិន​ស្ថិត​ក្រោម​យុត្តាធិការ​របស់​សាលា​ដំបូង​ខេត្ត​ក្រចេះ ចាត់​ចែង​ទៀត​នោះ​ទេ។

ទោះ​យ៉ាង​ណា អនុ​ប្រធាន​ផ្នែក​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ចាន់ សុវ៉េត អំពាវនាវ និង​សុំ​ឲ្យ​រដ្ឋាភិបាល​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ។ លោក​ថ្លែង​បន្ត​ថា ទង្វើ​របស់​រដ្ឋាភិបាល​ទាក់ទង​នឹង​ការ​បញ្ជា​ឲ្យ​មាន​ការ​ចាប់​ខ្លួន ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​នេះ​វា​មិន​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ទទួល​ផល​ចំណេញ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​វា​ជា​ការ​បង្ហាញ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ឃើញ​យ៉ាង​ច្បាស់​ថា លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា កំពុង​ដើរ​ថយ​ក្រោយ។

លោក ម៉ម សូណង់ដូ បាន​វិល​មក​ពី​សហរដ្ឋ​អាមេរិក និង​ស្វីស ចូល​មក​កម្ពុជា​វិញ កាល​ពី​ថ្ងៃ​ទី​១២ កក្កដា កន្លង​ទៅ​នេះ។ នៅ​ថ្ងៃ​ទី​១៤ កក្កដា លោក​បាន​ចូល​រួម​ខួប​លើក​ទី​២ នៃ​ការ​បង្កើត​សមាគម​អ្នក​ប្រជាធិបតេយ្យ ហើយ​លោក​បាន​ថ្លែង​ថា លោក​មិន​ខ្លាច​ការ​ចង់​ចាប់​ខ្លួន​លោក​ពី​សំណាក់​អាជ្ញាធរ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​២៦ មិថុនា កន្លង​ទៅ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា អាជ្ញាធរ​ត្រូវ​តែ​ចាប់​ខ្លួន​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ដែល​ជា​មេខ្លោង​ក្នុង​សកម្មភាព​បង្កើត​ចលនា​ចាប់​ដី​ដោយ​ខុស​ច្បាប់​នៅ​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។ លោក ហ៊ុន សែន បាន​និយាយ​ថា ប្រធាន​សមាគម​នោះ ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​របស់​កុមារី​មួយ​រូប​ក្នុង​ពេល​កង​កំលាំង​ប្រដាប់​អាវុធ​រដ្ឋាភិបាល ទៅ​បង្ក្រាប​សកម្មភាព​ចាប់​ដី​ខុស​ច្បាប់​នៅ​ខេត្ត​ក្រចេះ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (31)
Share

UN SOPHAT

ពី Phnom Penh

Hun Sen is not good. do all the bad wrong things and crazy man.

Jul 18, 2012 10:35 PM

អ្នក​អាន​អនាមិក

សូម មជ្ឈដ្ឋានក្នុងនឹងក្រៅប្រទេសជួយ ធ្វើយ៉ាងណាឲ្យ​សិស្ស​និស្សិតនិងអ្នកដែលមិនបានទៅបោះឆ្នោត បានទៅបោះផង។ មានហេតុផលច្រើនដែលពួកគាត់​មិនទៅ​បោះឆ្នោត
១.នឿយនាយ
២.ឈឺចាប់
៣.មិនបង្កភាពងាយស្រួលក្នុងការបោះ(ឧទាហរណ៍ និស្សិតរៀននៅភ្នំពេញតែត្រូវចំណាយលុយផ្ទាល់ខ្លួនធ្វើដំណើរទៅបោះនៅតាមខេត្ត)
៤.គ្រប់គណបក្សសុទ្ធតែប្រព្រឹត្តមិនគួឲ្យទុកចិត្ត
៥.មានការកៀបសង្កត់ក្នុងការបញ្ចេញមតិនិងសម្រេចចិត្ត
..............សូមអាស៊ីសេរីជួយផង ជួយដាស់អារម្មណ៍សិស្សនិស្សិត
អរគុណ!

Jul 16, 2012 01:39 PM

NANA

ពី FRANCE

HUN SEN , it time for u to protect democraci,why do u do again and again? u must to talk with vn n Thailand how to protect the khmer's lands n how to protect the forests in cambodia,it is your worke! please release MR MOM SONANDO ! He is noncen person ,he figting with u althouge he know the result !He is very bravly even u are the cat wait for vn help your powers !If u r the man u are not do like this!

Jul 16, 2012 05:44 AM

អ្នក​អាន​អនាមិក

pls Sen answer all comments of people on rfa if you are a strong leader don't escape you must face and show reasonable evidence!

Jul 15, 2012 11:12 PM

អ្នក​អាន​អនាមិក

មើលចុះ គេកំពុងខ្លាចសំលេងប្រជាធិបតេយ្យហើយ

Jul 15, 2012 10:52 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល