មន្រ្តី​បក្ស​សមរង្ស៊ី​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​អំពី​ការ​ផ្ដល់​ដី​សម្បទាន​នៅ​កំពង់ស្ពឺ

សមាជិក​សភា​មួយ​ចំនួន​ពី​គណបក្ស​សមរង្ស៊ី បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ឡើង​វិញ​អំពី​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន Phnom Penh Sugar Industry Co., Ltd. របស់​លោក លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធ​សភា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ស្រែ​ប្រជាពលរដ្ឋ​នៅ​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ។
ដោយ ឃឹម សារ៉ង
2010-03-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១០ ផ្ញើ​ជូន​លោក​នាយករដ្ឋមន្ត្រី​តាម​រយៈ​លោក​ប្រធាន​រដ្ឋ​សភា ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​លើក​ឡើង​នូវ​ការ​ពិនិត្យ​ឃើញ​របស់​ខ្លួន​ថា រាជ​រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន Phnom Penh Sugar Industry Co., Ltd. ជាន់​លើ​ដី​ស្រែ​របស់​ពលរដ្ឋ​នៅ​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ហើយ​ថា រដ្ឋាភិបាល​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ផល​ប៉ះពាល់​ដី​ស្រែ-​ចម្ការ​របស់​ពលរដ្ឋ​ទាំង​នោះ។

លិខិត​បន្ត​ថា ការ​ផ្ដល់​ដី​សម្បទាន​ដល់​ក្រុមហ៊ុន​របស់​រដ្ឋាភិបាល​កន្លង​មក បាន​នាំ​ដល់​ការ​បំផ្លាញ​ព្រៃ​ឈើ​និង​រំលោភ​យ៉ាង​បំពាន​ដល់​សិទ្ធិ​រស់​នៅ​លើ​ដីធ្លី​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល