ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ជនជាតិ​កួយ

ខាង​ក្រោម​នេះ​គឺ​ជា​រូបភាព​ស្ដីពី​​ជីវិត​​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ជនជាតិ​កួយ ​នៅ​ភូមិ​ពោធិ៍ធំ ឃុំ​ពោធិ៍ធំ និង​ជនជាតិ​កួយ នៅ​​ភូមិ​បុស្ស ឃុំ​​ប្រមេ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ។

2011.10.15

រូបថត​នៅ​ថ្ងៃ​ទី​១៣ តុលា ឆ្នាំ​២០១១ ដោយ វិទ្យុ​អាស៊ីសេរី/វោហារ ជាតិ

1
បុរស​ជនជាតិ​កួយ ស្ពាយ​​ស្បៀង ដៃ​កាន់​ស្នាតេះ (កាំភ្លើង​បាញ់​សត្វ​ច្នៃ) នៅ​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ។ បុរស​រូប​នេះ​ទើប​ត្រឡប់​មក​ពី​បរបាញ់​សត្វ និង​រក​ជ័រ​ទឹក​នៅ​ក្នុង​ព្រៃ។

2
គ្រួសារ​កួយ នៅ​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ រៀបចំ​កោស​ជ្រូក​ព្រៃ ដើម្បី​ចម្អិន​ធ្វើ​ម្ហួប​ពេល​ល្ងាច។

3
នារី​ជនជាតិ​កួយ ឲ្យ​បាយ​សត្វ​ស្វា ដែល​ចិញ្ចឹម​ក្នុង​ផ្ទះ នៅ​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ។

4
បុរស​ជនជាតិ​កួយ ប្រលែង​លេង​ជាមួយ​សត្វ​សេក ដែល​គាត់​ចិញ្ចឹម​នៅ​ក្នុង​ផ្ទះ នា​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ។

5
នារី​ជនជាតិ​កួយ លីង​អំបុក​ស្រូវ​ថ្មី នៅ​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ។

6
នារី​ជនជាតិ​កួយ បុក​អំបុក​ស្រូវ​ថ្មី នៅ​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ។

7
កុមារ​ជនជាតិ​កួយ លេង​ទឹក​​ព្រែក​ក្បែរ​ព្រៃ​នៅ​ជើង​ភ្នំ នា​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ។

8
គ្រូទាយ​ជនជាតិ​កួយ ប្រើ​វិធី​បូល តាម​ប្រពៃណី​ជនជាតិ​កួយ ដើម្បី​ទាយ នៅ​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Oct 15, 2011 12:16 AM

PleaseDon't Crab Their Land. Thank You.