ហ៊ុន សែន ​ស្នើ​ឲ្យ​តុលាការ​កាត់​ប្រាក់​ខែ ​មូរ សុខហួរ ​ជំនួស​ការ​ចាប់​ខ្លួន

លោក ហ៊ុន សែន ភាគី​ដើម​ចោទ​ដែល​ឈ្នះ​ក្ដី​ពី​រឿង​បទ​បរិហារ​កេរ្តិ៍ បាន​ស្នើ​ឲ្យ​តុលាការ​កាត់​ប្រាក់​ខែ​របស់​លោកស្រី មូរ សុខហួរ ជំនួស​ឲ្យ​ការ​ចាប់​ឃុំ​ខ្លួន។
ដោយ មឿង ទុម និង យន់ សាមៀន
2010-07-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពី​ឆ្វេង: តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក​ស្រី មូរ សុខហួរ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន
ពី​ឆ្វេង: តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក​ស្រី មូរ សុខហួរ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន
RFA Photo

មេធាវី​ភាគី​ដើម​ចោទ លោក គី តិច មាន​ប្រសាសន៍​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា កន្លង​មក​នេះ​ថា លោក​បាន​ដាក់​ពាក្យ​ស្នើ​ឲ្យ​តុលាការ​រាជធានី​ភ្នំពេញ កាត់​ប្រាក់​ខែ​របស់​លោកស្រី​ជា​អ្នក​តំណាង​រាស្រ្ត ជំនួស​ឲ្យ​ការ​ចាប់​ឃុំ​ខ្លួន​ក្នុង​ករណី​ដែល​លោកស្រី មូរ សុខហួរ មិន​ព្រម​បង់​ប្រាក់ ៨​លាន​រៀល​សង​ជំងឺ​ចិត្ត​លោក ហ៊ុន សែន។ លោកស្រី​ក៏​ត្រូវ​បង់​ប្រាក់ ៨​លាន​៥​សែន​រៀល​ផ្សេង​ទៀត ដែល​ជា​ប្រាក់​ផាក​ពិន័យ​ដល់​រតនាគារ​ជាតិ។

ថ្ងៃ​ដែល​តុលាការ​តម្រូវ​ឲ្យ​លោកស្រី​បង់​ប្រាក់​នោះ គឺ​ផុត​កំណត់​តាំង​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១០ កន្លង​មក​នេះ ប៉ុន្តែ​លោកស្រី មូរ សុខ ហួរ នៅ​តែ​ប្រកាន់​ជំហរ​មិន​បង់​ប្រាក់​នោះ​ទេ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល