រូបត្លុកនយោបាយ៖ សមយុទ្ធ​នាវាចរណ៍​យោធា​រួម​គ្នា​ដំបូង​បង្អស់​រវាង​អាស៊ាន និង​ចិន

ដោយ អាស៊ីសេរី
2018-07-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបត្លុកនយោបាយ៖ សមយុទ្ធ​នាវាចរណ៍​យោធា​រួម​គ្នា​ដំបូង​បង្អស់​រវាង​អាស៊ាន និង​ចិន
រូបត្លុកនយោបាយ៖ សមយុទ្ធ​នាវាចរណ៍​យោធា​រួម​គ្នា​ដំបូង​បង្អស់​រវាង​អាស៊ាន និង​ចិន
Photo: RFA

នៅ​ក្នុង​កិច្ចប្រជុំ​ក្រៅ​ផ្លូវ​ការ​រវាង​រដ្ឋ​មន្ត្រី​ការពារ​ជាតិ អាស៊ាន​-​ចិន ធ្វើ​ឡើង​នៅ​ប្រទេស​សិង្ហបុរី កាលពី​ដើម​ខែ​កុម្ភៈ​នេះ រដ្ឋ​មន្ត្រី​ការពារ​ជាតិ​មកពី​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​១០ និង​ប្រទេស​ចិន បាន​សម្រេច​រៀបចំ​ធ្វើ​សមយុទ្ធ​នាវាចរណ៍​យោធា​រួម​គ្នា​ដំបូង​បង្អស់​មួយ មិន​ធ្លាប់​មាន​ពី​មុន​មក រវាង​អាស៊ាន និង​ចិន ដែល​គ្រោង​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ចុង​ឆ្នាំ​២០១៨ ខាង​មុខ​នេះ។ ក្រុម​អ្នកវិភាគ​គោល​នយោបាយ​ការ​បរទេស មើល​ឃើញ​ថា ការ​សម្រេច​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា រវាង​អាស៊ាន និង​ចិន​នេះ បង្ហាញ​ឲ្យ​ឃើញ​ពី​សញ្ញាណ​នៃ​ការពង្រីក​ឥទ្ធិពល​នៃ​វិស័យ​យោធា​របស់​មហា​អំណាច​ចិន​នៅ​ក្នុង​តំបន់​អាស៊ាន ខណៈ​ដែល​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​នេះ កំពុង​មាន​វិវាទ​រ៉ាំរ៉ៃ​ជា​មួយ​ប្រទេស​ចិន ក្នុង​វិបត្តិ​ដណ្ដើម​ប្រជុំ​កោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល