#រូប​ត្លុក​នយោបាយ​៖ ឧក្រិដ្ឋ​នៃ​ការ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា​!

ដោយ វិទ្យុអាស៊ីសេរី
2024.03.20
#រូប​ត្លុក​នយោបាយ​៖ ឧក្រិដ្ឋ​នៃ​ការ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា​! ឧក្រិដ្ឋ​នៃ​ការ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា​!
រូប៖ RFA

រយៈ​ពេល ​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប្រទេស​ចិន​ឈាន​មុខ​គេ​ក្នុង​ការ​បញ្ជូន​អ្នក​ជំនួញ​មក​វិនិយោគ​នៅ​កម្ពុជា​ ក្នុង​ទំហំ​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​។

អ្នក​តាម​ដាន​ស្ថាន​ការ​នយោបាយ​ ថា​ ក្រុមហ៊ុន​​ចិន​​ទាំង​នោះ​ មួយ​ចំនួន​​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ ​និង​បើក​បន​ល្បែង​ស៊ីសង​តាម​អន​ឡាញ ​ដែល​ជា​សកម្មភាព​មួយ​ដើម្បី​បិទ​បាំង​ការ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា​។
របាយការណ៍​របស់​អង្គការ​អន្តរ​ជាតិនានា ​​ដូច​ជា​អង្គការ​គំនិត​ផ្តួច​ផ្តើម​សាកល​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បង្ហាញ​ជា​បន្តបន្ទាប់​ថា ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​មួយ​ចំនួន​ រួម​ទាំង​គ្រួសារ​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផង មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​ក្រុម​ឧក្រិដ្ឋជន​ចិន​មួយ​ចំនួន។ ទំនាក់ទំនង​នេះ​ បាន​ជួយ​សម្រួល​ដល់​សកម្មភាព​ខុស​ច្បាប់​ជា​ច្រើន​ ដូចជា ការ​លាង​លុយ​ក​ខ្វក់ ​ការ​កាប់​ឈើ​ខុស​ច្បាប់​ និង​ការ​ដឹក​ឈើ​ឆ្លង​ដែន​ជា​ដើម​នោះ ឱ្យ​ក្លាយ​ជា​មុខ​ជំនួញ​ស្រប​ច្បាប់​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។