ឡាន​យោធា​វៀតណាម​ដឹក​ឈើ​ប្រណិត​ខុស​ច្បាប់​នៅ​រតនគិរី

នៅ​ខេត្ត​រតនគិរី ការ​ធ្វើ​អាជីវកម្ម​ដឹក​ជញ្ជូន​ឈើ​ប្រណិត​ឆ្លង​ដែន​ទៅ​កាន់​ប្រទេស​វៀតណាម​ ដោយ​ខុស​ច្បាប់​នៅ​តែ​កើត​មាន​ជា​បន្ត​បន្ទាប់។
2010-11-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អាជ្ញាធរ​ឃាត់​រថយន្ត​របស់​វៀតណាម ដែល​ដឹក​ឈើ​ប្រណិត​ខុស​ច្បាប់​ពី​ខេត្ត​សៀមរាប ទៅ​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ២០១០
អាជ្ញាធរ​ឃាត់​រថយន្ត​របស់​វៀតណាម ដែល​ដឹក​ឈើ​ប្រណិត​ខុស​ច្បាប់​ពី​ខេត្ត​សៀមរាប ទៅ​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ២០១០
RFA/Hang Savyouth

លោក រដ្ឋា វីសាល អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​រាយ​ការណ៍​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​វិច្ឆិកា កន្លង​ទៅ​នេះ​ថា ក្រុម​សមត្ថកិច្ច​រាជ​អាវុធ​ហត្ថ​ខេត្ត​បាន​ឃាត់​រថ​យន្ត​ពាក់​ផ្លាក​លេខ ៨១​បេ ០៨៩៤ របស់​កង​ទ័ព​វៀតណាម ក្នុង​បេសកកម្ម​ស្វែង​រក​អដ្ឋិធាតុ​កង​ទ័ព​វៀតណាម​នៅ​ខេត្ត​រតនគិរី ប្រដាប់​ដោយ​ឧបករណ៍​បំពង​សំឡេង ឬ​ស៊ីរ៉ែន បាន​ដឹក​ជញ្ជូន​គ្រឿង​សង្ហារិម និង​ឈើ​ប្រណិត​ប៉ុន​ប៉ង​នាំ​ចេញ​ពី​ខេត្ត​រតនគិរី ទៅ​ប្រទេស​វៀតណាម ដោយ​មិន​មាន​លិខិត​អនុញ្ញាត​អ្វី​ទាំង​អស់។

ប្រភព​បាន​ឃើញ​ហេតុ​ការណ៍​ចាប់​រថ​យន្ត​កង​ទ័ព​វៀតណាម​ខាង​លើ បញ្ជាក់​ដោយ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ថា ក្នុង​ការ​ត្រូត​ពិនឹត្យ​របស់​ក្រុម​សមត្ថកិច្ច​ទៅ​លើ​រថ​យន្ត​កង​ទ័ព​វៀតណាម ដែល​ដឹក​ជញ្ជូន​ឈើ​ប្រណិត​ខុស​ច្បាប់​នោះ គេ​សង្កេត​ឃើញ​មាន​ឈើ​ប្រណិត មាន​គ្រញូង និង​គ្រឿង​សង្ហារិម​ធ្វើ​ពី​ឈើ​ប្រណិត​ពេញ​មួយ​រថ​យន្ត​កង​ទ័ព ចំណុះ​ប្រមាណ ១០​តោន។

មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​រតនគិរី លោក គីម រស្មី មិន​ធ្វើ​អត្ថាធិប្បាយ​ពិស្ដារ​ជុំវិញ​ការ​បង្ក្រាប​នេះ​ទេ ដោយ​លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា ឈើ​ដែល​ផ្ទុក​ក្នុង​រថ​យន្ត​នោះ ជា​គ្រឿង​សង្ហារិម​តូច​តាច​តែ​ប៉ុណ្ណោះ។

យ៉ាង​នេះ​ក្ដី អ្នក​ស៊ើប​អង្កេត​សមាគម​អាដហុក​ខេត្ត​រតនគិរី លោក ឆាយធី មាន​ប្រសាសន៍​ថា រថ​យន្ត​កង​ទ័ព​វៀតណាម​នោះ បាន​ដឹក​គ្រឿង​សង្ហារិម និង​ឈើ​ប្រណិត​ពី​ខេត្ត​រតនគិរី​នាំ​ចេញ​ជា​ច្រើន​លើក​រួច​មក​ហើយ ៖ «យើង​ឃើញ​ថា​ជា​លក្ខណៈ​បង្ក្រាប​បទ​ល្មើស ហើយ​មិន​មែន​ជា​លក្ខណៈ​ទិញ​ដូរ​គ្រឿង​សង្ហារិម ដើម្បី​យក​ទៅ​ប្រើ​ប្រាស់​ទេ ជា​ការ​ជួញ​ដូរ​ឈើ​ជា​អាជីព​ដោយ​ខុស​ច្បាប់ ពី​ស្ថាប័ន​បេសកកម្ម​របស់​វៀតណាម​នោះ»

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​រតនគិរី លោក វង្ស សុខ​សេរី ឲ្យ​ដឹង​ថា ស្ថាប័ន​លោក​កំពុង​រៀបចំ​ឯកសារ​ធ្វើ​ការ​ផាក​ពិន័យ​រថ​យន្ត​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​នោះ​ហើយ ក៏​ប៉ុន្តែ​លោក​មិន​បញ្ជាក់​ថា តើ​ទឹក​ប្រាក់​ផាក​ពិន័យ​នោះ​មាន​ចំនួន​ប៉ុន្មាន​ទេ៕

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

don't stop this he is my big brother

Nov 28, 2010 11:58 AM

អ្នក​អាន​អនាមិក

I want to see the action taken. Even military of another country can export easily.

Nov 28, 2010 09:26 AM

គេហទំព័រ​ទាំងមូល