សហរដ្ឋ​អាមេរិក​បង្ហាញ​ជំហរ​ស្តី​ពី​ទំនាក់ទំនង​ជាមួយ​កម្ពុជា

មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​មាន​ប្រសាសន៍​ថា ទំនាក់ទំនង​រវាង​អាមេរិក​និង​កម្ពុជា​គឺ​អាស្រ័យ​លើ​កាតព្វកិច្ច​អន្តរជាតិ​របស់​កម្ពុជា​ផង​ដែរ។
ដោយ ឃឹម សារ៉ង
2010-02-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ជំហរ​នេះ​គឺ​បន្ទាប់​ពី​កម្ពុជា​បញ្ជូន​ជនជាតិ​អ៊ុយហ្គរ៍​ចេញ​ពី​កម្ពុជា កាល​ពី​ខែ​ធ្នូ ទៅ​ប្រទេស​ចិន​វិញ​នោះ។

ឆ្លើយ​តប​នឹង​សំណួរ​ថា តើ​ការ​បញ្ជូន​ជនជាតិ​អ៊ុយហ្គរ៍​ចេញ​ពី​កម្ពុជា នាំ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​យ៉ាង​ណា​នោះ?

នៅ​រដ្ឋធានី​វ៉ាស៊ីនតោន លោក ហ្វ៊ីលីព ក្រូវលី (Philip J. Crowley) ឧបការី​រដ្ឋមន្ត្រី​ទទួល​ផ្នែក​ទំនាក់​ទំនង​សាធារណៈ បាន​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ប្រចាំ​ថ្ងៃ​កាល​ពី​ថ្ងៃ​២៣ កុម្ភៈ ឆ្នាំ​២០១០ ថា ច្បាស់​ណាស់​សហរដ្ឋ​អាមេរិក​សម្ដែង​ការ​ខក​ចិត្ត ហើយ​អាមេរិក​រង​ការ​រំខាន​យ៉ាង​ខ្លាំង​ដោយសារ​ថា រដ្ឋាភិបាល​កម្ពុជា​រំលោភ​លើ​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន បាន​បង្ខំ​បណ្តេញ​ជនជាតិ​អ៊ុយហ្គរ៍​២០​នាក់ ដែល​សុំ​សិទ្ធិ​ភៀស​ខ្លួន​នោះ​ទៅ​ប្រទេស​ចិន​វិញ កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ ដោយ​មិន​ទាន់​ទាំង​បាន​ឆ្លង​កាត់​ដំណើរការ​វិនិច្ឆ័យ​មួយ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​ដើម្បី​កំណត់​ថា តើ​ជនជាតិ​អ៊ុយហ្គរ៍​ទាំង​នោះ​ជា​ជន​ភៀស​ខ្លួន​មែន​ដែរ​ឬ​ទេ?

លោក​បន្ត​ថា សហរដ្ឋ​អាមេរិក​រំពឹង​ថា រដ្ឋាភិបាល​ប្រទេស​នានា ក្នុង​នោះ​មាន​កម្ពុជា​ដែរ គប្បី​លើក​កម្ពស់​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន ហើយ​កាតព្វកិច្ច​នេះ​នឹង​មាន​អានុភាព​ទៅ​លើ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា ក៏​ដូចជា​ជំហរ​អន្តរជាតិ​របស់​ខ្លួន​ដែរ៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

USA always hate any country that have good relationship with china. USA is the big weapon business country. they don't allow any country to produce weapon but they themself produce many kind of weapons and sell to any country then they think is their freinds to fight any country that is competitor they create the indirect war. They hate china they sell weapon to taiwan that is the china's province. Now they are the world leader not UN even fihgt Iraq bec Iraq have nuclear but Iraq dont have how they explain to the world never. They never told clearly about thai's invase. They speak out other think.

Feb 25, 2010 04:02 AM

គេហទំព័រ​ទាំងមូល