ពិធី​បុណ្យ​គ្រិស្ដម៉ាស់​នៅ​ភ្នំពេញ

ពិធី​បុណ្យ​គ្រិស្តម៉ាស់ (Christmas) ជា​ពិធី​បុណ្យ​មួយ​មាន​ដើម​កំណើត​ពី​សាសនា​គ្រិស្ត ក៏​ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​នេះ មិន​មែន​តែ​គ្រិស្ត​សាសនិក​ទេ​ដែល​ប្រារព្ធ​ពិធី​បុណ្យ​នេះ អ្នក​ដែល​មិន​កាន់​សាសនា​គ្រិស្ត ក៏​ចូល​រួម​សប្បាយ​នឹង​គេ​ដែរ។

2012.12.25

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​អំពី​ពិធី​បុណ្យ​គ្រិស្តម៉ាស់​នេះ​របស់​លោក ជុន ច័ន្ទបុត្រ៖

រូប​ថត​ថ្ងៃ​២៥ ធ្នូ ឆ្នាំ​២០១២ ដោយ មុំ សុផុន

១.ក្រុម​ក្មេងៗ​ជិះកង់​នៅ​ក្បែរ​ដើម​គ្រិស្ត​ម៉ាស់ និង​រូប​សានតា ក្លស (Santa Claus) ដែល​គេ​ដាក់​តាំង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នៅ​ទីក្រុង​ភ្នំពេញ ក្នុង​ពេល​ពិធី​បុណ្យ (Christmas) គ្រិស្តម៉ាស់ និង​បុណ្យ​ចូល​ឆ្នាំ​សកល​ដាច់​ឆ្នាំ​២០១២ ចូល​ឆ្នាំ​២០១៣។

២.ជន​បរទេស​ម្នាក់​ទិញ​សម្ភារៈ​សម្រាប់​ពិធី​បុណ្យ​គ្រិស្តម៉ាស់ និង​ចូល​ឆ្នាំ​សកល​ដើម្បី​​តុបតែង​ផ្ទះ។

៣.កុមារី​ម្នាក់​ពាក់​អាវ និង​មួក សានតា ក្លស ក្នុង​ពេល​ពិធី​បុណ្យ​គ្រិស្តម៉ាស់។

៤.ហាង​លក់​ទំនិញ​នានា​មាន​កម្មវិធី​បញ្ចុះ​តម្លៃ​ពិសេស​ក្នុង​ពេល​បុណ្យ​គ្រិស្ដម៉ាស់ និង​ឆ្លង​ឆ្នាំ​សកល។

៥.អ្នក​លក់​ទំនិញ​​បញ្ចុះ​តម្លៃ ក្នុង​ឱកាស​ពិធី​បុណ្យ​គ្រិស្តម៉ាស់។

៦.អ្នក​លក់​ទំនិញ​​ពាក់​មួក សានតា ក្លស ក្នុង​ឱកាស​ពិធី​បុណ្យ​គ្រិស្ដម៉ាស់។

៧.កុមារា​ម្នាក់​កំពុង​រត់​កាត់​ហាង​ទំនិញ​មួយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​ដាក់​តាំង​រូប​លោក សានតា ក្លស។

៨.អ្នក​លក់​ទំនិញ​​បញ្ចុះ​តម្លៃ ក្នុង​ឱកាស​ពិធី​បុណ្យ​គ្រិស្តម៉ាស់។

៩.បុរស​ម្នាក់​ពរ​កូន​ដើរ​មើល​ដើម​គ្រិស្តម៉ាស់ ដែល​គេ​ដាក់​តាំង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ។

  • រូបទី១
  • រូបទី២
  • រូបទី៣
  • រូបទី៤
  • រូបទី៥
  • រូបទី៦
  • រូបទី៧
  • រូបទី៨
  • រូបទី៩
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។