ក្បាលម៉ាស៊ីន គ.ជ.ប ថ្មី៖ នរណា​ជា​នរណា?

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) មាន​សមាសភាព​ប្រាំបួន () រូប ដែល​ទទួល​​បាន​អាណត្តិ​ប្រាំ​ឆ្នាំ (គិត​ចាប់​ពី​ឆ្នាំ២០១៥)។សមាសភាព​បួន​រូប​ត្រូវ​ជ្រើសរើស​ដោយ​គណបក្ស​ដឹកនាំ​ដោយ​រាជរដ្ឋាភិបាល បួន​រូប ត្រូវ​ជ្រើស​រើស​ដោយ​គណបក្ស​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ ដែល​មិនបាន​ចូលរួម​​ក្នុង​រាជរដ្ឋាភិបាល និង​មួយ​រូប​ត្រូវ​​ជ្រើស​រើស​​ដោយ​មាន​ការ​​ព្រមព្រៀង​គ្នា​រវាង​គណបក្ស​ទាំង​អស់​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា។

សមាសភាព គ..ប សម្រាប់​អាណត្តិ​ថ្មីនេះ មាន​រាយ​នាម​ដូច​ខាងក្រោម៖ ត្រូវ​បាន​សភា​បោះឆ្នោត​អនុម័ត​ជា​កញ្ចប់​ដោយ​សំឡេង​គាំទ្រ ១១៣ អនុប្បវាទ ២ ជំទាស់ ១ និង​មោឃៈ ១ ក្នុង​ចំណោម​តំណាងរាស្ត្រ ១១៧​រូប ដែល​មាន​វត្តមាន​ក្នុង​សម័យ​ប្រជុំ​សភា​ថ្ងៃទី៩ ខែ​មេសា ឆ្នាំ២០១៥។

ស៊ឹក ប៊ុនហុក. លោក ស៊ិក ប៊ុនហុក (តួនាទី​ជា​ប្រធាន កូតា​គណបក្ស​ប្រជាជន​កម្ពុជា) មាន​សញ្ញាប័ត្រ​ឧត្តមសិក្សា​ផ្នែក​ទស្សនវិជ្ជា ហើយ​​ជា អតីត​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​មណ្ឌល កំពង់ធំ។

 

 

 


គួយ ប៊ុនរឿន. លោក គួយ ប៊ុនរឿន (តួនាទី​ជា​អនុប្រធាន កូតា​គណបក្ស​សង្គ្រោះជាតិ) មាន​បរិញ្ញាបត្រ​ផ្នែក​ពាណិជ្ជសាស្ត្រ។

 

 

 


មាន សទិ. លោក មាន សទិ (សមាជិក កូតា​គណបក្ស​ប្រជាជន​កម្ពុជា)៖ មាន​បរិញ្ញាបត្រ​ផ្នែក​គណិតវិទ្យា ជា​អតីត​សមាជិក​គ..បចាស់។

 

 

 

 

រ៉ុង ឈុន. លោក រ៉ុង ឈុន (សមាជិក​កូតា​គណបក្ស​សង្គ្រោះជាតិ) មាន​បរិញ្ញាបត្រ​ផ្នែក​គណិតវិទ្យា ជា​អតីតប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​អតីត​ប្រធាន​សហភាព​សហជីព​កម្ពុជា

 

 

 

 

ឌុច សុន. លោក ឌុច សុន (សមាជិក កូតា​គណបក្ស​ប្រជាជន​កម្ពុជា) មាន​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​រដ្ឋបាល​សាធារណៈ និង​ជា​និវត្តជន​ក្រសួង​មហាផ្ទៃ។

 

 

 


ហ៊ីង ធីឫទ្ធិ. លោក ហ៊ីង ធីឫទ្ធិ (សមាជិក​កូតា​គណបក្ស​សង្គ្រោះជាតិ) មាន​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​នីតិសាស្ត្រ និង​ជា​អតីត​ព្រះរាជអាជ្ញា​នៃ​មហា​អយ្យការ​អម​តុលាការ​កំពូល។

 

 

 

 

ឯម សូផាត. លោក ឯម សូផាត (សមាជិក​កូតា​គណបក្ស​ប្រជាជនកម្ពុជា) បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អតីត​សមាជិក​នៃ​គ..ប ចាស់។

 

 

 

 

តែ ម៉ានីរ៉ុង. លោកស្រី តែ ម៉ានីរ៉ុង (សមាជិក​កូតា​គណបក្ស​សង្គ្រោះជាតិ) មាន​បរិញ្ញាបត្រ​ជាន់​ខ្ពស់​រដ្ឋបាល​សាធារណៈ និង​ជា​អតីតមន្ត្រី​​គយ​ចូល​និវត្តន៍។

 

 

 

 

ហង្ស ពុទ្ធា. លោក ហង្ស ពុទ្ធា (សមាជិក​ឯករាជ្យ និង​ជា​មន្ត្រីនាំពាក្យ គ..) អាច​និយាយ​ភាសា​អង់គ្លេស វៀតណាម និង​រុស្ស៊ី មាន​សញ្ញាប័ត្រ​បណ្ឌិត​ផ្នែក​ច្បាប់​ពី​សាកលវិទ្យាល័យ​មួយ​នៅ​សហព័ន្ធ​រុស្ស៊ី (ឆ្នាំ២០០០)។ លោក​ជា​អតីត​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និកហ្វិច (NICFEC)។លោក​មាន​បទពិសោធន៍​ការងារ​រយៈពេល ១៧ឆ្នាំ ពាក់ព័ន្ធ​ផ្នែក​សង្គម និង​ការ​បោះឆ្នោត។

 

 

 


សមាសភាព​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​នៃ គ.. សម្រាប់​អាណត្តិ​ថ្មីនេះ ដែល​ត្រូវ​បាន គ..ប⁣ តែងតាំង​បន្ទាប់​ពី​មាន​កិច្ចប្រជុំ​បិទទ្វារ​កាល​ពី​ថ្ងៃទី១៥⁣ ខែ​មករា ឆ្នាំ២០១៦៖

ទេព នីថា. លោក ទេព នីថា (អគ្គលេខាធិការ)៖ ជា​អតីត​អគ្គលេខាធិការ គ..ប ចាស់​ចាប់​ពី​ឆ្នាំ២០០២ មាន​សញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ។ លោក​ធ្លាប់​បន្ត​ការ​សិក្សា​នៅ​សហភាព​សូវៀត ផ្នែក​សង្គមវិទ្យា និង​វិទ្យាសាស្ត្រ​សង្គម និង​នៅ​ប្រទេស​វៀតណាម ផ្នែក​គ្រប់គ្រង។

 

 

 


ម៉ៅ សុភារិទ្ធ. លោក ម៉ៅ សុភារិទ្ធ (អគ្គលេខាធិការ​រង​ទទួល​បន្ទុក​ផ្នែក​ប្រតិបត្តិការ⁣ និង​ផ្នែក​ទិន្នន័យ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត និង​បញ្ជី​អ្នក​បោះឆ្នោត) ជា​អតីត​សមាជិក គ..ប​ចាស់ និង​ជា​មេធាវី។

 

 

 


សោម សូរីដា. លោក សោម សូរីដា (អគ្គលេខាធិការ​រង​ទទួល​បន្ទុក​ផ្នែក​សេវាកម្ម​ច្បាប់⁣ និង​ដោះស្រាយ​ជម្លោះ) ជា​អតីត​មន្ត្រី គ..ប ចាស់។

 

 

 


នី ចរិយា. លោក នី ចរិយា (អគ្គលេខាធិការ​រង​ទទួល​បន្ទុក​ផ្នែក​សវនកម្ម​ផ្ទៃ​ក្នុង) ជា​អតីត​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស⁣⁣ និង​ផ្នែក​ជំនួយ​ច្បាប់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC)។⁣ លោក​ធ្លាប់​បន្ត​ការ​សិក្សា​នៅ​ប្រទេស​អាល្លឺម៉ង់។⁣ ភ្លាមៗ​ក្រោយ​ពី​ចូល​កាន់​តំណែង​ជា​អគ្គលេខាធិការ​រង គ..ប លោក​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​បណ្ដឹង​ក្ដីក្ដាំ​តាម​ផ្លូវ​តុលាការ​ចំនួន​ពីរ​ធំៗ។ បណ្ដឹង​ទី​មួយ ពាក់ព័ន្ធ​នឹង​ករណី​បរិហារ​បង្កាច់​កេរ្តិ៍ និង​ផ្សព្វផ្សាយ​នូវ​ការ​អត្ថាធិប្បាយ​រិះគន់​ព្រះរាជអាជ្ញា និង​ចៅក្រម​នៅ​សាលាដំបូង​ខែត្រ​សៀមរាប។ ករណី​នេះ តុលាការ​ក្រុង​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស​លោក​ដោយ​ដាក់​ពន្ធនាគារ​ចំនួន ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៦​លាន​រៀល។ បណ្ដឹង​ចុង​ក្រោយ​ពាក់ព័ន្ធ​នឹង​ករណី​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី​ក្នុង​សំណុំរឿង​អាស្រូវ​ស្នេហា​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង។⁣ លោក នី ចរិយា ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ⁣​សម្រេច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ⁣​កាលពីថ្ងៃទី២៨⁣ ខែ​មេសា⁣ ឆ្នាំ២០១៦⁣ និង​ដោះលែង​ឲ្យ​មាន​សេរីភាព​បណ្តោះអាសន្ន​វិញ​នៅ​ថ្ងៃទី២៩⁣ ខែ​មិថុនា ឆ្នាំ២០១៧ ក្រោយ​ពី​បាន​ឃុំ​ខ្លួន​អស់​រយៈពេល ៤២៧ ថ្ងៃ។

 


ម៉ុក ដារ៉ា. លោក ម៉ុក ដារ៉ា (អគ្គលេខាធិការ​រង​ទទួល​បន្ទុក​ផ្នែក​បណ្តុះបណ្តាល⁣​ព័ត៌មាន⁣ និង​ទំនាក់ទំនង​សាធារណៈ) ជាសាស្ត្រាចារ្យ​ច្បាប់ និង​អតីត​ប្រធាន​ជំនួយ​ច្បាប់​របស់​អង្គការ​និកហ្វិច

 

 

 


ព័ត៌មាន​ពាក់ព័ន្ធ

១) សភា​នឹង​ប្រជុំ​បោះឆ្នោត​ជ្រើសរើស​បេក្ខភាព គ.ជ.ប ថ្មី នៅ​ព្រឹក​ថ្ងៃទី៩ មេសា ២០១៥

២) សមាជិក គ.ជ.ប ថ្មី ទាំង៩នាក់​ស្បថ​ចូល​បំពេញ​ការងារ

៣) បក្ស​ប្រឆាំង​ខកចិត្ត​ចំពោះ​ការ​បន្ត​កាន់​តំណែង​របស់​លោក ទេព នីថា ជា​អគ្គលេខាធិការ គ.ជ.ប ថ្មី

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។