រូបថតដោយ សួន សុផលមុន្នី៖

១-កងកម្លាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋឈរនៅលើថ្នល់ដើម្បីជួយជម្លៀសអ្នកភូមិចេញពីលំនៅឋានក្រោយពីទឹកក្នុងអាងកំពីងពួយឡើងខ្ពស់ហូរកាត់ទំនប់។

២-រថយន្តសមត្ថកិច្ចដឹកជញ្ជូនអ្នកភូមិ ក្រោយពីលំនៅឋានរបស់ពួកគាត់ដែលនៅជាប់នឹងខ្នងទំនប់អាងកំពីងពួយ ត្រូវទឹកហូរកាត់។

៣-លំនៅឋានប្រជាពលរដ្ឋដែលសង់នៅជាប់នឹងទំនប់អាងកំពីងពួយ ត្រូវទឹកហូរកាត់យ៉ាងគំហុក។

៤-កងរាជអាវុធហត្ថនិងប៉ូលិស រួមទាំងប្រជាពលរដ្ឋកំពុងនាំគ្នាជួយជម្លៀសអ្នកភូមិចេញពីទឹកជំនន់នៅអាងកំពីងពួយ។

៥-លំនៅឋានប្រជាពលរដ្ឋដែលសង់នៅជាប់នឹងទំនប់អាងកំពីងពួយ ត្រូវទឹកហូរកាត់យ៉ាងគំហុក។

៦-ព្រះសង្ឃនិងអ្នកភូមិនាំគ្នានិមន្តដើរកាត់ទឹកដែលហូរចេញមកពីអាងកំពីងពួយ ក្រោយពីក្រុមជួយសង្គ្រោះ ដឹកចេញមកពីលំនៅឋានតាមកាណូត។

៧-កងកម្លាំងប៉ូលិសកំពុងនាំគ្នាធ្វើចរាចរណ៍នៅលើថ្នល់ដែលមានទឹកហូរ កុំឲ្យកកស្ទះ ដើម្បីងាយស្រួលដឹកជញ្ជូនអ្នកភូមិចេញពីទឹកជំនន់។

៨-ទិដ្ឋភាពទឹកហូរចេញពីអាងកំពីងពួយ ចាក់ចូលលំនៅឋានអ្នកភូមិជាច្រើនខ្នងដែលស្ថិតផ្នែកម្ខាងនៃខ្នងទំនប់។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។