លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងដឹកនាំប្រទេសកម្ពុជាឲ្យចូលទៅជិតចិន (China) កាន់តែខ្លាំងឡើងៗ ដើម្បីបន្តការដឹកនាំតាមបែបផ្ដាច់ការអស់រយៈពេលជាង ៣៥ ឆ្នាំមកនេះ។ ពលរដ្ឋមើលឃើញថា លោក ហ៊ុន សែន និយាយផ្សេង ធ្វើផ្សឹង។ ជាក់ស្តែង នៅពេលដែលបុរសខ្លាំងរូបនេះ ថ្លែងអួតសរសើរ និងលើកតម្កើងចិនថាជា «មិត្តជិតស្និទ្ធ» ឬ «មិត្តដែកថែប» នោះ លោកបែរជាស្ទាក់ស្ទើរ និងផ្លាស់ប្ដូរចិត្តច្រើនដង មិនហ៊ានចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម របស់ «មិត្តដែកថែប» នេះ មុនគេឡើយ។ លោកបានរុញឲ្យមន្ត្រីដទៃ រួមទាំងកូនៗរបស់លោក ចាក់វ៉ាក់សាំងនោះជំនួសរូបលោកទៅវិញ ដោយអះអាងថា «ហួសអាយុ»។ ជារឿយៗ រៀងរាល់ពេលដែលលោកមានបញ្ហាសុខភាពម្តងៗ លោកមិនបានជ្រើសរើស «មិត្តដែកថែប» របស់លោក និងវេជ្ជបណ្ឌិតចិនឲ្យពិនិត្យ និងព្យាបាលសុខភាពរបស់លោកទេ ដោយលោកសុខចិត្តទៅពិនិត្យសុខភាពនៅប្រទេសសិង្ហបុរី (Singapore) វិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។