ថាក់ស៊ីន​នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ចុង​ខែ​មករា

អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) គ្រោង​នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​លើក​ទី​បី​នៅ​ចុង​ខែ​មករា ឆ្នាំ​២០១០​នេះ។
ដោយ ម៉ៅ សុធានី
2010-01-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​នាយក​រដ្ឋមន្រ្តី​ថៃ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) [ឆ្វេង] ដើរ​ចេញ​ពី​យន្តហោះ​ផ្ទាល់​ខ្លួន​នៅ​ព្រលាន​យន្តហោះ​យោធា​ភ្នំពេញ នា​ថ្ងៃ​១០ វិច្ឆិកា ២០០៩។
អតីត​នាយក​រដ្ឋមន្រ្តី​ថៃ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) [ឆ្វេង] ដើរ​ចេញ​ពី​យន្តហោះ​ផ្ទាល់​ខ្លួន​នៅ​ព្រលាន​យន្តហោះ​យោធា​ភ្នំពេញ នា​ថ្ងៃ​១០ វិច្ឆិកា ២០០៩។
AFP

លោក ហោ ណាំហុង ឧប​នាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា បាន​ត្រូវ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ស្រង់​ប្រសាសន៍​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ថា លោក ថាក់ស៊ីន នឹង​មក​ដល់​កម្ពុជា​ក្នុង​នាម​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។ លោក​បន្ត​ថា វា​គ្មាន​អ្វី​ប្លែក​ទេ​សម្រាប់​ការ​ចេញ​ចូល​របស់​លោក ថាក់ស៊ីន នៅ​កម្ពុជា ពី​ព្រោះ​គាត់​ជា​ទីប្រឹក្សា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។

ដំណឹង​វិល​ត្រឡប់​របស់​លោក ថាក់ស៊ីន មក​កម្ពុជា​ជា​លើក​ទី​បី​នេះ គឺ​នៅ​ស្រប​ពេល​ដែល​ក្រុម​បាតុករ​អាវ​ក្រហម​ថៃ​ដែល​គាំទ្រ​លោក ថាក់ស៊ីន កំពុង​ត្រៀម​ធ្វើ​បាតុកម្ម​នៅ​ឯ​ប្រទេស​ថៃ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីត​នាយករដ្ឋមន្ត្រី​ថៃ ត្រូវ​បាន​ទម្លាក់​ពី​អំណាច​ដោយ​រដ្ឋ​ប្រហារ​យោធា​កាល​ពី​ឆ្នាំ​២០០៦។ បច្ចុប្បន្ន​លោក ថាក់ស៊ីន ដែល​ជា​មហា​សេដ្ឋី​មួយ​រូប​របស់​ប្រទេស​ថៃ​ផង​នោះ កំពុង​រត់​គេច​ខ្លួន​ពី​ការ​តាម​ចាប់​របស់​តុលាការ​ថៃ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល