អ្នក​ភូមិ​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​បុរស​ម្នាក់​​​ជាប់​ចោទ​ពី​បទ​កាប់​រាន​​​ព្រៃ

ពលរដ្ឋ​ជាង ៤០​គ្រួសារ នៅ​ភូមិ​អង្កាញ់ ឃុំ​ស្វាយលើ ស្រុក​​ស្វាយលើ ខេត្ត​សៀមរាប បាន​លើក​គ្នា​មក​ឈរ​នៅ​មុខ​សាលា​ដំបូង​ខេត្ត កាល​ពី​រសៀល​ថ្ងៃ​៣០ មីនា ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​បុរស​អ្នក​ភូមិ​ម្នាក់ ដែល​មន្ត្រី​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​បាន​ចាប់​ខ្លួន​ពី​បទ​ថា បាន​កាប់​រាន​តំបន់​ព្រៃ​ពូជ​ដើម្បី​យក​ដី​ជា​កម្មសិទ្ធិ។
ដោយ ហង្ស សាវយុត
2010-03-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោក ញ៉ុក គី មេ​ភូមិ​អង្កាញ់ បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អង្គារ​ថា រូប​លោក​និង​ប្រជាពលរដ្ឋ​ជាង ៤០​គ្រួសារ បាន​លើក​គ្នា​មក​តុលាការ​បំណង​សុំ​ការ​សន្ដោស​ប្រណី​ឲ្យ​មាន​ការ​ដោះលែង​បុរស​អ្នក​ភូមិ​ម្នាក់​ឈ្មោះ ស៊ុំ ម៉ៅ អាយុ ៥៥​ឆ្នាំ ដែល​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា កន្លង​មក ដោយ​ចោទ​ប្រកាន់​ពី​បទ​កាប់​រាន​ព្រៃ​ពូជ​នៅ​តំបន់​ក្បាល​ប្រើស​នោះ។

លោក ញ៉ុក គី បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «មក ៤០​គ្រួសារ​ជាង។ មក​នេះ​ដើម្បី​សុំ​អំពាវនាវ​ដើម្បី​ឲ្យ​គាត់​ដោះលែង​ជន​រង​គ្រោះ។ ឈ្មោះ សុំ ម៉ៅ គាត់​បាន...ស្រែ​គាត់ រួច​ទៅ​គេ​ហៅ​មក​ដោះស្រាយ ប៉ុន្តែ​គេ​មិន​ដោះស្រាយ គេ​យក​មក​ដាក់​ពន្ធនាគារ។ គេ​ចោទ​ថា កាប់​រាន​ដី​ព្រៃ​ពូជ។ របស់​គាត់​យូរ​ឆ្នាំ​មក​ហើយ ហើយ​គាត់​នៅ​តាំង​ពី​មុន​ធ្វើ​ផ្លូវ​អី​ទៀត»

លោក ពៅ សោភ័ណ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​សង្កាត់​ស្វាយលើ បាន​មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​ បុរស​អ្នក​ភូមិ​ម្នាក់​បញ្ជូន​ទៅ​តុលាការ បន្ទាប់​ពី​បុរស​នោះ​មិន​ព្រម​ធ្វើ​កិច្ច​សន្យា​បញ្ឈប់ការ​កាប់​រាន​ព្រៃ​នៅ​តំបន់​បឹង​ទ្រនាប់​ព្រៃ​ពូជ ដែល​កំពុង​ការពារ​យ៉ាង​តឹងរ៉ឹង​ជា​ច្រើន​ឆ្នាំ​មក​ហើយ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល