ខ្យល់​ព្យុះ​បំផ្លាញ​ផ្ទះ​អ្នក​ស្រុក​អស់​ជា​ច្រើន​ខ្នង​នៅ​កំពង់ចាម

ប្រភព​ពី​ប្រជា​ពលរដ្ឋ​នៅ​ខែត្រ​កំពង់ចាម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ឧសភា ថា ខ្យល់​ព្យុះ​បាន​បក់​បោក​បំផ្លាញ​ផ្ទះ​អ្នក​ភូមិ​ទាំង​ស្រុង អស់​ប្រមាណ ៥​ខ្នង និង​ផ្ទះ​មួយ​ចំនួន​ទៀត​បាន​ប៉ើង​ដំបូល ប៉ុន្តែ​ពុំ​មាន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស ឬ​សត្វ​ពាហនៈ​ទេ។
ដោយ ទីន ហ្សាការីយ៉ា
2010-05-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
៣០-០៩-២០០៩: ផ្ទះ​ពលរដ្ឋ​ដែល​រង​ការ​បំផ្លាញ​ដោយ​ខ្យល់​ព្យុះ​កេតសាណា​នៅ​ក្នុង​ខេត្ត​កំពង់ធំ។
៣០-០៩-២០០៩: ផ្ទះ​ពលរដ្ឋ​ដែល​រង​ការ​បំផ្លាញ​ដោយ​ខ្យល់​ព្យុះ​កេតសាណា​នៅ​ក្នុង​ខេត្ត​កំពង់ធំ។
AFP

ប្រជា​ពលរដ្ឋ​ឈ្មោះ យ៉ន បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង ៥:៣០​នាទី ល្ងាច​ថ្ងៃ​ទី​៣០ ឧសភា​នេះ មាន​ខ្យល់​ព្យុះ និង​ភ្លៀង​ខ្លាំង បាន​បក់​បោក​មក​លើ​ផ្ទះ​ប្រជា​ពលរដ្ឋ​នៅ​ភូមិ​ប្រាសាទ ឃុំ​តុងរ៉ុង ស្រុក​ព្រៃឈរ ខែត្រ​កំពង់ចាម រហូត​ដល់​ម៉ោង​ជាង ៦​ល្ងាច​ទើប​ស្ងាត់​ទៅ​វិញ។

ក្រុម​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ទៀត​ថា ផ្ទះ​ដែល​ខូច​ខាត​នោះ​មាន​ទំហំ​ទទឹង ៤​ម៉ែត្រ និង​បណ្ដោយ ៥​ម៉ែត្រ ត្រូវ​បាន​ខ្យល់​បក់​បោក​រលំ​ពី​ទីតាំង​ប្រមាណ ១០០​ម៉ែត្រ។ រីឯ​ផ្ទះ​ធំ​ៗ​ផ្សេង​ទៀត​ដែល​មាន​ទំហំ ៦​ម៉ែត្រ​គុណ​នឹង​ជាង ១០​ម៉ែត្រ​ជា​ច្រើន​ខ្នង​ទៀត ខ្យល់​បក់​បោក​បំផ្លាញ​ដំបូល ៖ «បាក់​បែក​ខ្ទេច... អា​ខ្លះ​បែក​រសាត់​រសាយ​គ្រប់​កន្លែង​ទៅ​ណា៎! ផ្ទះ​ឈើ​វ៉ៃ​ស័ង្កសី។ ផ្ទះ​នៅ​ខាង​ជើង​របើក​អស់ ២​ខ្នង  របើក​ទាំង​ក្បឿង​អស់​រលីង​ទាំង ២​ខ្នង!»

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល