បក្ស​សម​រង្ស៊ី​រំលឹក​វិញ្ញាណក្ខន្ធ​បាតុករ​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក

គណ​បក្ស​សម​រង្ស៊ី​ត្រៀម​រៀបចំ​ពិធី​បុណ្យ​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ដោយ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក មក​លើ​ហ្វូង​បាតុករ​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋ​សភា ក្បែរ​បង​ព្រះ​បរម​រាជ្យ​វាំង រាជ​ធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មិនា ឆ្នាំ​២០១២។
ដោយ ដែន អយុធ្យា
2012.03.24

លោក សុន ឆ័យ មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​សម​រង្ស៊ី បាន​ឲ្យ​ដឹង​ថា ពិធី​បុណ្យ​នេះ​ជា​ខួប​លើក​ទី ១៥​ឆ្នាំ ហើយ ដែល​គណ​បក្ស​សម​រង្ស៊ី​បាន​ប្រារព្ធ​ពិធី​បុណ្យ​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ដោយ​អំពើ​ភេរវកម្ម នៃ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែក មក​លើ​ហ្វូង​បាតុករ​អហិង្សា កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិនា ឆ្នាំ​១៩៩៧។

លោក​ឲ្យ​ដឹង​ថា ពិធី​នោះ លោក សម រង្ស៊ី ដែល​ជា​ប្រធាន​គណ​បក្ស​ក៏​នឹង​ថ្លែង​បន្ត​ផ្ទាល់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​វីដែអូ​ខន​ហ្វើ​រិន ពី​ក្រៅ​ប្រទេស ដល់​អ្នក​ចូល​រួម​នា​ឱកាស​នោះ​ដែរ។

លិខិត​ចុះ​ថ្ងៃ​ទី​២៣ ខែ​មិនា ឆ្នាំ​២០១២ របស់​គណ​បក្ស​សម​រង្ស៊ី ផ្ញើ​ជូន​លោក កែប ជុតិមា អភិបាល​រាជ​ធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ពិធី​នេះ ចាប់​ផ្ដើម​ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ១១​ព្រឹក  ដោយ​មាន​រាប់​បាត្រ​ព្រះសង្ឃ​ចំនួន ៥០​អង្គ និង​មាន​ពុទ្ធ​បរិស័ទ​ចូល​រួម​ប្រមាណ ៣០០​នាក់។

ព្រឹត្តិការណ៍​វាយ​ប្រហារ​ដោយ​គ្រាប់​បែក កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិនា ឆ្នាំ​១៩៩៧ បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ១៦​នាក់ និង​របួស​ជាង ១០០​នាក់។ មក​ដល់​ពេល​នេះ សមត្ថកិច្ច​មិន​ទាន់​ចាប់​បាន​ជន​ល្មើស​មក​ផ្ដន្ទា​ទោស​នោះ​ទេ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Mar 24, 2012 04:07 AM

Under khmerouge regime with evilviet c'mmie elited had a biggest planned to set landmines at along western khmer/thailand border.To let the secreted of killing each other started and if someone try to escape into thailand...those pple will step on the landmines and get kill that's the viet's plan.The evilviet's secretly is to keep khmerouge c'mmie from outside world and evilviet tried to kept wide opened at eartern border to let khmer pple fled to vietname rather into thailand.In fact now,evilviet c'mmie created a big 4 evils brothers as likely x-khmerouge's brother who were on trial.Bigger brother # one is D-HS..brother # two is HNHong...brother # three is Sok An...brother # four is Wa Kim Hong all the top blacklist most the world wanted.This indicating that viet c'mmie secret plans are keeping kill more khmer pple with its cold-blood strategy.

Anonymous
Mar 24, 2012 03:19 AM

was it Cambodia sponsoring terrorist ? because this is the act of terrorist. if not so the khmer government should investigate the case farther.

Anonymous
Mar 25, 2012 04:01 PM

ព្រឹត្តិការណ៍នេះ ជាអំពើយង់ខ្នងរបស់រដ្ឋាភិបាលខែ្មរ។

Anonymous
Mar 25, 2012 03:14 PM

សូសសើដោយស្មោះដល់បក្សសមរង្សី
ដែលចេះធ្វើបុណទានឧទិសជូនវិញ្ញាន
ខណ័អ្នកស្នេហាជាតិដែលបាត់បង់ជីវិត
ដោយសារទាតិ។​តើទ្រង់Ranaridh ដែលធ្វើបុណឧ្យនាយទាហ៊ានរបស់ទ្រង
ដែលបានស្លាប់ដោយសាររដ្ឋប្រហាដ័ឃោឃៅនោះទេ?អត់សោះ។ហេតុអីគឺខ្លាចហ៊ុនសែន​។​មនុស្សចោលម្សៀតបែបទ្រង់នេះមិនត្រូវចូល
ប្រឡូកក្នុងឆាកនយោយទេ។​ទៅរាំរបាំទៅប្រសើជាង។