ប័ណ្ណសារព័ត៌មាន
2024-10-10
អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីដើមឆ្នាំ២០២២ ធ្លាប់ថ្លែងអួតអាងជាសាធារណៈថា ខេត្តមណ្ឌលគិរីតែមួយអាចផលិតមាសបានរហូតដល់ទៅជិត ១០០គីឡូក្នុងមួយសប្តាហ៍ ហើយក្នុងរយៈពេល៧ខែ ខេត្តនេះផលិតមាសបានរហូតដល់ទៅ ១.៧៥១គីឡូ។ លោកបន្តថា កម្ពុជាអាចផលិតមាសបានកាន់តែច្រើនទៅៗ ដោយសារតែការសម្បូរណ៍ធនធានរ៉ែនៅខេត្តភាគឦសាន្ត។
2024-07-19
រូបភាពជាច្រើនសន្លឹកផ្សាយដោយក្រុមហ៊ុនថតរូបភាពតាមផ្កាយរណបពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បង្ហាញឱ្យឃើញពីនាវាទេសចរណ៍ប្រណីតមួយគ្រឿងរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) កំពុងធ្វើដំណើរចេញពីឆ្នេរសមុទ្រមួយកន្លែងនៅភាគខាងកើតនៃប្រទេសក្រីក្ររបស់លោក។ រូបភាពទាំងនេះ បាននាំឱ្យមានការវិភាគថា មេដឹកនាំជំនាន់ទី៣របស់ប្រទេសនេះ កំពុងសម្រាកលម្ហែកាយវិស្សមកាលរដូវក្តៅជាលក្ខណៈគ្រួសារ។
2024-07-18
ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីកូន លោក ហ៊ុន ម៉ាណែត ការធ្វើទុក្ខបុកម្នេញ និងការរឹតត្បិតសិទ្ធិសេរីភាព កំពុងកើតឡើងតាមគ្រប់រូបភាព ទាំងផ្នែកអាណាចក្រ និងពុទ្ធិចក្រ។
2024-07-16
រដ្ឋមន្ត្រីបរិស្ថាន លោក អ៊ាង សុផល្លែត ដែលឡើងកាន់តំណែងនេះតាមរយៈសែស្រឡាយជាកូនប្រសារបស់លោក ជា សុផារ៉ា ថ្មីៗនេះបានចោទប្រកាន់សកម្មជនបរិស្ថានថា ពួកគេ «គ្មានជំនាញ» បរិស្ថានច្បាស់លាស់ និង «ចេះតែសម្ដែង» ដោយគ្មានការទទួលខុសត្រូវ។ លោកថ្លែងដូច្នេះ ក្រោយអាជ្ញាធររដ្ឋាភិបាលដឹកនាំដោយចៅហ្វាយនាយរបស់លោក គឺលោក ហ៊ុន ម៉ាណែត បានចាប់ខ្លួនសកម្មជនយុវជនចលនាមាតាធម្មជាតិ៥នាក់ និងជាម្ចាស់ពានរង្វាន់ Right Livelihood Award 2023 ដែលមានតម្លៃប្រហាក់ប្រហែលនឹងពានរង្វាន់ណូបែល ដាក់គុកពី៦ឆ្នាំទៅ៨ឆ្នាំ ក្រោមបទចោទ «រួមគំនិតក្បត់» និង «ប្រមាថព្រះមហាក្សត្រ» ខណៈសកម្មជនបរិស្ថាន៥នាក់ផ្សេងទៀតត្រូវបានកាត់ទោសកំបាំងមុខ។
2024-07-08
កម្ពុជាក្រោមការដឹកនាំរបស់មេដឹកនាំវ័យក្មេង លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុងធ្វើរឿងរ៉ាវឱ្យពិភពលោកភ្ញាក់ផ្អើលដោយសារការចាប់ខ្លួនម្ចាស់ពានរង្វាន់មានតម្លៃប្រហាក់ប្រហែលពានរង្វាន់ណូបែល (Alternative Nobel) និងជាសកម្មជនបរិស្ថានវ័យក្មេង៥នាក់ ដាក់គុកពី៦ឆ្នាំ ទៅ៨ឆ្នាំ ក្រោមបទចោទ «ប្រមាថព្រះមហាក្សត្រ» និង «រួមគំនិតក្បត់»។
2024-07-01
ការវិនិយោគបែបឆបោក កំពុងរីកដុះដាលដូចផ្សិតនៅកម្ពុជាទន្ទឹមនឹងការឡើងកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជិត១ឆ្នាំមកនេះ ខណៈប្រព័ន្ធច្បាប់នៅតែបន្តទន់ខ្សោយ និងត្រូវបានក្រុមអ្នកមានអំណាចយកមកជាន់ឈ្លីឥតស្រាកស្រាន្ត។
2024-06-20
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីដើមខែមិថុនានេះ បានចេញបទបញ្ជាឱ្យអាជ្ញាធរគ្រប់រាជធានី-ខេត្តទូទាំងប្រទេស បង្ក្រាបក្រុមក្មេងទំនើងឱ្យបានតឹងរឹងបំផុត ដែលលោកហៅថា «ងើបមួយសង្កត់មួយ ងើបមួយក្រុមសង្កត់មួយក្រុម»។
2024-06-16
