អ្នក​ភូមិ​បុរី​កីឡា​រត់​ចេញ​ពី​មណ្ឌល​ព្រៃ​ស្ពឺ

អ្នក​ភូមិ​បុរី​កីឡា​ប្រមាណ ១៨​នាក់ ក្នុង​នោះ​មាន​កុមារ ២​នាក់ បាន​សម្រេច​ចិត្ត​លោត​ផ្លោះ​របង​ចេញ​ពី​មជ្ឈមណ្ឌល​ព្រៃ​ស្ពឺ នៅ​វេលា​ម៉ោង​ប្រមាណ ១១​ថ្ងៃ​ត្រង់ ថ្ងៃ​ពុធ ទី​១៨ ខែ​មករា បន្ទាប់​ពី​ពួក​គាត់​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ ឃុំ​ខ្លួន​អស់​រយៈពេល​ប្រមាណ​មួយ​សប្ដាហ៍​កន្លង​មក។
2012-01-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ការ​សម្រេច​ចិត្ត​ផ្លោះ​របង​ចេញ​ដោយ​ខ្លួន​ឯង​នេះ ធ្វើ​ឡើង​ក្រោយ​ពី​អ្នក​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ បាន​អន្តរាគមន៍​ទៅ​ប្រធាន​មជ្ឈមណ្ឌល​ព្រៃ​ស្ពឺ លោក វ៉ាន់ ង៉ាត់ សុំ​ឲ្យ​ដោះ​លែង​អ្នក​ភូមិ​បុរី​កីឡា ឲ្យ​មាន​សេរីភាព​វិញ ប៉ុន្តែ​ប្រធាន​មជ្ឈមណ្ឌល​មិន​ព្រម​អនុញ្ញាត​ឡើយ។

រូប​ថត​ដោយ សេក បណ្ឌិត

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល