អាជ្ញាធរ​បង្ក្រាប​អ្នក​តវ៉ា​នៅ​មុខ​ក្រសួង​ព័ត៌មាន

កម្លាំង​អាជ្ញាធរ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​អ្នក​តវ៉ា​ដែល​ដឹក​នាំ​ដោយ​លោក ម៉ម សូណង់ដូ នៅ​ខាង​មុខ​ក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មករា ឆ្នាំ​២០១៤។ មនុស្ស​ប្រមាណ ៧​នាក់ ក្នុង​នោះ​រួម​ទាំង​ព្រះសង្ឃ​ផង បាន​របួស​របួស​ធ្ងន់​និង​ស្រាល​ក្នុង​ពេល​បង្ក្រាប។
ដោយ វណ្ណ វិចារ និង សេក បណ្ឌិត
2014.01.27


បាតុកម្ម​ដឹកនាំ​ដោយ​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ ធ្វើ​ឡើង​ដើម្បី​ទាមទារ​បើក​ស្ថានីយ​វិទ្យុ​ផ្សាយ​បន្ត​តាម​ខេត្ត​នានា និង​សុំ​បើក​ប៉ុស្តិ៍​ទូរទស្សន៍​មួយ ដែល​លោក​បាន​ព្យាយាម​សុំ​ច្បាប់ ១៥​ឆ្នាំ​ហើយ​តែ​មិន​បាន​សម្រេច៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។