ឥទ្ធិពល​ចិន​

ស្រប​ពេល​ដែល​មហាអំណាច​កុម្មុយនិស្ត​ចិន​ ​កំពុង​បង្កើន​អំណាច​ផ្នែក​សេដ្ឋកិច្ច​ ​និង​យោធា​ ​មហាអំណាច​មួយ​នេះ​ក៏​បាន​ព្យាយាម​ពង្រីក​ឥទ្ធិពលហួស​ឆ្ងាយ​ពី​ព្រំប្រទល់​​របស់​ខ្លួន​។​ ឥទ្ធិពល​របស់​មហាអំណាច​ចិន​ ​កំពុង​ពង្រីក​តាម​មធ្យោបាយ​នានា ​ដែល​មាន​អានុភាព​លើ​គោលនយោបាយ​របស់​រដ្ឋាភិបាល​នានា ​និង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​សាមញ្ញ​ទូទៅ​ ​ក្នុង​ប្រទេស​ជិតខាង។ ​មហាអំណាច​ចិន ​បាន​សន្យា​ថា​ ​នឹង​ធ្វើឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ ​និង​ការផ្សារភ្ជាប់​ទំនាក់ទំនង​ច្រើន​ជាង​មុន​នៅ​ទ្វីប​អាស៊ី។ ​ប៉ុន្តែ​ ​ការប្តេជ្ញាចិត្ត​នេះ​ ​បណ្ដាល​ឲ្យ​ការព្រួយបារម្ភ​ជា​ខ្លាំង​ ​អំពី​ឥទ្ធិពល​គ្របដណ្ដប់​របស់​ចិន។​ ខាងក្រោម​នេះ​ ​គឺជា​ការចងក្រង​សេចក្ដីរាយការណ៍​ចុងក្រោយ​របស់​ ​អាស៊ីសេរី​ ​ជុំវិញ​រឿងរ៉ាវ​នានា​ដែល​មហាអំណាច​ចិន​ ​កំពុង​ផ្លាស់ប្ដូរមុខមាត់​កម្ពុជា​។​

សេចក្ដីរាយការណ៍​ថ្មី​ៗ


វីដេអូ