ប័ណ្ណសារព័ត៌មាន
2013-02-10
មនុស្សប្រមាណ ២០នាក់ រងរបួសដោយសារផ្អើលវាយគ្នាក្នុងពេលកម្សាន្តនៅតំបន់ទេសចរណ៍ទឹកជ្រោះនៅខេត្តរតនគិរី ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម។
2013-02-10
សមាគមចិននៅកម្ពុជា បានប្រកាសលុបចោលកម្មវិធីកម្សាន្តផ្សេងៗមួយចំនួននៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅក្នុងឆ្នាំ២០១៣ នេះ។
2013-02-10
ក្រុមហ៊ុន គែរ៍ (Care) ដែលបម្រើសេវាកម្មដឹកសំរាមនៅតាមផ្ទះប្រជាពលរដ្ឋនៅខេត្តកំពត បានដំឡើងថ្លៃប្រមាណពី ៣ម៉ឺនរៀល ទៅជាង ៣០ម៉ឺនរៀលក្នុងមួយខែ។
2013-02-09
ចំនួនអ្នកពុលម្ហូបអាហារនៅក្នុងពិធីមង្គលការមួយនៅខេត្តបាត់ដំបង ទាំងក្មេងចាស់កើនឡើងជិត ១០០នាក់។
2013-02-09
សកម្មជនសិទ្ធិមនុស្សនៃអង្គការអាដហុក (Adhoc) លោក ចាន់ សុវ៉េត ត្រូវបានតុលាការទម្លាក់ការចោទប្រកាន់ពីបទពាក់ព័ន្ធជាមួយជនជាប់សង្ស័យក្នុងរឿងបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ។
2013-02-09
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ បានផ្ញើព្រះរាជសារនៅថ្ងៃទី៩ កុម្ភៈ សរសើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កងកម្លាំងប្រដាប់អាវុធ រួមទាំងមន្ត្រីរដ្ឋាភិបាលទាំងអស់ ដែលបានរៀបចំ និងចូលរួមព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះបរមរតនកោដ្ឋ ឬព្រះបរមសព ព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ នៅដើមខែកុម្ភៈ កន្លងទៅនេះ។
2013-02-09
អាជ្ញាធររាជធានីភ្នំពេញ ព្រមានប្ដឹងប្រជាពលរដ្ឋណាដែលបង្កឲ្យមានអគ្គិភ័យក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម ទៅតុលាការ។
2013-02-09
បើទោះបីជារដ្ឋាភិបាលកំពុងប្រឹងប្រែងតាមរយៈក្រុមនិស្សិតស្ម័គ្រចិត្តឱ្យចុះវាស់វែងធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដើម្បីឈានទៅរកការកាត់បន្ថយទំនាស់ដីធ្លីក៏ដោយ ក៏បច្ចុប្បន្ននេះនៅឯស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានក្រុមហ៊ុនឯកជន និងកងទាហានខ្លះនៅតែព្យាយាមបំពានទៅលើដីប្រជាពលរដ្ឋដែលក្រុមនិស្សិតស្ម័គ្រចិត្តបានចុះវាស់វែងរួចហើយនោះ។
2013-02-09
ករណីជាប់ពាក់ព័ន្ធអ្នកតំណាងរាស្ត្រមួយរូបពីគណបក្ស សម រង្ស៊ី ដោយត្រូវរងការព្រមានពីអង្គភាពប្រឆាំងអំពើពុករលួយ ថាបានរារាំងមន្ត្រី ៤រូប ដែលត្រូវចូលបំភ្លឺរឿងរដ្ឋបាលសាលាស្រុកមួយចំនួន នៅក្នុងខេត្តកំពត សុំថវិកាម្នាក់ ១ម៉ឺនរៀលពីមន្ត្រីត្រូវប្រកាសទ្រព្យសម្បត្តិក្នុងខេត្តកំពត នោះ បានឆ្លើយតបវិញពីអ្នកដែលត្រូវចូលខ្លួនទៅឆ្លើយការពិតនៅអង្គភាពប្រឆាំងអំពើពុករលួយ។
2013-02-08
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នារាត្រីថ្ងៃសុក្រ ទី៨ ខែកុម្ភៈ ឆ្នាំ២០១៣៖ «តួនាទីឧកញ៉ា»។
2013-02-08
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ថ្កោលទោសសមត្ថកិច្ចរាជធានីភ្នំពេញ ដែលបានប្រើហិង្សាបង្ក្រាបកូដកម្មកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់អ៊ីហ្គាមិន (E Garment)។
2013-02-08
ក្រសួងព័ត៌មានផ្សព្វផ្សាយសេចក្ដីប្រកាសមួយនៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៣ ដែលជាការណែនាំថ្មីមួយសម្រាប់នាយកស្ថានីយវិទ្យុ និងទូរទស្សន៍ ដែលមានកម្មវិធីផ្សព្វផ្សាយពីច្បាប់ និងការបកស្រាយច្បាប់។
2013-02-08
ពលករចំនួន ១០នាក់បានអំពាវនាវសុំឲ្យមានវិធានការជួយសង្គ្រោះបន្ទាន់ បន្ទាប់ពីពួកគេបានចេញទៅធ្វើការនៅឯប្រទេសថៃ បានរយៈពេល ៣ថ្ងៃតាមរយៈក្រុមហ៊ុនប៊ូរូខេមបូឌាន (BURUH CAMBODIAN)។ កម្មករទាំងនោះបានចោទប្រកាន់ថា ក្រុមហ៊ុនបានលក់ពួកគេទៅឲ្យថៅកែថៃ ១នាក់ក្នុងតម្លៃ ២ម៉ឺនបាត។
2013-02-08
អ្នកវិនិយោគទុនជប៉ុន មួយក្រុម ដែលមានសមាជិកចំនួនជាង ១០០នាក់ មកពីក្រុមហ៊ុនចំនួន ៦០ក្រុមហ៊ុន បានមកបំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញ នៅថ្ងៃទី៨ ខែកុម្ភៈ ដើម្បីស្វែងយល់អំពីស្ថានការណ៍វិនិយោគទុន និងឱកាសមកបណ្ដាក់ទុននៅប្រទេសកម្ពុជា។
2013-02-08
ព្រះរាជពិធីបុណ្យព្រះបរមសព ព្រះមហាវីរក្សត្រ ត្រូវបញ្ចប់នៅថ្ងៃទី៧ ខែកុម្ភៈ ហើយនៅក្នុងថ្ងៃនោះ ក៏ជាថ្ងៃត្រូវដង្ហែព្រះបរមអដ្ឋិ ឬព្រះកោដ្ឋនៃព្រះបរមរតនកោដ្ឋ ដើម្បីយកទៅតម្កល់ទុកក្នុងព្រះបរមរាជវាំងតាមព្រះរាជប្បវេណីព្រះមហាក្សត្រខ្មែរផងដែរ។