កសិករ​យក​គោយន្ត​និង​ចាក់​ស្រូវ​បិទ​ផ្លូវ​ជាតិ​លេខ​៥

ប្រជា​កសិករ​ប្រមាណ ១​ពាន់​នាក់ យក​គោយន្ត និង​ចាក់​ស្រូវ​បិទ​ផ្លូវ​ជាតិ​លេខ​៥ នៅ​ចំណុច​មុខ​សាលា​ឃុំ​កំពង់ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់ដំបង ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​តម្លៃ​ស្រូវ​ធ្លាក់​ចុះ និង​រក​ទីផ្សារ​លក់​ផលិតផល​កសិផល​របស់​ពួក​គាត់។ ការ​បិទ​ផ្លូវ​នៅ​ម៉ោង​ជាង ១០​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា នេះ កើត​ឡើង​បន្ទាប់​ពី​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​ថោក និង​គ្មាន​ទីផ្សារ ស្រប​ពេល​ដែល​កសិករ​ចាប់​ផ្ដើម​ប្រមូល​ផល​កសិផល​របស់​ពួក​គេ។

ការ​តវ៉ា​បិទ​ផ្លូវ​នេះ បណ្ដាល​ឲ្យ​កក​ស្ទះ​ចរាចរណ៍​ប្រមាណ ១៥​គីឡូម៉ែត្រ​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៥ ដោយ​រថយន្ត​ជាច្រើន​គ្រឿង​ត្រូវ​ឈប់​មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​បាន៕

ចុច​ត្រង់​នេះ ដើម្បី​អាន ឬ​ស្ដាប់​ព័ត៌មាន​ពិស្ដារ!Opens in new window ]

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។