ទិដ្ឋភាព​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២​មុន​បិទ​ទ្វារ​ទឹក​សាកល្បង

ទិដ្ឋភាព​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២ នៅ​ខេត្ត​ស្ទឹងត្រែង ​ថត​នៅ​ថ្ងៃ​ទី១៤ ខែ​កក្កដា ឆ្នាំ២០១៧។ តាម​គម្រោង​ទ្វារ​ទឹក​នេះ​នឹង​ត្រូវ​បិទ​សាកល្បង​នៅ​ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ​២០១៧។ ទោះ​ជា​យ៉ាង​ណា រហូត​មក​ទល់​ពេល​នេះ នៅ​មាន​ពលរដ្ឋ​ជិត​២០០​គ្រួសារ​នៅ​ឡើយ​ដែល​រស់​នៅ​ក្នុង​តំបន់​នោះ មិន​ព្រម​ចាក​ចេញ ទោះ​រង​ការ​លិច​លង់​ផ្ទះ​សម្បែង​ក្ដី។ ពួកគេ​ចង់​ឲ្យ​ក្រុមហ៊ុន​ពន្យារ​ការ​បិទ​ទ្វារ​ទឹក​សាកល្បង​រយៈពេល១​ខែ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។