ប័ណ្ណសារព័ត៌មាន
2014-06-26
រដូវវស្សាឈានចូលមកដល់ ប្រជាកសិករខ្មែរមានភាពមមាញឹកខ្លាំងក្នុងការងារភ្ជួររាស់ ដើម្បីព្រោះ ឬសាបស្រូវយកសំណាបស្ទូង ដែលទម្លាប់នេះតែងតែអនុវត្តជារៀងរាល់ដើមរដូវវស្សា។
2014-06-25
ពន្ធនាគារខេត្តព្រៃវែងផ្ដល់ឱកាសអោយអ្នកជាប់ឃុំបានអានសៀវភៅ នៅក្នុងបណ្ណាល័យតូចមួយជារៀងរាល់ថ្ងៃ។ ផ្ដល់ដោយអង្គការស៊ីប៉ា(Sipar) និងសហភាពអឺរ៉ុប ក្នុងគម្រោងលើកកម្ពស់ការអានក្នុងពន្ធនាគារ។
2014-06-24
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ គឺលោក សុរិយា ស៊ូប៊ែឌី (Surya Subedi) និងក្រុមការងារបានចំណាយពេលពីរថ្ងៃ កាលពីថ្ងៃទី២២ និង ២៣ មិថុនា ដើម្បីជួបជាមួយប្រជាពលរដ្ឋសហគមន៍ដែលមានជម្លោះដីធ្លី និងត្រូវក្រុមហ៊ុនឯកជនបណ្ដេញចេញ ស្ថិតនៅក្រុងព្រះសីហនុ និងនៅស្រុកស្រែអំបិល ស្រុកបុទុមសាគរ ខេត្តកោះកុង។
2014-06-23
ការបញ្ជូនពលករខ្មែរពីប្រទេសថៃ មកកម្ពុជាវិញ នៅតែបន្តនៅឡើយកាលពីថ្ងៃអាទិត្យ ទី២២ មិថុនា។ ក្រុមសង្គមស៊ីវិលក្នុងស្រុកមួយចំនួនបាននាំយកជំនួយមនុស្សធម៌ដើម្បីចែកជូនពួកគេ ខណៈមនុស្សរាប់ពាន់នាក់មានសភាពហេវហត់ ហើយខ្លះទៀតមានជំងឺ។
2014-06-17
ប្រជាសហគមន៍នេសាទសមុទ្រ និងអាជីវករនៅខេត្តកំពត និងក្រុងព្រះសីហនុ ត្អូញត្អែរពីផលនេសាទថយចុះជាបន្តបន្ទាប់ ជាពិសេសនៅឆ្នាំ២០១៤នេះ។
2014-06-12
ចំនួនពលរដ្ឋខ្មែរដែលអាជ្ញាធរថៃ ចាប់បញ្ជូនមកប្រគល់ឲ្យអាជ្ញាធរកម្ពុជា វិញមានចំនួនកើនឡើងជាង ១ម៉ឺននាក់ គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤។ ពលករទាំងនោះ ត្រូវបានភាគីថៃ ដឹកជញ្ជូនតាមរថយន្តតូចធំជាច្រើនគ្រឿង យកមកទម្លាក់ចុះនៅចំណុចរង្វង់មូលខាងមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត បណ្ដាលឲ្យមានការកកស្ទះចរាចរណ៍។
2014-06-12
រយៈពេលកន្លះឆ្នាំមកហើយដែលអាជ្ញាធរបន្តបិទទីលានប្រជាធិបតេយ្យ បន្ទាប់ពីការបង្ក្រាបបណ្ដេញអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ អោយបញ្ឈប់បាតុកម្មអហិង្សាកាលពីថ្ងៃទី៤ ខែមករា។
2014-06-09
ចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ៦ ពីរាជធានីភ្នំពេញទៅកាន់ខេត្តកំពង់ចាម។
2014-06-08
ពលរដ្ឋរស់នៅជាយរាជធានីភ្នំពេញ ងាកមកប្រកបអាជីវកម្មខ្នាតតូចដើម្បីចិញ្ចឹមជីវិត។
2014-06-07
សកម្មភាពរស់នៅលើទឹក និងចោលកាកសំណល់ផ្សេងៗចូលទៅក្នុងទន្លេប្រចាំថ្ងៃ គឺជាប្រភពដែលធ្វើឲ្យទឹកទន្លេកាន់តែរាក់ និងកំហាប់ជាតិពុលកាន់តែខ្ពស់ ជាពិសេសនៅក្នុងរដូវប្រាំងដែលទឹកទន្លេកាន់តែរីងរាក់នោះ។
2014-06-07
បច្ចុប្បន្នកម្ពុជាមានសំណង់ និងអាគារខ្ពស់ៗ កំពុងរីកដុសដាលយ៉ាងស្កឹមស្កៃ នៅតាមមហាវិថីនានាក្នុងរាជធានីភ្នំពេញ។
2014-06-07
សិប្បកម្មចម្លាក់និងគ្រឿងសង្ហារិមដែលជាស្នាដៃរបស់ខ្មែរកំពុងពេញនិយមពីសំណាក់ពលរដ្ឋក្នុងស្រុក ដែលគេបានជាវយកទៅដាក់តាំងនិងប្រើប្រាស់តាមផ្ទះ ហាង ឬកន្លែងធ្វើការជាដើម។
2014-06-07
ការដ្ឋានសាងសង់នឹងជួសជុល ប្រព័ន្ធលូជាច្រើនកំពុងដំណើរការតាមមហាវិថី និងផ្លូវនានាក្នុងរាជធានីភ្នំពេញ។
2014-06-07
កម្មករអំពាវនាវឲ្យរដ្ឋាភិបាលជំរុញទៅថៅកែរោងចក្ររៀបចំកន្លែងសម្រាប់កម្មករទទួលទានអាហារថ្ងៃត្រង់នៅក្នុងរោងចក្រឲ្យបានសមរម្យ។
2014-06-05
បណ្ដាញព្រះសង្ឃ យុវជន បណ្ដាញសហគមន៍ការពារបរិស្ថាន និងសហគមន៍មានទំនាស់ដីធ្លីជាដើម សរុបមានចំនួនជាង ២០ស្ថាប័ន និងមានមនុស្សរាប់ពាន់នាក់ មកពីទីកន្លែងផ្សេងៗគ្នា បានប្រមូលផ្តុំគ្នារៀបចំទិវាបរិស្ថានពិភពលោក ខួបទី៤២ នៅថ្ងៃទី៥ ខែមិថុនា នៅអតីតតំបន់ដីក្រហម រាជធានីភ្នំពេញ ក្រោមប្រធានបទ៖ «យើងរួមគ្នាការពារបរិស្ថាន»។