រូបត្លុកនយោបាយ៖ អំពើ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា

ដោយ៖ អាស៊ីសេរី
2020-05-21
Share
200518RFA-Khmer-moneylaundering.jpg អំពើលាងលុយកខ្វក់នៅកម្ពុជា
RFA

គណៈកម្មការ​អឺរ៉ុប កាលពី​ដើម​ខែឧសភា បានសម្រេចដាក់​បញ្ចូល​កម្ពុជា​ទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​ប្រទេសលាង​លុយ​កខ្វក់ បង្ក​ការ​គំរាម​កំហែង​ខ្លាំង​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​អឺរ៉ុប ហើយនឹងត្រូវចូលជាធរមាននៅខែតុលា ខាងមុខ។ ការសម្រេចដាក់​បញ្ចូល​កម្ពុជា​ទៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​អឺរ៉ុប​នេះ ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​កម្ពុជា ខាង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​លាង​លុយ​កខ្វក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម កាន់​តែ​អាក្រក់​នៅ​លើ​ឆាក​អន្តរជាតិ ស្រប​ពេល​ដែល​ប្រទេស​មួយ​នេះ សម្បូរណ៍​ដោយ​សែស្រឡាយ​អ្នក​លួច​ជាតិ យក​លុយ​ទៅ​លាក់​ទុក​នៅ​បរទេស ហើយ​ពួក​គេ​ខ្លះ​កំពុង​រង​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ។

លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងជាអតីតៈរដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើក​ឡើង​ថា សេចក្ដី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប មិន​ទាន់​គ្រប់គ្រាន់នៅ​ឡើយ​ទេ។ លោកផ្តល់ដំណោះស្រាយ​ថា ទាល់​តែ​ដូរ​ប្រព័ន្ធ​គ្រប់គ្រង​ប្រទេស​បែប​លួច​ជាតិ ឬ​ដែល​លោក​ហៅ​ថា «ចោរាធិបតេយ្យ» ចេញ ទើប​កម្ពុជា​អាច​ទប់ស្កាត់​អំពើ​លាង​លុយ​កខ្វក់​បាន។

តាំង​ពី​ឆ្នាំ២០១៩ មក កម្ពុជា​ជាប់​ឈ្មោះ​ពីរ​ឆ្នាំ​ជាប់​គ្នា​ក្នុង «បញ្ជី​ប្រផេះ» នៃ​ក្រុម​ប្រទេស ឬ​ដែន​ដី​ដែល​មាន​កង្វះ​ខាត​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​លាង​លុយ​កខ្វក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ក្នុង​ចំណោម ១៨ប្រទេស របស់​ស្ថាប័ន​ឃ្លាំមើល​អំពើ​លាង​លុយកខ្វក់​ពិភព​លោក​ដ៏​មាន​ឥទ្ធិពល ហៅ​កាត់​ថា FATF៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។