ទឹក​ជំនន់​​ហៀរ​ចេញ​ពី​អាង​កំពីងពួយ

ស្ថានភាព​ទឹក​ជំនន់​នៅ​អាង​កំពីងពួយ ខេត្ត​បាត់ដំបង ឡើង​ខ្ពស់ ដែល​បណ្ដាល​ឲ្យ​ទឹក​ហូរ​កាត់​ទំនប់​ចាក់​មក​លើ​ថ្នល់​ជាតិ និង​បំផ្លាញ​លំនៅឋាន​អ្នក​ភូមិ​ក្នុង​ឃុំ​តាគ្រាម ស្រុក​បាណន់ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៨ ខែ​តុលា ឆ្នាំ​២០១៣។

រូបថត​ដោយ សួន សុផលមុន្នី៖

១-កង​កម្លាំង​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ឈរ​នៅ​លើ​ថ្នល់​ដើម្បី​ជួយ​ជម្លៀស​អ្នក​ភូមិ​ចេញ​ពី​លំនៅឋាន​ក្រោយ​ពី​ទឹក​ក្នុង​អាង​កំពីងពួយ​ឡើង​ខ្ពស់​ហូរ​កាត់​ទំនប់។

២-រថយន្ត​សមត្ថកិច្ច​ដឹក​ជញ្ជូន​អ្នក​ភូមិ ក្រោយ​ពី​លំនៅឋាន​របស់​ពួកគាត់​ដែល​នៅ​ជាប់​នឹង​ខ្នង​ទំនប់​អាង​កំពីងពួយ ត្រូវ​ទឹក​ហូរ​កាត់។

៣-លំនៅឋាន​ប្រជាពលរដ្ឋ​ដែល​សង់​នៅ​ជាប់​នឹង​ទំនប់​អាង​កំពីងពួយ ត្រូវ​ទឹក​ហូរ​កាត់​យ៉ាង​គំហុក។

៤-កង​រាជ​អាវុធហត្ថ​និង​ប៉ូលិស រួម​ទាំង​ប្រជាពលរដ្ឋ​កំពុង​នាំ​គ្នា​ជួយ​ជម្លៀស​អ្នក​ភូមិ​ចេញ​ពី​ទឹក​ជំនន់​នៅ​អាង​កំពីងពួយ។

៥-លំនៅឋាន​ប្រជាពលរដ្ឋ​ដែល​សង់​នៅ​ជាប់​នឹង​ទំនប់​អាង​កំពីងពួយ ត្រូវ​ទឹក​ហូរ​កាត់​យ៉ាង​គំហុក។

៦-ព្រះ​សង្ឃ​និង​អ្នក​ភូមិ​នាំ​គ្នា​និមន្ត​ដើរ​កាត់​ទឹក​ដែល​ហូរ​ចេញ​មក​ពី​អាង​កំពីងពួយ ក្រោយ​ពី​ក្រុម​ជួយ​សង្គ្រោះ ដឹក​ចេញ​មក​ពី​លំនៅឋាន​តាម​កាណូត។

៧-កង​កម្លាំង​ប៉ូលិស​កំពុង​នាំ​គ្នា​ធ្វើ​ចរាចរណ៍​នៅ​លើ​ថ្នល់​ដែល​មាន​ទឹក​ហូរ កុំ​ឲ្យ​​កកស្ទះ ដើម្បី​ងាយ​ស្រួល​​ដឹក​ជញ្ជូន​អ្នក​ភូមិ​ចេញ​ពី​ទឹក​ជំនន់។

៨-ទិដ្ឋភាព​ទឹក​ហូរ​ចេញ​ពី​អាង​កំពីងពួយ ចាក់​ចូល​លំនៅឋាន​អ្នក​ភូមិ​ជា​ច្រើន​ខ្នង​ដែល​ស្ថិត​ផ្នែក​ម្ខាង​នៃ​ខ្នង​ទំនប់។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។