រូបភាព​ពលរដ្ឋ​ក្រីក្រ

ប្រជាពលរដ្ឋ​កម្ពុជា ២៧% រស់​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សរុប​ជាង ១៤​លាន​នាក់។
2011-10-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

រដ្ឋាភិបាល​មាន​ផែនការ​សម្រាប់​សហស្សវត្ស​កាត់​បន្ថយ​ភាព​ក្រីក្រ​ឲ្យ​បាន ១% ក្នុង​មួយ​ឆ្នាំ។ ពលរដ្ឋ​មួយ​ចំនួន​បាន​ធ្វើ​ចំណាក​ស្រុក​ដើម្បី​រក​ការងារ​ធ្វើ ហើយ​ពលរដ្ឋ​ខ្លះ​ទៀត​រស់​នៅ​ដោយ​គ្មាន​ទី​ពឹង។

រូបភាព​ដោយ វិទ្យុ​អាស៊ីសេរី/មុំ សុផុន

1
១៩-កញ្ញា-២០១១៖ ក្រុម​គ្រួសារ មាន​ម្ដាយ​និង​កូន​បី​នាក់ ចាំ​សុំ​ទាន​នៅ​របង​វត្ត​លង្កា រាជធានី​ភ្នំពេញ។

2
២២-កញ្ញា-២០១១៖ ស្ត្រី​ទុរគត​ម្នាក់​កំពុង​លង់លក់​ក្នុង​ដំណេក​ផ្ទាល់​ដី​នៅ​ក្បែរ​បុរស​អ្នក​ធាក់​ស៊ីក្លូ​កំពុង​តែ​លង់លក់​នៅ​លើ​ស៊ីក្លូ នៅ​ក្បែរ​ព្រះ​បរម​រាជវាំង។

3
២-កញ្ញា-២០១១៖ ស្ត្រី​ម្នាក់​កំពុង​អូស​រទេះ​ដើរ​រើស​កាក​សំណល់​ចាស់ៗ​ដើម្បី​យក​ទៅ​លក់​ចិញ្ចឹម​ជីវិត នៅ​តាម​ដង​ផ្លូវ នា​រាជធានី​ភ្នំពេញ។

4
៥-កញ្ញា-២០១១៖ ប្ដី​ប្រពន្ធ​មាន​កូន ២​នាក់។ ពួក​គាត់​ដឹក​កូនៗ​តាម​រទេះ​ជា​រៀងរាល់​ថ្ងៃ​ដើរ​រើស​អេតចាយ នា​រាជធានី​ភ្នំពេញ។

5
៥-កញ្ញា-២០១១៖ បុរស​ម្នាក់​មាន​កង់​ដើម្បី​អូស​រទេះ​ដឹក​ប្រពន្ធ និង​កូន​ដើរ​រើស​អេតចាយ​តាម​ដង​ផ្លូវ នា​រាជធានី​ភ្នំពេញ។

6
២៩-កញ្ញា-២០១១៖ កុមារ​៣​នាក់​ដើរ​រើស​អេតចាយ​តាម​ផ្លូវ​មួយ​ក្បែរ​ផ្សារ​ដើមគ ក្រុង​ភ្នំពេញ។ ពួក​គេ​មិន​បាន​ចូល​រៀន​ទេ។

ព័ត៌មាន (17)
Share

អ្នក​អាន​អនាមិក

សូមកុំព្រួយសំម្តេចកុំពង់អភិវន្ឍប្រទេស!!!!!

Oct 14, 2011 11:59 AM

អ្នក​អាន​អនាមិក

តាមមតិខ្ញុំបាទ គឺរាជរដ្ធាភិបាលត្រូវមានវិធានការ ជាចាំបាច់ដូចជា បង្កើតការងារឲ្យអ្នកទាំងនោះបានធ្វើ និងបង្កើតជំរក រឺមណ្ឌលជនក្រីក្រជូនពួកគាត់ ឲ្យបានសមរម្យ​ ។ បាទសូមអរគុណ

Oct 06, 2011 09:26 PM

អ្នក​អាន​អនាមិក

CAN WE ALL GET ALONG, DONT GIVE SOMDECH A HEADACH!

Oct 06, 2011 02:29 AM

អ្នក​អាន​អនាមិក

The regime under the taritor Hun Xen will not better!!The CPP dictatorships kill the own people everyday indirect and everyday Youn people arrival to our homeland instead of ur khmer people,because of dictator Hun Xen!!!

Oct 04, 2011 02:11 PM

អ្នក​អាន​អនាមិក

រូបភាពប៉ុណ្ណឹងពុំទាន់គ្រប់គ្រាន់ចូលលំដាប់ក្រីក្រថ្នាក់ជាតិទេ
អ្នកដែលក្រីក្រថ្នាក់ជាតិនោះ គឺកំពុងស្រែកសុំជំនួយបរទេស
យ៉ាងទាន់ហន់ឯណោះទេតើ!!! ក្រអីក្រយ៉ាងនេះ!!!

Oct 04, 2011 09:34 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល