គណបក្សនយោបាយ

ច្បាប់នៃប្រទេសកម្ពុជាមិនមានចែងដាក់កំហិតដល់ពលរដ្ឋថាត្រូវតែទៅបោះឆ្នោតឡើយ។ ប្រព័ន្ធបោះឆ្នោតនៅកម្ពុជាជាប្រព័ន្ធសមាមាត្រ មានន័យថា ពលរដ្ឋបោះឆ្នោតរើសគណបក្សដែលខ្លួនពេញចិត្ត មិនមែនបោះឆ្នោតរើសបេក្ខជននោះទេ។

ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ គណបក្សតូចៗចំនួន១៩នឹង «ប្រកួត» ជាមួយគណបក្សកាន់អំណាច។ គណបក្សទាំង២០នោះ មានដូចខាងក្រោម (តាមលេខរៀងលើសន្លឹកឆ្នោត)៖


១. គណបក្សខ្មែររួបរួមជាតិ ដឹកនាំដោយលោក ញឹក ប៊ុនឆៃ

២. គណបក្សមាតុភូមិយើង ដឹកនាំដោយលោក ច័ន្ទ ប៊ុនហន

៣. គណបក្សពន្លឺថ្មី ដឹកនាំដោយលោក នួន សុខាវី

៤. គណបក្សសញ្ជាតិកម្ពុជា ដឹកនាំដោយលោក សេង សុខេង

៥. គណបក្សខ្មែរក្រោក ដឹកនាំដោយលោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង

៦. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដឹកនាំដោយលោក ម៉ម សុណង់ដូ

៧. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដឹកនាំដោយលោក យ៉េង វីរៈ

៨. គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ដឹកនាំដោយអ្នកស្រី សុខ រ័ត្នសុវណ្ណបញ្ចៈសីលា

៩. គណបក្សរស្មីខេមរា ដឹកនាំដោយលោក ស៊ិន សុភាព

១០. គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដឹកនាំដោយលោក ខឹម វាសនា

១១. គណបក្សខ្មែរសាធារណរដ្ឋ ដឹកនាំដោយលោកលន់ ឫទ្ធិ

១២. គណបក្សខ្មែរឈប់ក្រ ដឹកនាំដោយលោក ក្រវ៉ាញ ដារ៉ន

១៣. គណបក្សហ៊្វុនស៊ិនប៉ិច ដឹកនាំដោយសម្ដេចក្រុមព្រះ នរោត្ដមរណឫទ្ធិ

១៤. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដឹកនាំដោយលោក ហួន រាជ ចំរើន

១៥. គណបក្សយុវជនកម្ពុជា ដឹកនាំដោយលោក ពេជ្រ ស្រស់

១៦. គណបក្សធម្មាធិបតេយ្យ ដឹកនាំដោយអ្នកស្រី ពោធិតី សាវតី

១៧. គណបក្សឆន្ទៈខ្មែរ ដឹកនាំដោយលោក គង់ មុនីកា

១៨. គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ដឹកនាំដោយលោក ប្លាំង ស៊ីន

១៩. គណបក្សខ្មែរតែមួយ ដឹកនាំដោយលោក កែម រិទ្ធីសិត

២០. គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន