សម្ភាស ថាច់ ង៉ុកថាច់ ពី​ករណី​ឃាតកម្ម​លើ​ខ្មែរ​ក្រោម​ម្នាក់

ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១០ នៅ​ទូទាំង​ប្រទេស​វៀតណាម មាន​ការ​ប្រារព្ធ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ។ នៅ​ក្នុង​ថ្ងៃ​នោះ​មាន​អំពើ​ឃាតកម្ម​មួយ​បាន​កើត​ឡើង។
ដោយ មឿង ទុម
2010.09.20

យោង​តាម​លិខិត​ផ្ញើ​ជូន​អង្គការ​សហ​ប្រជាជាតិ នា​ពេល​ថ្មី​ៗ​នេះ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្រុម​ជន​វៀតណាម​ប្រមាណ ២០០​នាក់ បាន​នាំ​គ្នា​ប្រើ​កាំបិត ពូថៅ ផ្គាក់ និង​ដាវ ដេញ​កាប់​កម្មករ​ខ្មែរ​ក្រោម​ចំនួន ២២​នាក់ ដែល​ជា​អ្នក​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មួយ នៅ​ឯ​ខេត្ត​រោង​ដំរី បណ្ដាល​ឲ្យ​បុរស​ខ្មែរ​ក្រោម​ម្នាក់​ឈ្មោះ ចៅ ង៉ែត ស្លាប់​នៅ​នឹង​កន្លែង។ ខ្មែរ​ក្រោម ២​នាក់​ទៀត​រង​របួស​ធ្ងន់ និង​មួយ​ចំនួន​ទៀត​រង​របួស​ស្រាល។

នេះ​គឺ​ជា​ការ​ផ្ដល់​ព័ត៌មាន​ចុង​ក្រោយ ទាក់ទិន​នឹង​អំពើ​ហិង្សា​លើ​ខ្មែរ​ក្រោម​ទាំង​នោះ ដោយ​លោក ថាច់ ង៉ុកថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​នឹង​អ្នកស្រី មឿង ទុម ដែល​មាន​ខ្លឹមសារ​ពិស្ដារ​ដូច​ត​ទៅ​នេះ ៖

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។