ខ្យល់​ព្យុះ​និង​រន្ទះ​បំផ្លាញ​ផ្ទះ​រាប់​សិប​ខ្នង​នៅ​ខែត្រ​សៀមរាប

ខ្យល់​ព្យុះ​រន្ទះ​បាញ់​បាន​បំផ្លាញ​ផ្ទះ​សម្បែង​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​អស់​រាប់​សិប​ខ្នង នៅ​ខេត្ត​សៀមរាប កាល​ពី​ពេល​ថ្មី​ៗ​កន្លង​មក​នេះ។
ដោយ ហង្ស សាវយុត
2010-05-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២១-០២-០៩: ផ្ទះ​ដែល​ខូតខាត​ដោយសារ​ខ្យល់​ព្យុះ នៅ​ស្រុក​ពួក ខេត្ត​សៀមរាប។
២១-០២-០៩: ផ្ទះ​ដែល​ខូតខាត​ដោយសារ​ខ្យល់​ព្យុះ នៅ​ស្រុក​ពួក ខេត្ត​សៀមរាប។
RFA Photo/Savyouth

មន្ត្រី​ប៉ូលិស​នៃ​អធិការដ្ឋាន​ក្រុង​សៀមរាប ខេត្ត​សៀមរាប បាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា គ្រោះ​ធម្មជាតិ​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​សន្លប់ ឆេះ​អស់​ផ្ទះ ១​ខ្នង និង​ផ្ទះ​ជាង ៤០​ខ្នង​ផ្សេង​ទៀត ក៏​រង​ការ​ខូច​ខាត​ដែរ កាល​ពី​ម៉ោង ១​រសៀល ថ្ងៃ​សៅរ៍ ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១០ ក្នុង​គ្រា​ដែល​មាន​ភ្លៀង​ធ្លាក់​កណ្ដាល​ថ្ងៃ​ត្រង់។

លោក ភឹង ចិន្តារិទ្ធិ អធិការ​នគរបាល​ក្រុង​សៀមរាប មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​កន្លង​មក​នេះ ថា មនុស្ស​ម្នាក់​សន្លប់ ដោយសារ​រន្ទះ​បាញ់ និង​ម្នាក់​ទៀត​រង​របួស​ដោយសារ​ផ្ទះ​រំលំ​សង្កត់​លើ។

លោក ភឹង ចិន្តារិទ្ធិ បាន​ឲ្យ​ដឹង​ថា ៖ «រន្ទះ​បាញ់​ឆេះ​ផ្ទះ​អស់ ១ នៅ​ភូមិ​បន្ទាយចាស់ ហើយ ១​ទៀត​បាញ់​ដួល បែក​សសរ​អស់ នៅ​ភូមិ​អញ្ចាញ ខាង​កើត​កំពង់ធំ ហើយ ១​ទៀត​បាញ់​ត្រូវ​មនុស្ស​សន្លប់ ២​ម៉ោង នៅ​ភូមិ​បុស្សក្រឡាញ់ សង្កាត់​ជ្រាវ ហើយ​ខ្យល់​ចំ... ភូមិ​ចុងកៅស៊ូ ដួល​ផ្ទះ​អស់ ៥ របើក​ដំបូល​អស់ ២ ហើយ​សង្កាត់​នគរធំ រលំ ១៦ របើក​ដំបូល ២០ ហើយ​សង្កាត់​អម្ពិល ខ្យល់​ចំ​ដួល​ផ្ទះ ១​ខ្នង សង្កត់​ម្ចាស់​១ ស្រី របួស ប៉ុន្តែ​អត់​អី​ទេ ដឹង​ខ្លួន​ហើយ!»

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល