ស្ថានភាព​នយោបាយ​ប្រទេស​ថៃ កាន់​តែ​ធ្ងន់ធ្ងរ​ឡើង

ភាព​ជ្រួល​ច្របល់​នៅ​ប្រទេស​ថៃ កាន់​តែ​ធ្ងន់ធ្ងរ​ឡើង បន្ទាប់​ពី​ឧត្ដម​សេនីយ៍​ទោ​យោធា​ថៃ លោក ខាត់ទិយ៉ាក់ សាវ៉ាត់ឌិផុន ដែល​គេ​ស្គាល់​ថា ជា​អ្នក​គាំទ្រ​ខាង​ក្រុម​បាតុករ​អាវ​ក្រហម ត្រូវ​ជន​មិន​ស្គាល់​មុខ​លប​បាញ់​ចំ​ក្បាល កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ម្សិល​មិញ​នេះ។
ដោយ តាំង សារ៉ាដា
2010-05-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ខាត់ទិយ៉ាក់ សាវ៉ាត់ឌិផុន ត្រូវ​ជន​មិន​ស្គាល់​មុខ​លប​បាញ់​ចំ​ក្បាល កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៣ ឧសភា ២០១០ នៅ​ទីក្រុង​បាងកក។
លោក ខាត់ទិយ៉ាក់ សាវ៉ាត់ឌិផុន ត្រូវ​ជន​មិន​ស្គាល់​មុខ​លប​បាញ់​ចំ​ក្បាល កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៣ ឧសភា ២០១០ នៅ​ទីក្រុង​បាងកក។
AFP Photo

ឧបទ្ទវហេតុ​នេះ បាន​កើត​ឡើង​ក្នុង​ខណៈ​មាន​ការ​ផ្ទុះ​អាវុធ​ធ្ងន់ធ្ងរ និង​ស្រាល ក្នុង​ទីក្រុង​បាងកក ក្នុង​តំបន់​ដែល​គ្រប់​គ្រង​ដោយ​ក្រុម​បាតុករ។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ដឹក​លោក​ឧត្ដម​សេនីយ៍ ខាត់ទិយ៉ាក់ ជា​បន្ទាន់​ទៅ​កាន់​មន្ទីរពេទ្យ។ ពួក​គេ​បាន​ឲ្យ​ដឹង​ថា លោក​កំពុង​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ។

លោក ខាត់ទិយ៉ាក់ សាវ៉ាត់ឌិផុន មាន​ឈ្មោះ​ហៅ​ក្រៅ​ថា ស៊េ ឌេង ដែល​មាន​ន័យ​ថា សេនាធិការ​ក្រហម ជា​មន្ត្រី​យោធា​ម្នាក់ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ព្យួរ​ការ ងារ ដោយ​ចោទ​ថា ជា​មេ​គំនិត​គាំទ្រ​ក្រុម​បាតុករ​អាវ​ក្រហម ឲ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា​ប្រឆាំង​ទៅ​លើ​កង​កម្លាំង​របស់​រដ្ឋាភិបាល។

លោក​ក៏​ត្រូវ​បាន​រដ្ឋាភិបាល​ថៃ ចោទ​ប្រកាន់​ថា ជា​ភេរវករ​ដឹក​នាំ​បង្កើត​កម្លាំង​ទ័ព​ប៉ារ៉ា​បង្កប់​ក្នុង​ជូរ​ក្រុម​បាតុករ​អាវ​ក្រហម ហើយ​សច្ចា​ថា​នឹង​ធ្វើ​សង្គ្រាម​ប្រឆាំង​ជា​មួយ​កង​ទ័ព​របស់​រដ្ឋាភិបាល ប្រសិន​មាន​ការ​បង្ក្រាប​ណា​មួយ​នោះ។

លោក ខាត់ទិយ៉ាក់ សាវ៉ាត់ឌិផុន អាយុ ៥៩​ឆ្នាំ ត្រូវ​គេ​លប​បាញ់​ចំ​ក្បាល ខណៈ​កំពុង​ផ្ដល់​បទ​សម្ភាសន៍​ដល់​កាសែត International Herald Tribune។ ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​លោក​បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ី​សេរី។ ក្នុង​បទ​សម្ភាសន៍​នោះ លោក​ថា ប្រទេស​ថៃ​អាច​នឹង​ឈាន​ទៅ​ដល់​ការ​ធ្វើ​សង្គ្រាម​ស៊ីវិល ដោយសារ​តែ​អំណាច​តស៊ូ​របស់​មហាជន ប្រឆាំង​នឹង​រដ្ឋាភិបាល​បច្ចុប្បន្ន។

ឧត្ដម​សេនីយ៍​រូប​នេះ កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ​ដោយ​គ្រូ​ពេទ្យ។ ដោយសារ​ស្ថានភាព​ទ័ល​ច្រក និង​ធ្លាក់​ដុន​ដាប​នេះ បាន​ធ្វើ​ឲ្យ​ស្ថានទូត​បរទេស​ជា​ច្រើន​នៅ​ក្នុង​ទីក្រុង​បាងកក​បិទ​ទ្វា ក្នុង​នោះ​មាន​ស្ថានទូត​សហរដ្ឋ​អាមេរិក​ផង​ដែរ។ ហើយ​ស្ថានីយ​រថ​ភ្លើង Skyline នៅ​ក្បែរ​ជំរំ​របស់​ពួក​បាតុករ ក៏​បាន​បិទ​លែង​ដំណើរ​ការ៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

We can not change the world with the weapon of world,but with the weapon of GOD which is His living word.

May 14, 2010 05:33 AM

គេហទំព័រ​ទាំងមូល