មន្រ្តី​បក្ស​សមរង្ស៊ី​ព្រមាន​អាជ្ញាធរ​នៅ​ស្វាយរៀង​កុំ​ឲ្យ​គំរាម​សកម្មជន​

តំណាង​រាស្រ្ត​​បក្ស​​សមរង្ស៊ី កាល​ពី​ថៃ្ង​១៩ មករា​នេះ បាន​ព្រមាន​​អាជ្ញាធរ​មូលដ្ឋាន​​ក្នុង​ឃុំ​សំរោង ខែត្រ​ស្វាយរៀង កុំ​ឲ្យ​គំរាម​កំហែង​ឬ​បំបាក់​ស្មារតី​លើ​សកម្មជន​​​ខ្លួន​នៅ​គ្រា​ដែល​​អាជ្ញាធរ​​មួយ​ចំនួន​បាន​រាយ​កម្លាំង​តាម​ដាន​សកម្មភាព​យ៉ាង​ម៉ត់ចត់​នូវ​ការ​ជួប​សួរ​សុខ​ទុក្ខ​គ្រួសារ​របស់​លោកស្រី មាស ស្រី និង​​​លោក ព្រំ ជា នៅ​ទីនោះ។
ដោយ សុខ សេរី
2010-01-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១៩-មករា-១០: តំណាង​រាស្រ្ដ​គណបក្ស​សមរង្ស៊ី ចុះ​សួរ​សុខទុក្ខ​ក្រុម​គ្រួសារ​លោកស្រី មាស់ ស្រី និង​លោក ព្រំ ជា ដែល​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ស្វាយរៀង។
១៩-មករា-១០: តំណាង​រាស្រ្ដ​គណបក្ស​សមរង្ស៊ី ចុះ​សួរ​សុខទុក្ខ​ក្រុម​គ្រួសារ​លោកស្រី មាស់ ស្រី និង​លោក ព្រំ ជា ដែល​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ស្វាយរៀង។
RFA/Sok Serey

គេ​បាន​ឃើញ​មាន​អាជ្ញាធរ​មូលដ្ឋាន មាន​ដូចជា​នគរបាល​ចរាចរណ៍ កង​រាជ​អាវុធហត្ថ​និង​កម្លាំង​ប៉ូលិស​ស្លៀក​ពាក់​ស៊ីវិល​ជា​ច្រើន​នាក់ បាន​ឈរ​និង​តាម​ដាន​សកម្មភាព​របស់​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​សមរង្ស៊ី​ដែល​បាន​ចុះ​ទៅ​ភូមិ​កោះក្បានកណ្តាល ឃុំ​សំរោង ស្រុក​ចន្រ្ទា ខេត្ត​ស្វាយរៀង កាល​ពី​ថៃ្ង​១៩ មករា​នេះ។

ក្រុម​តំណាង​រាស្រ្ត​នៃ​គណបក្ស​ប្រឆាំង​សមរង្ស៊ី រាប់​ទាំង​លោក អេង ឆៃអ៊ាង ផង​ដែរ​នោះ បាន​ព្រមាន​និង​បណ្តេញ​ភ្នាក់ងារ​ស៊ើប​ការ​សម្ងាត់​ដែល​កំពុង​តាម​ដាន​ស្តាប់​ការ​សួរ​សុខ​ទុក្ខ​នៅ​ផ្ទះ​របស់​គ្រួសារ​របស់​លោកស្រី មាស ស្រី ដូច្នេះ​ថា ៖ «យ៉ាង​ហោចណាស់​ក៏​យើង​ប្រាប់​អត្តសញ្ញាណ​ថា ខ្ញុំ​មក​ពី​ខាង​នេះ ខាង​នោះ គេ​មិន​ដែល​មក​ធ្វើ​អ៊ីចឹង​ទេ សម័យ​ឥឡូវ​គឺ​ជា​សម័យ​សេរី ប្រជាធិបតេយ្យ​ពហុបក្ស អ៊ីចឹង​ហើយ​មនុស្ស​ម្នាក់ៗ​គេ​មាន​សេរីភាព​ក្នុង​ក្របខណ្ឌ​នៃ​ច្បាប់។ ឃើញ​ខេត្ត​ស្វាយរៀង​នេះ​មួយ អាជ្ញាធរ​ហាក់​បី​ដូច​ជា​ប្រើ​របៀប​មួយ​ដើម្បី​បំភិត​បំភ័យ​ប្រជាពលរដ្ឋ។ លោក​ប៉ូលិស​ប្រាប់​ទៅ​ថា ខ្ញុំ អេង ឆៃអ៊ាង តំណាង​រាស្រ្ដ​គណបក្ស​សមរង្ស៊ី ខ្ញុំ​សំណូមពរ​សូម​ឲ្យ​អាជ្ញាធរ​គួរ​ណែនាំ​ទៅ​មន្រ្តី​រាជការ​ទាំងអស់​ដែល​ស៊ី​ប្រាក់​ខែ​ប្រជាពលរដ្ឋ ប្រាក់​ខែ​របស់​រាស្រ្ដ​ហ្នឹង គួរ​ធ្វើ​ការងារ​ឬ​សកម្មភាព​បម្រើ​ប្រជាពលរដ្ឋ ជា​ជាង​ការ​បង្ហាញ​នូវ​ភាព​ភ័យ​ខ្លាច ខ្ញុំ​សំណូមពរ​អ៊ីចឹង»

មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្នែក​សន្តិសុខ​នៅ​ក្នុង​ឃុំ​សំរោង ស្រុក​ចន្រ្ទា ខេត្ត​ស្វាយរៀង គឺ​លោក ម៉ៅ ទ្បាញ់ ដែល​កំពុង​តែ​ឈរ​តាម​ដាន​មើល​សកម្មភាព​យ៉ាង​ម៉ត់ចត់ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ទី​នោះ​ថា ៖ «ខ្លាច​មាន​បញ្ហា​អី​ខ្ញុំ​រាយ​ការណ៍​ទៅ​ថ្នាក់​ដឹក​នាំ​របស់​ខ្ញុំ ខ្លាច​មាន​បញ្ហា ចង់​ឲ្យ​សន្តិសុខ​បាន​ល្អ អត់​រញ៉េរញ៉ៃ​ទេ ដើម្បី​ឲ្យ​រដ្ឋ​អំណាច​គេ​ដឹង​ច្បាស់ កុំ​ឲ្យ​មាន​អសន្តិសុខ»

ជំទប់​ទី​២​នៃ​ឃុំ​សំរោង ស្រុក​ចន្រ្ទា ខេត្ត​ស្វាយរៀង លោក ពៅ ភាព ដែល​បាន​ទៅ​តាម​ដាន​នោះ​ផង​ដែរ​បាន​មាន​ប្រសាសន៍​ថា ៖ «តាម​ទស្សនៈ​របស់​ខ្ញុំ​ថា ជា​រឿង​ល្អ ដើម្បី​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​គាត់ ជា​រឿង​ត្រឹមត្រូវ​ណាស់ ដើម្បី​យើង​បាន​មក​សួរ​សុខ​ទុក្ខ​ដល់​ផ្ទះ​សម្បែង​របស់​គាត់»

ភរិយា​របស់​លោក ព្រំ ជា លោកស្រី ឈឿង សារិន បាន​ថែ្លង​ថា លោកស្រី​ត្រូវ​គេ​លើក​ទឹក​ចិត្ត​ដោយសារ​ការ​មក​សួរ​សុខ​ទុក្ខ​នេះ។

លោកស្រី ឈឿង សារិន បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «អរគុណ​ចំពោះ​គាត់​ដែល​ជួយ​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​ខ្ញុំ»

ការ​មក​សួរ​សុខ​ទុក្ខ​របស់​ក្រុម​តំណាង​រាស្រ្ត​នៃ​គណបក្ស​ប្រឆាំង​សមរង្ស៊ី​ចំនួន​២៥​រូប​នោះ បាន​ធ្វើ​ទ្បើង​ក្រោយ​ពី​បាន​សួរ​សុខ​ទុក្ខ​លោកស្រី មាស ស្រី និង​លោក ព្រំ ជា នៅ​ក្នុង​គុក​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​១៩ មករា​នេះ។ ក្រោយ​មក​ទៀត ក្រុម​តំណាង​រាស្រ្ត​ដដែល​នោះ​បាន​ទៅ​ពិនិត្យ​មើល​បង្គោល​តម្រុយ​ព្រំដែន​លេខ​១៨៥ ដែល​ប្រភព​បាន​អះអាង​ថា ភាគី​វៀតណាម​បាន​ដឹក​ថ្ម​និង​ខ្សាច់​គ្រោង​ចាក់​គ្រឹះ​នា​ពេល​ឆាប់ៗ​នេះ​នៅ​លើ​ដី​ស្រែ​របស់​លោក ព្រំ ជា នោះ៕

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

Svay Rieng authority has just copied VN style,

Jan 20, 2010 08:14 PM

អ្នក​អាន​អនាមិក

Khmer authorities get the salary from khmer people every month they should know who they work for ? or who they serve? khmer authorities should think and pity your khmer blood.

Jan 20, 2010 09:53 AM

គេហទំព័រ​ទាំងមូល