ទាំងនាយករដ្ឋមន្ត្រីកូន លោក ហ៊ុន ម៉ាណែត និងទាំងឪពុក គឺលោក ហ៊ុន សែន សុទ្ធតែប្រកាសថាការសាងសង់ព្រែកជីកហ្វូណនតេជោនេះ គឺដើម្បីបម្រើឱ្យផលប្រយោជន៍កម្ពុជា និងប្រជាជនជាលក្ខណៈយូរអង្វែង។
2024-06-06
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡូយ អូស្ទីន (Lloyd Austin) បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រជាលក្ខណៈទ្វេភាគីមកកម្ពុជា រយៈពេល១ថ្ងៃកាលពីថ្ងៃទី០៤ ខែមិថុនា។ ក្នុងជំនួបជាមួយក្រុមមេដឹកនាំកម្ពុជា លោក ឡូយ អូស្ទីន បានពិភាក្សាពីឱកាសដើម្បីពង្រឹងទំនាក់ទំនងវិស័យការពារជាតិទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។
2024-05-30
សកម្មជនចលនាមាតាធម្មជាតិ ៧នាក់ ក្នុងចំណោមសកម្មជនបរិស្ថាន១០នាក់ កំពុងជាប់ចោទក្នុងសំណុំរឿង «ប្រមាថព្រះមហាក្សត្រ» និង «រួមគំនិតក្បត់» ដោយសារតែការចូលរួមរបស់ពួកគេក្នុងកិច្ចការតស៊ូមតិ ដើម្បីការពារបរិស្ថាននៅកម្ពុជា។
2024-05-28
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៩ ខែមេសា បានចេញអនុក្រឹត្យ បង្កើតមណ្ឌលប្រតិបត្តិការតាមភូមិភាគចំណុះមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មានចំនួន៦ ដែលគ្របដណ្តប់គ្រប់រាជធានី-ខេត្តដើម្បីជាសេនាធិការផ្នែកប្រតិបត្តិការ និង បច្ចេកទេសលើការស្រាវជ្រាវ ប្រមូល និងវិភាគព័ត៌មានពាក់ព័ន្ធនឹងវិស័យសន្តិសុខជាតិក្នុងគោលដៅដែលលោកអះអាងថាដើម្បីប្រឆាំងអំពើ «ភេរវកម្ម» និង «ឧក្រិដ្ឋកម្ម» នានានៅកម្ពុជា។
2024-05-26
កម្ពុជាប្រកាសក្នុងពេលបើកសមយុទ្ធយោធា «នាគមាស» លើកទី៦ ជាមួយប្រទេសចិនថា សមយុទ្ធប្រចាំឆ្នាំរវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន (PLA) ក្នុងឆ្នាំ២០២៤នេះ ត្រូវបានពង្រីកទំហំ «កាន់តែធំ» ខ្លឹមសារ «កាន់តែស៊ីជម្រៅ» និងចំនួនយោធិន យោធូបករណ៍ ចូលរួម «កាន់តែច្រើន និងទំនើប» ជាងឆ្នាំមុនៗ។
2024-05-15
នាវាចម្បាំងចិន៤គ្រឿង ចូលរួមសមយុទ្ធយោធាកម្ពុជា-ចិន «នាគមាស» លើកទី៦ ចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី៣០ ខែឧសភា។ ក្នុងចំណោមនាវាចម្បាំងចិន៤គ្រឿងនេះ ពីរគ្រឿងកំពុងចូលចតស្រាប់នៅកំពង់ផែរាមតាំងពីចុងឆ្នាំ២០២៣។ រីឯ ពីរគ្រឿងទៀតត្រូវក្រសួងការពារជាតិចិនបញ្ជូនមក ដើម្បីជួយ «ពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជា» និង «រួមចំណែកកសាងសហគមន៍លម្ហសមុទ្រអនាគតរួមគ្នា»។
2024-05-09
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោកកាលថ្ងៃទី០៣ ខែឧសភា ថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជា «កាន់តែរីកចម្រើនធំធាត់»។ ក៏ប៉ុន្តែ ទន្ទឹមនឹងនេះ លោកមិនបានលើកឡើងទេថា ដើម្បីតែលោកបានឡើងកាន់អំណាច ឪពុករបស់លោកបានបើកយុទ្ធនាការជាប្រព័ន្ធគាស់រម្លើងប្រជាធិបតេយ្យ ចាប់ក្រុមអ្នករិះគន់ដាក់គុក និងបង្ក្រាបប្រព័ន្ធផ្សព្វផ្សាយឥតស្រាកស្រាន្ត។
2024-04-29
រូបមន្ត «ចិញ្ចឹមមេមាន់ទុកយកពងមាន់» មិនមែនពេញនិយមសម្រាប់យកមកអនុវត្តតែនៅក្នុងរដ្ឋាភិបាលនាយករដ្ឋមន្ត្រីកូន លោក ហ៊ុន ម៉ាណែត ដើម្បីជួយកាងការពារអាជីវកម្មឱ្យក្រុមឧកញ៉ាគ្រាក់ៗមួយចំនួន ដែលរងការចោទប្រកាន់ថាប្រកបរបរវិនិយោគបែបឆបោកពលរដ្ឋខ្មែររាប់លានដុល្លារប៉ុណ្ណោះទេ។