ពលរដ្ឋ​ខ្មែរ​និង​ចាម​ចុះ​ពិនិត្យ​បញ្ហា​ព្រំដែន​នៅ​​ត្បូងឃ្មុំ

ដោយ អ៊ួន ឈិន និង ម៉ម មុនីរតន៍
2015.05.31
1

មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ពន្យល់​ពលរដ្ឋ​ចុះ​ពិនិត្យ​ព្រំដែន អំពី​ការ​ដែល​វៀតណាម មិន​ឲ្យ​ចូល​ទៅ​ទីតាំង​មាន​ជម្លោះ។

2

សកម្មភាព​ចុះ​ពិនិត្យ​ព្រំដែន​របស់​ពលរដ្ឋ​ខ្មែរ​និង​ចាម នៅ​ត្បូងឃ្មុំ។

3

សកម្មភាព​ចុះ​ពិនិត្យ​ព្រំដែន​របស់​ពលរដ្ឋ​ខ្មែរ​និង​ចាម នៅ​ត្បូងឃ្មុំ។

4

សមត្ថកិច្ច​ខ្មែរ​ពន្យល់​ពលរដ្ឋ​មិន​ឲ្យ​សម្រុក​ចូល​ទៅ​តំបន់​ដែល​វៀតណាម អះអាង​ថា ជា​របស់​ខ្លួន។

5

កង​ការពារ​ព្រំដែន​វៀតណាម ឃាត់​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​ឲ្យ​ចូល​តំបន់​មាន​ជម្លោះ។

6

សកម្មភាព​នៅ​ព្រំដែន ពេល​ពលរដ្ឋ​ខ្មែរ​ដើរ​ចូល​ទៅ​តំបន់​ហាមឃាត់។

7

ពលរដ្ឋ​ខ្មែរ​នៅ​ឃុំ​ជាំ អង្គុយ​ស្ដាប់​តំណាង​ជនជាតិ​ចាម ថ្លែង​អំពី​បញ្ហា​ព្រំដែន និង​ការ​បាត់បង់​ទឹកដី។

8

សកម្មភាព​ចុះ​ពិនិត្យ​ព្រំដែន​របស់​ពលរដ្ឋ​ខ្មែរ​និង​ចាម នៅ​ត្បូងឃ្មុំ។

9

កង​ការពារ​ព្រំដែន​វៀតណាម ឈរ​រារាំង​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ចូល​តំបន់​ហាមឃាត់។

10

ពលរដ្ឋ​ខ្មែរ​សម្រុក​ចូល​តំបន់​មាន​ជម្លោះ។

11

ជនជាតិ​ចាម ពិនិត្យ​បង្គោល​ព្រំដែន​នៅ​ខេត្ត​ត្បូងឃ្មុំ។

12

ស្ត្រី​ជនជាតិ​ចាម លើក​បង្ហាញ​ទង់ជាតិ​ខ្មែរ​នៅ​ព្រំដែន​ខ្មែរ-​វៀតណាម។

​ពលរដ្ឋ​ខ្មែរ មាន​មន្ត្រី​បក្ស​ប្រឆាំង និងជនជាតិ​​ចាម ប្រមាណ ៥០០​នាក់ នាំ​គ្នា​ចុះ​ពិនិត្យ​មើល​ទីតាំង​ដី​មាន​ជម្លោះ​នៅ​ព្រំដែន​ខ្មែរ-​វៀតណាម ក្នុង​ឃុំ​ជាំ ស្រុក​មេមត់ នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា។

ប៉ូលិស​ព្រំដែន​វៀតណាម បាន​ព្យាយាម​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​កាន់​ដី​មាន​ជម្លោះ​នោះ​ទេ ដោយ​ពួកគេ​អះអាង​ថា ទីតាំង​នោះ​ស្ថិត​ក្នុង​ទឹក​ដី​វៀតណាម។ ពលរដ្ឋ​ខ្មែរ​និង​ចាម បាន​ព្យាយាម​សម្រុក​ចូល រហូត​មាន​ការ​រុញ​ច្រាន​គ្នា​មួយ​រយៈពេល​ខ្លី។ តែ​ទោះ​ជា​មាន​ការ​រាំង​ខ្ទប់​យ៉ាង​ណា ក៏​ពលរដ្ឋ​ខ្មែរ​និង​ចាម​បាន​ចូល​ទៅ​ដល់​ចំណុច​ដី​មាន​ជម្លោះ ១៦​ហិកតារ នៅ​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។