បក្ស​កាន់​អំណាច​នៅ​ថៃ​ជំរុញ​ឲ្យ​ថាក់ស៊ីន​ឈប់​ធ្វើ​នយោបាយ

គណបក្ស​កាន់​អំណាច​នៅ​ប្រទេស​ថៃ នៅ​ថ្ងៃ​២៧ កុម្ភៈ​នេះ បាន​ជំរុញ​ឲ្យ​អតីត​នាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ចេញ​ពី​ឆាក​នយោបាយ បន្ទាប់​ពី​តុលាការ​កំពូល​សម្រេច​ឲ្យ​រឹប​អូស​ទ្រព្យ​សម្បតិ្ត​លោក​ជាង​ពាក់​កណ្តាល គឺ​ពាក់​កណ្តាល​នៃ​ទ្រព្យ​ចំនួន ២.៣០០​លាន​ដុល្លារ​អាមេរិក។
ដោយ ឃឹម សារ៉ង
2010-02-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra)
អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra)
AFP Photo

លោក ថាក់ស៊ីន បាន​មាន​ប្រសាសន៍​ថា សាលក្រម​តុលាការ​ថៃ​នេះ ធ្វើ​ឲ្យ​លោក​ជា​អ្នក​រងគ្រោះ​នយោបាយ​យ៉ាង​ខ្លាំង។ ក៏​ប៉ុន្តែ​អ្នក​នយោបាយ​នានា​ពី​ក្រុម​ចម្រុះ​ដែល​គ្រប់គ្រង​ប្រទេស  មាន​ប្រសាសន៍​ថា លោក ថាក់ស៊ីន គួរ​តែ​ទទួល​យក​ការ​សម្រេច​នេះ ហើយ​បញ្ឈប់​ញុះញង់​អ្នក​គាំទ្រ​លោក​ឲ្យ​ធ្វើការ​តវ៉ា។

កាល​ពី​ថ្ងៃ​សុក្រ ទី​២៦ ខែ​កុម្ភៈ សវនាការ​របស់​តុលាការ​កំពូល​រយៈពេល​៧​ម៉ោង ហើយ​ដែល​ត្រូវ​បាន​ផ្សាយ​តាម​វិទ្យុ​និង​ទូរទស្សន៍​ថៃ​នោះ តុលាការ​ថៃ បាន​សម្រេច​ឲ្យ​រដ្ឋាភិបាល​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​លោក ថាក់ស៊ីន ចំនួន ៤៦.០០០​លាន​បាត គឺ​ស្មើ​នឹង ១.៤០០​លាន​ដុល្លារ​អាមេរិក ដែល​បាន​ពី​ការ​លក់​ក្រុមហ៊ុន​ទូរគមនាគមន៍ ហើយ​ចៅក្រម​បាន​បញ្ជាក់​ថា លោក ថាក់ស៊ីន អាច​កាន់កាប់​លុយ​កាក់​ដែល​មាន​មុន​ពេល​លោក​ចូល​កាន់​តំណែង​ក្នុង​រដ្ឋាភិបាល​នា​ឆ្នាំ​២០០១៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល