ឈើ​ប្រណីត​ប្រមាណ​៣​ពាន់​ម៉ែត្រ​គូប​ត្រូវ​រឹប​អូស​បាន​ក្នុង​រយៈពេល​២​ខែ

មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​មាន​ប្រសាសន៍​ថា គេ​រឹប​អូស​ឈើ​ប្រណីត​បាន​ប្រមាណ ៣០០០​ម៉ែត្រ​គូប​ក្នុង​ប្រតិបត្តិការ​អំឡុង ២​ខែ​កន្លង​មក ខណៈ​ដែល​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ក៏​បាន​ឆ្មក់​ឆែកឆេរ​ឃ្លាំង​ស្តុក​ឈើ​ខុស​ច្បាប់​នៅ​ខណ្ឌ​ឫស្សីកែវ កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ដែរ​នោះ។
ដោយ ឃឹម សារ៉ង
2010-03-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោក ទី សុគន្ធ នៃ​រដ្ឋបាល​ព្រៃ​ឈើ មាន​ប្រសាសន៍​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ច័ន្ទ ថា ក្នុង​សកម្មភាព​បង្ក្រាប​បច្ចុប្បន្ន​មាន​ប្រមាណ​ជា ១០០​ដង រឹបអូស​បាន​ឈើ​ខ្លឹម​ៗ​សរុប ៣០០០​ម៉ែត្រ​គូប។

លោក​បន្ត​ថា ក្រសួង​នឹង​បញ្ជូន​ករណី​ទាំង​នេះ​ទៅ​តុលាការ។ ចំពោះ​ម្ចាស់​ឈើ​វិញ​គឺ​នឹង​ត្រូវ​រង​ការ​ពិន័យ និង​ការ​ដាក់​ទណ្ឌកម្ម។

លោក​បាន​បញ្ជាក់​ផង​ដែរ​ថា មន្ត្រី​ព្រៃ​ឈើ​កំពុង​តែ​ស្រាវជ្រាវ​រក​ម្ចាស់​ឈើ​ប្រណីត​ទាំង​នោះ ដែល​ក្នុង​នោះ​គេ​ជឿ​ថា ក៏​មាន​ពាណិជ្ជករ​ថ្នាក់​ខ្ពស់​ផង​ដែរ។ លោក​បន្ត​ទៀត​ថា ចាប់​តាំង​ពី​ចាប់ផ្ដើម​ប្រតិបត្តិការ​មក ម្ចាស់​ឈើ​ជា​ច្រើន​នាក់​បាន​រត់​គេច​ខ្លួន ឬ​ក៏​ទម្លាក់​ឈើ​ចោល​ដោយ​ខ្លាច​ត្រូវ​ឃាត់​ខ្លួន៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល