អាជ្ញាធរ​រារាំង​អ្នក​តវ៉ា​រឿង​ដី​ធ្លី​មិន​ឲ្យ​ទៅ​ផ្ទះ​នាយក​រដ្ឋមន្ត្រី

ក្រុម​យោធិន​ពិការ​បាន​ស្រែក​ទ្រហោ​យំ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ធ្នូ នៅ​គ្រា​ដែល​អាជ្ញាធរ​បាន​រារាំង​មិន​ឲ្យ​ពួក​គេ​ជាង​៦០​នាក់ ទៅ​តវ៉ា​ពី​ជម្លោះ​ដី​នៅ​ឯ​គេហដ្ឋាន​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដោយ​បណ្តេញ​ឲ្យ​ពួក​គេ​វិល​ត្រឡប់​ទៅ​ខែត្រ​កំពង់ធំ​វិញ។
ដោយ ហ្សាការីយ៉ា
2009.12.06
កំពង់ធំ​ដី​ធ្លី ៣០៥ ៦-ធ្នូ-២០០៩: អាជ្ញាធរ​ទាញ​អីវ៉ាន់​របស់​អ្នក​តវ៉ា​រឿង​ដី​ធ្លី​ដែល​មក​ពី​ខែត្រ​កំពង់ធំ នៅ​លើ​សួន​ច្បារ មុខ​វត្ត​បទុមវតី ក្នុង​រាជធានី​ភ្នំពេញ។
RFA/Zakariya

លោក សុខ សម្បតិ្ត អភិបាល​ខណ្ឌ​ដូនពេញ​បាន​សន្យា​ថា លោក​នឹង​ដោះស្រាយ​ឲ្យ​អំពី​ជម្លោះ​ដី​ធ្លី​នៅ​ចំណុច​បន្ទាយរងៀង ក្នុង​ស្រុក​សន្ទុក ជាមួយ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ តាន់ បៀន។

ស្រ្តី​ម្នាក់​ឈ្មោះ យៀ សឿ ដែល​ពិការ​ជើង​ម្ខាង​និង​ប្តី​ពិការ​ដែរ បាន​និយាយ​ឆើ្លយ​តប​នឹង​សមត្ថកិច្ច​ថា ពួក​គេ​បាន​នាំ​គ្នា​មក​ភ្នំពេញ​នេះ​គឺ​ក្នុង​គោលបំណង​ចង់​ជួប​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​សុំ​សិទ្ធិ​រស់​នៅ​លើ​ដី​របស់​ខ្លួន​បច្ចុប្បន្ន។

អ្នកស្រី យៀ សឿ បាន​ឲ្យ​ដឹង​ថា ៖ «ថា​ជួយ​ណាស់​ជន​ពិការ ហើយ​ដល់​ពេល​អ៊ីចឹង​ក៏​មិន​ជួយ! ខ្ញុំ​ក៏​ឈឺ​ចាប់​ដែរ​ដោយសារ​ប្ដី គ្មាន​ដី​មួយ​ដុំ​ទេ​ដោយសារ​ប្ដី​ធ្វើ​ទាហាន!»

>>>ទស្សនា​វីដេអូ>>>

អតីត​យោធិន​ពិការ​ជា​ច្រើន​ទៀត​បាន​និយាយ​ថា ពួក​គេ​មិន​អាច​ទទួល​យក​ការ​ដោះស្រាយ​ពី​អាជ្ញាធរ​ខែត្រ​កំពង់ធំ​បាន​ទេ ព្រោះ​ដី​ដែល​ពួក​គេ​រស់នៅ​សព្វថ្ងៃ​បាន​ដាំ​ដំណាំ​បាន​ផល​ហើយ តែ​បែរ​ជា​ឲ្យ​ពួក​គេ​ទទួល​យក​ដី​ថ្មី​ដែល​មាន​ទំហំ​ក្បាល ២០​ម៉ែត្រ និង​បណ្តោយ ៤០​ម៉ែត្រ​ទៅ​វិញ។

គេ​សង្កេត​ឃើញ​អភិបាល​ខណ្ឌ​ដូនពេញ គឺ​លោក សុខ សម្បត្តិ បាន​ដឹកនាំ​កង​កម្លាំង​ប្រមាណ​៥០​នាក់ និង​រៀបចំ​ឡាន​ដឹក​ជញ្ជូន​ក្រុម​យោធិន​ពិការ​ទាំង​នោះ​វិល​ទៅ​កំពង់ធំ​វិញ។

លោក សុខ សម្បត្តិ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​ករណី​នេះ​ទេ ប៉ុន្តែ​សមត្ថកិច្ច​បាន​ប្រាប់​ក្រុម​យោធិន​ពិការ​ទាំង​នោះ​ថា ពួក​គេ​មាន​បញ្ជា​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ឲ្យ​យោធិន​ពិការ​ទាំង​អស់​វិល​ទៅ​ខែត្រ​កំពង់ធំ​វិញ ហើយ​លោក​នឹង​ធ្វើ​ការ​ដោះស្រាយ​អំពី​ដី​ជម្លោះ​នោះ​ជូន ហើយ​បើ​មិន​វិល​ទៅ​វិញ​ទេ គេ​នឹង​មាន​វិធានការ។

លោក សុខ សម្បត្តិ បាន​បញ្ជាក់​ថា ៖ «ហើយ​បើ​បង​នៅតែ​រឹង​ទទឹង​ទៀត អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​ចាត់​វិធានការ​រដ្ឋបាល​យ៉ាងតឹ​ងរ៉ឹង​បំផុត​ចំពោះ​បង!»

ការ​ប្រទាញ​ប្រទង់​គ្នា​រវាង​ក្រុម​យោធិន​ពិការ​និង​កង​កម្លាំង​សមត្ថកិច្ច​ប្រមាណ​ជា​២​ម៉ោង ទើប​ក្រុម​យោធិន​ពិការ​បាន​សម្រេច​ចិត្ត​ឡើង​ឡាន​ទាំង​បង្ខំ ដោយ​មាន​ការ​អូស​ទាញ​ពី​កង​កម្លាំង​សមត្ថកិច្ច ហើយ​ក៏​មាន​ការ​ធានា​អះអាង​ពី​លោក សុខ សម្បត្តិ ថា​នឹង​ដោះស្រាយ​ជូន​ពួក​គេ​នោះ។

មន្រ្តី​ស៊ើប​អង្កេត​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អឿន ណារិន បាន​លើក​ឡើង​ថា ៖ «ទង្វើ​នេះ​គ្រាន់តែ​លេស​ដោះសា​របស់​អាជ្ញាធរ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចាកចេញ ដើម្បី​ឲ្យ​គាត់​អាច​ដោះស្រាយ​រឿង​អ្វី​ដែល​ប៉ះពាល់​នៅ​ទីក្រុង​ភ្នំពេញ​នេះ។ មិន​មែន​ជា​ដំណោះស្រាយ​មួយ​តាម​ផ្លូវ​ច្បាប់​នោះ​ទេ!»

លោក ចាន់ សុវ៉េត ជា​តំណាង​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៦ ធ្នូ ថា ក្រុម​យោធិន​ពិការ​ទាំង​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​ដាក់​នៅ​សាលា​ស្រុក​សន្ទុក ហើយ​ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​ដក​ហូត​យក​ទូរស័ព្ទ​មិន​ឲ្យ​ទាក់ទង​អ្នក​ណា​ទេ។ លោក​មាន​ការ​ព្រួយ​បារម្ភ​ថា ក្រុម​យោធិន​ពិការ​ទាំង​នោះ​នឹង​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន បើ​សិន​ជា​មិន​ទទួល​យក​គោលការណ៍​ដែល​គេ​ដោះស្រាយ​ជូន​ទេ​នោះ។

រហូត​មក​ទល់​នឹង​នេះ សមត្ថកិច្ច​ខែត្រ​កំពង់ធំ​បាន​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​នៅ​ចំណុច​បន្ទាយរងៀង​ចំនួន ៩​នាក់ ដោយ​ចោទ​ថា បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន​វៀតណាម តាន់បៀន និង​របស់​កង​កម្លាំង​មាន​សមត្ថកិច្ច៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Dec 07, 2009 12:25 PM

*The New revolution for LAND will Appeare soon.This is SAMDACH HUN SEN statment last year.
*The revolution name [KHMER MACHASS DEI]

Anonymous
Dec 06, 2009 01:21 PM

Why Mr. SOk Sambath is resonsible in solving this case. Mr. Im Chun Lim should do this. Sok Sambath's Promise is funny, laughable. Hun Sen should look into this case. You support disable person in mouth? Their disability is of our nation.

Anonymous
Dec 06, 2009 03:00 AM

I'm sad,I'm mad,I'm crying ,when I see my people are in that condition.

Anonymous
Dec 22, 2009 07:12 AM

Mr Hun Sen please help khmer' most poor people are Hungary please

Anonymous
Dec 24, 2009 07:40 AM

Please Hun Sen help your people now 1

Anonymous
Dec 06, 2009 05:58 AM

*HUN SEN REGIME HAVE a BIG MISTAKES since year 1979.some cases big than Polpot regime about khmerland.Next 5 or 10 years more his regime will punishe by khmer history the same king sihanouk regime [1970].
KHMER1970

Anonymous
Dec 06, 2009 02:49 AM

The Vietnamesation epidemic is on height peak on the Hun Sen government.The epidemic was prevented and protected in the previous government(P.Sihanouk,Lon Nol,Pol Pot),nowadays Hun Sen government is jumping for joy when they see these virus growing.That the way Vietnameses extended and extending their nation.

Anonymous
Dec 26, 2009 09:32 PM

Hun Sen,Chea Sim, Heng Somrin just got new
five gold star and the king need to
responsibilty to the poor people who lost
their land.

Anonymous
Dec 06, 2009 10:39 AM

This is showing how authourity treat real poor people... I don't need to say how good or bad our goverment is. But you can judge by your self. Because there are thousand of cases happen these days. You can compare between rich and poor people. It is really big different. They have many lexus, villa, land ... But many poor people don't even have enough food to eat. No land, no house, no job, It is really ridiclious. They treat rich people/powerful people well but they treat poor people just like animal or slave. Why can't all people be treaten the same? Or are these sins of poor people from last life?

Anonymous
Dec 16, 2009 10:03 PM

I think those poor people are happy with their current life. They are the one who choose their leaders and I am sure they are happy with their current life style. Hope they will continue to enjoy....

Anonymous
Dec 06, 2009 12:53 AM

why cambodia no justic for good people like this? and why all rank person always make people misery to get more sufferig like this?they are animarl or human ?why govenment closed eyes or his eyes broken all two eyes already/?/

Anonymous
Dec 06, 2009 01:02 PM

ខ្ញុំសូមសំដែងការសោយស្តាយចំពោះក្រុមគ្រួសារបងប្អូនយោធិនពិការផង។ ហើយប្រហែលជាមិនងាយទេក្នុងការដោះស្រាយរឿងនេះ។ តើអ្នកណាអាចជួយបងប្អូនបាន? គ្មានអ្នកណាខ្លាំងជាងសម្តេចតេជោទេ។ តែបើក្រុមហ៊ុននេះជាក្រុមយួនហើយពិបាកនឹងដោះស្រាយចេញណាស់។​ បងប្អូនមិនមានតម្លៃស្មើនិងមិត្តភាព​ យួនជាមួយនិងរដ្ឋាភិបាលទេ។
ខ្ញុំមានការអាណិតអាសូបងប្អូនណាស់!
កុំជួញនិងមន្រ្តី កុំធ្វើក្តីនិងយួន! រដ្ឋាភិបាលយើងសព្វថ្ងៃការពារផលប្រយោជន៍យួនជាងពលរដ្ឋខ្មែរទៅទៀត។
សូមអោយព្រលឹងវិរៈបុរសទាំងអស់ជួយការពារប្រជាពលរដ្ឋខ្មែរយើងអោយរួចផុតពីក្រញាំដៃពួកយួនផង!

Anonymous
Dec 06, 2009 10:32 AM

សម្តេចនាយករដ្ឋមន្រី្តថ្មីៗនេះបានលើកកំពស់ស្មារតីជនពិកាយ៉ាងខ្លាំង​ប្រជាពលរដ្ឋសង្ឃឹមថាសម្តេចនឹងផ្តល់នូវដំណោះស្រាយសមស្របមួយសំរាប់គ្រួសារជនពិកាទាំងនេះ។​
រដ្ឋាភិបាលក៏គួរតែគិតប្រយោជន៏ប្រជាពលរដ្ឋរបស់ខ្លួនឲ្យខ្លាំងជាងផលប្រយោជន៏របស់ក្រុមហ៊ុន។​ តើការអភិវឌ្ឍន៏ដើម្បីអ្វី? តើមិនមែនដើម្បីប្រជាជនទេឬអី? ហើយបើសិនជាការអភិវឌ្ឍន៏ប៉ះលើផលប្រយោជន៏របស់ប្រជាពលរដ្ឋ ហើយបណ្តេញគាត់ចេញ នោះមិនបង្ហាញពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនោះទេ។

Anonymous
Dec 17, 2009 01:39 PM

Khmer have to help khmer

Anonymous
Dec 23, 2009 02:23 PM

khmer have to help khmer do not help foreign

Anonymous
Dec 06, 2009 03:44 PM

ខ្ញុំយល់ថា សម្តេចតេជោច្បាស់ជាជួយដល់ប្រជាពលរដ្ឋទាំងនោះបើសិនជាសម្តេចពិតជាជ្រាបពីបញ្ហានេះ ។​ តែបើមានគេគ្រាន់តែយកនាមគាត់មកថាដោះស្រាយបែបនេះ ប្រហែលជាគ្មានផ្លូវទេមើលទៅ ។​ ឃើញថាបច្ចុប្បន្ននេះ មានជម្លោះដីធ្លីច្រើនណាស់ ដូច្នេះសូមមេត្តាសម្តេចជួយប្រជាពលរដ្ឋយើងផង ។

Anonymous
Dec 06, 2009 07:32 AM

ជីវិតយោធិនពិការ គួរតែរដ្ឋជួយគិតគូរផង បើពុំដូច្នោះទេ
ថ្ងៃក្រោយអត់មានយោធាបំរើជាតិស្មើជីវិតទេ