ប័ណ្ណសារព័ត៌មាន
2023-05-30
កម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៦៤ឆ្នាំ របស់ខ្លួន យ៉ាងអធិកអធម និងប្រកបដោយមោទនភាព។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកូនៗ របស់លោក មិនញញើតនឹងក្រសោបយកក្រេឌីតប្រែក្លាយជាព្រឹត្តិការណ៍ប្រជាភិថុតិកេងចំណេញនយោបាយសម្រាប់ត្រកូល «ហ៊ុន» ឱ្យអាចបន្តគ្រប់គ្រងកម្ពុជាតពូជ តាមរយៈការរំលេចចេញនូវពាក្យស្លោកដ៏ពេញនិយមមួយ ដែលពួកគេយកមកទន្ទេញស្ទើររត់មាត់ថា «ខ្មែរធ្វើបាន!»។
2023-05-28
រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជិត ៤០ឆ្នាំមកនេះ រងនូវការរិះគន់ថា កំពុងប្រើប្រាស់ប្រព័ន្ធតុលាការកាន់តែខ្លាំងឡើងៗ ធ្វើជាអាវុធគាបសង្កត់លើពលរដ្ឋទន់ខ្សោយ សកម្មជនសង្គម អ្នកនយោបាយបក្សប្រឆាំង និងក្រុមអ្នករិះគន់។
2023-05-27
រដូវកាលបោះឆ្នោតម្តងៗ គឺជាពេលវេលាមួយដែលពលរដ្ឋខ្មែរម្ចាស់ឆ្នោតអាចយល់ដឹងច្បាស់ពីស្បែកមុខ និងសារជាតិពិតប្រាកដរបស់អ្នកនយោបាយឱកាសនិយមមួយចំនួន ដែលគ្មានគោលការណ៍ច្បាស់លាស់។ អ្នកនយោបាយទាំងនោះ នាំគ្នាផ្លាស់ទ្រនំ ជាថ្នូរនឹងការទទួលបានមុខតំណែង ឋានៈ បុណ្យសក្តិ និងលាបសក្តារៈផ្ទាល់ខ្លួន និងក្រុមគ្រួសារ ជាជាងរក្សាជំហរការពារផលប្រយោជន៍ជាតិជាធំ។ ទោះជាយ៉ាងណា សម្រាប់សកម្មជនបក្សប្រឆាំងខ្លះ ការចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ក៏ដោយសារតែការគាបសង្កត់គ្រប់រូបភាពពីសំណាក់បក្សកាន់អំណាច។
2023-05-25
គ្មានឡើយវត្តមានគណបក្សប្រឆាំងធំជាងគេ គឺគណបក្សភ្លើងទៀន ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិខែកក្កដា ខាងមុខនេះ។ ក្រុមប្រឹក្សាធម្មនុញ្ញ ដែលរងនូវការរិះគន់ថា ស្ថិតក្រោមខ្សែញាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនខុសពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នោះ នៅថ្ងៃទី២៥ ខែឧសភា បានសម្រេចបិទផ្លូវតវ៉ាមិនអនុញ្ញាតឱ្យគណបក្សនេះ ចូលរួមការបោះឆ្នោតជាតិខែកក្កដា ខាងមុខនេះ។
2023-05-21
អតីតមន្ត្រីបម្រើការងារនៅការិយាល័យស្រាវជ្រាវច្បាប់នៃអគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជ្រាវនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា លោក អ៊ី មុយលី ត្រូវបានប្រធានរដ្ឋសភាឯកបក្ស លោក ហេង សំរិន បណ្តេញចេញពីក្របខ័ណ្ឌ កាលពីដើមខែឧសភានេះ ដោយគ្មានមូលហេតុ ក្រោយដឹងថា លោកបានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រឱ្យគណបក្សភ្លើងទៀន។ លោកបានក្លាយជាជនរងគ្រោះចុងក្រោយនៃនិន្នាការដ៏គួរឱ្យព្រួយបារម្ភ ដែលកាន់តែកើនឡើងនៃការរើសអើងផ្នែកនយោបាយនៅមុនការបោះឆ្នោតជាតិខែកក្កដាខាងមុខ។
2023-05-21
កម្ពុជា បានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេម (SEA Games) លើកទី៣២ យ៉ាងអធិកអធម និងប្រកបដោយមោទនភាព ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ៦៤ឆ្នាំរបស់ខ្លួន ដោយមានការជួយជ្រោមជ្រែងពីមិត្តដែកថែបចិន។ ក៏ប៉ុន្តែ មោទនភាពនេះ កំពុងត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យកទៅប្រើប្រាស់ និងប្រឡាក់ប្រឡូសនឹងរឿងនយោបាយ ប្រែក្លាយជាព្រឹត្តិការណ៍ប្រជាភិថុតិ ដើម្បីកេងចំណេញនយោបាយសម្រាប់ត្រកូល «ហ៊ុន» ឱ្យអាចបន្តគ្រប់គ្រងកម្ពុជាតពូជ។
2023-05-18
ក្រាហ្វិកព័ត៌មាន៖ ស៊ីហ្គេម២០២៣៖ កម្ពុជាបំបែកឯតទគ្គកម្មខ្លួនឯងដោយទទួលបានមេដាយមាសច្រើនបំផុតក្នុងប្រវត្តិប្រកួតកីឡាស៊ីហ្គេម។ នេះជាលទ្ធផលសំខាន់ៗដែលប្រិយមិត្តគួរយល់ដឹង។
2023-05-18
ក្រុមមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានបញ្ចប់កិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃ នៅប្រទេសឥណ្ឌូណេស៊ី (Indonesia) ដោយសម្តែងនូវ «ការព្រួយបារម្ភជាខ្លាំង» អំពីការកើនឡើងនៃអំពើហិង្សានៅតាមបណ្តារដ្ឋនានានៅក្នុងប្រទេសមីយ៉ាន់ម៉ា (Myanmar) ឬភូមា (Burma)។
2023-05-17
ការបោះឆ្នោតជាតិខែកក្កដាឆ្នាំ២០២៣ ខាងមុខនេះ ទំនងជាមានវាសនាមិនខុសពីព្រឹត្តិការណ៍បោះឆ្នោតដ៏ចម្រូងចម្រាស កាលពីឆ្នាំ២០១៨ កន្លងទៅឡើយ។ មិនខុសគ្នាព្រោះគេអាចដឹងលទ្ធផលច្បាស់ជាមុនរួចជាស្រេចទៅហើយថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងបន្តឈ្នះជារៀងរហូត ព្រោះគ្មានគូប្រជែង។
2023-05-14
រូបភាព និងវីដេអូដែលបង្ហាញឱ្យឃើញពីពលករចំណាកស្រុកខ្មែរប្រមាណ ១ពាន់៣រយនាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនជាបន្តបន្ទាប់ក្នុងរយៈពេល ៤ខែ គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣ ទំនងជាព័ត៌មានដែលរដ្ឋាភិបាលលោក ហ៊ុន សែន និងអង្គភាពព័ត៌មានស្និទ្ធនឹងលោក មិនចង់ឱ្យប្រជាពលរដ្ឋក្នុងស្រុក និងពិភពលោកដឹងឮឡើយ។
2023-05-08
ពលរដ្ឋចិនដែលភៀសខ្លួនចេញពីប្រទេសរបស់ពួកគេដោយសារវិបត្តិសេដ្ឋកិច្ចបណ្តាលមកពីគោលនយោបាយកូវីដសូន្យ ឬការគាបសង្កត់ផ្នែកសាសនាពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង (Beijing) កំពុងនាំគ្នាងាកមកប្រើប្រាស់បណ្តាញសង្គម TikTok ដើម្បីរៀនពីរបៀបធ្វើដំណើរឆ្លងកាត់តាមផ្លូវរត់ពន្ធដ៏គ្រោះថ្នាក់ស្ថិតនៅតាមប្រទេសនានាក្នុងទ្វីបអាមេរិកឡាទីន និងគេចពីឧបសគ្គខាងការិយាធិបតេយ្យនានាដើម្បីទទួលបានសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក។
2023-05-07
កម្ពុជាបានចាប់ផ្តើមរៀបចំពិធីបើកផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេម (SEA Games) លើកទី៣២ កាលពីថ្ងៃទី០៥ ខែឧសភា យ៉ាងអធិកអធម និងប្រកបដោយមោទនភាព ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៦៤ឆ្នាំរបស់ខ្លួន ដោយមានការជួយជ្រោមជ្រែងពីមិត្តដែកថែបចិន។ ក៏ប៉ុន្តែ មោទនភាពនេះ កំពុងត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យកទៅប្រើប្រាស់ និងប្រឡាក់ប្រឡូសនឹងរឿងនយោបាយ ប្រែក្លាយជាព្រឹត្តិការណ៍ប្រជាភិថុតិដើម្បីកេងចំណេញនយោបាយសម្រាប់ត្រកូល«ហ៊ុន»ឱ្យអាចបន្តគ្រប់គ្រងកម្ពុជាតពូជ។
2023-05-04
កម្ពុជារៀបចំកីឡាអាស៊ីអាគ្នេយ៍ (កីឡាស៊ីហ្គេម) លើកទី៣២ ចាប់ពីថ្ងៃទី០៥ ដល់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៖ តួលេខសំខាន់ៗដែលប្រិយមិត្តគួរយល់ដឹង។
2023-05-03
អតីតអ្នកថតរូប និងថតវីដេអូរបស់វិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន រួមជាមួយអតីតអ្នករាយការណ៍ព័ត៌មានរបស់វិទ្យុអាស៊ីសេរី លោក យាង សុធារិន្ទ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីខែវិច្ឆកា ឆ្នាំ២០១៧ ចំពេលដែលរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចដ៏យូរឆ្នាំ បើកយុទ្ធនាការបង្ក្រាបមកលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា។ ពួកលោកទាំងពីរត្រូវបានចោទប្រកាន់ពីបទ «លួចផ្តល់ព័ត៌មានសម្ងាត់ឱ្យរដ្ឋបរទេស» បន្ទាប់ពីវិទ្យុអាស៊ីសេរីបានបិទការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញក្នុងខែកញ្ញានៅឆ្នាំដដែលនោះ។
2023-05-02
អតីតអ្នករាយការណ៍ព័ត៌មានរបស់វិទ្យុអាស៊ីសេរី លោក យាង សុធារិន្ទ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីខែវិច្ឆកា ឆ្នាំ២០១៧ រួមជាមួយលោក អ៊ួន ឈិន អតីតអ្នកថតរូប និងថតវីដេអូរបស់វិទ្យុអាស៊ីសេរី។ ពួកលោកទាំងពីរត្រូវបានចោទប្រកាន់ពីបទ «លួចផ្តល់ព័ត៌មានសម្ងាត់ឱ្យរដ្ឋបរទេស» បន្ទាប់ពីវិទ្យុអាស៊ីសេរីបានបិទការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញក្នុងខែកញ្ញានៅឆ្នាំដដែលនោះ ចំពេលដែលមានការបង្ក្រាបរបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។