បក្ស​សង្គ្រោះ​ជាតិ​​ហែ​ក្បួន​មហា​បាតុកម្ម​ធំ​នៅ​ថ្ងៃ​អាទិត្យ

អ្នក​ចូល​រួម​ធ្វើ​បាតុកម្ម​បក្ស​សង្គ្រោះ​ជាតិ ​នៅ​ថ្ងៃ​អាទិត្យ ទី​២២ ធ្នូ នេះ មាន​ចំនួន​ច្រើន​ជាង​ថ្ងៃ​មុន។ ចំនួន​នេះ​កើន​ឡើង បន្ទាប់​ពី​ថ្នាក់​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថា បក្ស​សង្គ្រោះ​ជាតិ ធ្វើ​មហា​បាតុកម្ម​ធំ​រៀង​រាល់​ថ្ងៃ​អាទិត្យ ក្រៅ​ពី​ធ្វើ​មហា​បាតុកម្ម​រៀង​រាល់​ថ្ងៃ​ក្នុង​រយៈពេល ៣​ខែ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ និង​សុំ​ឲ្យ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ចុះ​ពី​តំណែង។ ខាង​ក្រោម​ជា​រូបភាព​ខ្លះៗ​នៃ​សកម្មភាព​ហែ​ក្បួន​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ តាម​បណ្ដា​ផ្លូវ​សំខាន់ៗ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ៖
ដោយ វិទ្យុ​អាស៊ីសេរី
2013-12-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (7)
Share

ប៊ុន ថារិទ្ធ

ពី Daegu

ខ្ញុំសោកស្ដាយណាស់ដែលមិនបានចូលរួមមហាបាតុកម្មនេះ ប៉ុន្តែបើមានការប្រកាសពីលោកប្រធាន សមរង្ស៊ី ត្រូវការអោយចូលរួមពីបណ្ដាបងប្អូនជនរួមជាតិ ដែលនៅក្រៅប្រទេស ខ្ញុំនឹងនាំមិត្តភ័ក្រួទៅចូលរួមទាំងអស់គ្នា.

Dec 22, 2013 08:31 AM

ភាពភ្នំពេញ

ពី Phnom Penh

ពេលឃើញមនុស្សច្រើនចូលរួមធ្វើឲ្យខ្ញុំនឹកឃើញពាក្យ "ព្យុះក្នុងក្អម" របស់ហ៊ុនសែន!!

Dec 22, 2013 05:30 AM

អ្នក​អាន​អនាមិក

ប្រទេសខ្មែរ ជារបស់ប្រជាពលរដ្ឋខ្មែរយើង ទាំងអស់គ្នា ! មិនមែនជារបស់ បុគ្គលណាម្នាក់នោះឡើយ !
បើប្រជាពលរដ្ឋខ្មែរយើង មិនចេះសាមគ្គីគ្នា ការពារទឹកដី ដីធ្លី ព្រៃឈើ ស្រែ ចំការ របស់យើងទេ, ប្រយ័ត្នពួកក្បត់ វាប្រើល្បិចធ្វើបាប កាប់សម្លាប់ ធ្វើអោយ ក្រ ល្ហេមល្ហាម !

Dec 22, 2013 05:04 AM

អ្នក​អាន​អនាមិក

ហ៊ុន សែនអើយ នៅដល់ណាទៀត ប្រទេសជាតិហិនហោចដោយសារហ៊ុន សែនឯង។ រាស្ត្រក្រទៅៗដោយសារហ៊ុន សែនឯង។ យួនចូលស្រុកខ្មែរដោយសារហ៊ុន សែនឯង។ អំពើពុករលួយជាប្រព័ន្ធដោយសារហ៊ុន សែនឯង។ បើមិនចុះដោយសន្តិវិធី ហ្គាដាហ្វ៊ីនឹងមកទាញកហ៊ុន សែនឯងចុះហើយ។ ជយោ! រាស្ត្រខ្មែរ!

Dec 22, 2013 04:55 AM

អ្នក​អាន​អនាមិក

របបផ្តាច់ការគ្រួសារនិយមត្រកូលហ៊ុនជិតដល់ថ្ងៃអន្សាហើយ។

Dec 22, 2013 04:27 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល