ប័ណ្ណសារព័ត៌មាន
2013-02-12
យុវជននៅខេត្តតាកែវ ចូលរួមរៀនពីអំណាចរបស់ពួកគេទៅក្នុងប្រធានបទតម្លាភាព និងគណនេយ្យភាពសង្គម ដែលបង្រៀនដោយអង្គការសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA) រួមជាមួយអង្គការពង្រឹងសហគមន៍ និងផ្សព្វផ្សាយច្បាប់ (CELO)។
2013-02-12
រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ថោង ខុន គ្រោងសម្ពោធបើកជើងយន្តហោះលើកដំបូងរវាងទីក្រុង ដូហា (Doha) ប្រទេសកាតារ (Qatar) មករាជធានីភ្នំពេញ ឆ្លងកាត់ទីក្រុងហូជីម៉ិញ ប្រទេសវៀតណាម នៅថ្ងៃទី២០ ខែកុម្ភៈ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
2013-02-12
ជនជាតិដើមភាគតិចព័រ នៅស្រុកសំឡូត ខេត្តបាត់ដំបង គ្រោងរៀបចំពិធីសែនព្រេនមួយ ឬហៅថាពិធីសែននាគ នៅផ្ទះមេកន្ទ្រាញរបស់ពួកគេនៅក្នុងភូមិ។
2013-02-12
បទល្មើសព្រៃឈើនៅតែកើតមានយ៉ាងច្រើននៅតំបន់ការពារធម្មជាតិភ្នំអន្លង់ស្វាយ ស្ថិតក្នុងឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ប្រជាសហគមន៍ និងអាជ្ញាធរដែនដី បានចោទប្រកាន់ថា មន្ត្រីជំនាញដែលទទួលបន្ទុកការពារតំបន់នេះ ប្រព្រឹត្តអំពើពុករលួយ ដោយបានឃុបឃិតជាមួយជនល្មើស ទើបកើតមានបទល្មើសព្រៃឈើនៅតំបន់នេះ។
2013-02-12
មេធាវីមួយចំនួនមានប្រតិកម្មតបចំពោះការទាមទារឲ្យអនុវត្តតាមមាត្រា ១៥ របស់ក្រមសីលធម៌មេធាវី ដែលនិយាយអំពីចំណុចអន្តរាគមន៍តាមប្រព័ន្ធផ្សព្វផ្សាយជាសាធារណៈនៃមេធាវី។
2013-02-11
សង្គមស៊ីវិលជំរុញជាថ្មីឲ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើកំណែទម្រង់នយោបាយ និងប្រព័ន្ធបោះឆ្នោត ដើម្បីធានាឲ្យមាននូវការបោះឆ្នោតដោយសេរី និងប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។
2013-02-11
អង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី១១ កុម្ភៈ បានចេញសេចក្ដីសម្រេចលើបណ្ដឹងសាទុក្ខរបស់សហព្រះរាជអាជ្ញា ប្រឆាំងនឹងសេចក្ដីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូង ដែលបានបដិសេធចំពោះការពន្លាតវិសាលភាព ឬទំហំនៃការជំនុំជម្រះក្ដីទីមួយក្នុងសំណុំរឿង០០២។
2013-02-11
ប្រធានក្រុមហ៊ុនអចលនទ្រព្យភាពីម៉ិច ជាភរិយាសមាជិកព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជា និងជាតំណាងក្រុមហ៊ុនស៊ូកាគូ អភិវឌ្ឍន៍តំបន់បឹងកក់ដ៏ចម្រូងចម្រាស បានផ្ដល់អាំងប៉ាវ ជាទ្រង់ទ្រាយធំដល់កងកម្លាំងសមត្ថកិច្ចចម្រុះរបស់រដ្ឋាភិបាលជាច្រើននាក់ក្នុងថ្ងៃចូលឆ្នាំចិន។
2013-02-11
មនុស្ស ៦នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្ត ២គ្រឿងបុកគ្នា បណ្ដាលឲ្យផ្ទុះឆេះកណ្ដាលផ្លូវជាតិលេខ៤ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែកុម្ភៈ ជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំចិន។
2013-02-11
ប្រទេសកម្ពុជា និងប្រទេសបេឡារូស (Belarus) បានសម្រេចតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នា នៅថ្ងៃទី១១ ខែកុម្ភៈ នេះ នៅគ្រាដែលប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា កំពុងតែមានស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ាន (Asean) កន្លងមក។
2013-02-11
វិបត្តិថវិកាសម្រាប់សាលាក្ដីខ្មែរក្រហម នៅតែជាបញ្ហាដដែលរហូតមកដល់ពេលនេះ បើទោះជាដូច្នេះក្ដី មិនទាន់មានមន្ត្រី ឬបុគ្គលិកណាមួយដើរចេញរកការងារផ្សេងធ្វើ ដូចការព្រមានក្នុងពេលថ្មីៗនេះនៅឡើយទេ។ ក៏ប៉ុន្តែក្រុមបុគ្គលិកនៅតែរក្សាជំហរផ្អាកការងារនេះដដែល។
2013-02-11
អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តសៀមរាប កំពុងទាក់ទងជាមួយអង្គការក្រៅរដ្ឋាភិបាលជាដៃគូ ដើម្បីឱ្យតាមរកក្មេងស្រីវិកលចរិតម្នាក់ដែលដើរវង្វេងបាត់ពីផ្ទះ ហើយក្រុមគ្រួសារបានអះអាងថា កំពុងត្រូវបានសមត្ថកិច្ចខេត្តប៉ៃលិន ចាប់ឃុំខ្លួននៅក្នុងពន្ធនាគារជាច្រើនខែមកហើយ។
2013-02-11
ប្រទេសកម្ពុជា ជាប្រទេសបើកច្រកទីផ្សារសេរីសម្រាប់ប្រទេសជិតខាងក្នុងតំបន់អាស៊ាន នាំផលិតផលចូលយកមកលក់នៅលើទីផ្សារ។ ក្នុងនោះគេសង្កេតឃើញប្រទេសថៃ វៀតណាម និងចិន នាំចូលផលិតផល និងចូលមកវិនិយោគច្រើននៅកម្ពុជា។
2013-02-10
មនុស្ស ១៤នាក់បានរងរបួសដោយសារការវាយប្រហារដោយគ្រាប់បែកដៃមួយចូលទៅក្នុងពិធីចាក់ធុងបាសរាំលេងកម្សាន្តមួយ នៅស្រុកកំរៀង ខេត្តបាត់ដំបង។
2013-02-10
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា ចង់ឃើញប្រទេសកម្ពុជា បន្តលើកមុខមាត់របស់ខ្លួនលើឆាកអន្តរជាតិ។ លោកជឿជាក់ថា បើអន្តរជាតិបន្តយកចិត្តទុកដាក់ចំពោះប្រទេសកម្ពុជានោះ កម្ពុជានឹងមានការផ្លាស់ប្ដូរជាវិជ្ជមានបានច្រើន។