ពិធី​បូជា​សព​លោក ប៉ែន សុវណ្ណ

សព​លោក ប៉ែន សុវណ្ណ ត្រូវ​បាន​បូជា​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៦ វិច្ឆិកា នា​វត្ត​ឫស្សីសាញ់ ជិត​គុក​ព្រៃ​ស ឋិត​នៅ​ក្នុង​ខណ្ឌ​ដង្កោ ជាយ​រាជធានី​ភ្នំពេញ។ ការ​បូជា​សព​នៅ​ជាយ​ក្រុង​នេះ ដោយសារ​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​បូជា​សព​នៅ​កណ្ដាល​ក្រុង​ភ្នំពេញ ដោយ​លើក​ហេតុផល​ថា នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន។

ការ​បង្វែរ​ទៅ​បូជា​សព​នៅ​ជាយ​ក្រុង​នេះ ក្រោយ​ពី​មាន​ភាព​ចម្រូងចម្រាស​គ្នា​ជាច្រើន​លើក​រវាង​គណៈកម្មការ​បុណ្យ​សព និង​សាលា​រាជធានី​ភ្នំពេញ អំពី​ទីកន្លែង​បូជា​សព​នៅ​មុខ​វត្ត​បទុមវតី និង​វត្ត​និរោធ ព្រម​ទាំង​ទី​តម្កល់​សព​សម្រាប់​ធ្វើ​បុណ្យ​នៅ​វត្ត​នួនមណីរាម ហៅ​វត្ត​ថាន់ រាជធានី​ភ្នំពេញ។

លោក ប៉ែន សុវណ្ណ បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦ នា​គេហដ្ឋាន​របស់​លោក ឋិត​នៅ​ខេត្ត​តាកែវ។ លោក​ធ្លាប់​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​នៅ​ក្នុង​របប​សាធារណៈ​ប្រជាមានិត​កម្ពុជា និង​ជា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ៕

ចុច​ត្រង់​នេះ ដើម្បី​អាន ឬ​ស្ដាប់​ព័ត៌មាន​បន្ថែមOpens in new window ]

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។