ប័ណ្ណសារព័ត៌មាន
2024-02-20
នៅមិនដល់កន្លះឆ្នាំផងក្រោយនាយករដ្ឋមន្ត្រីកូន លោក ហ៊ុន ម៉ាណែត ឡើងកាន់អំណាចបន្តពីនាយករដ្ឋមន្ត្រីឪ ស្ថាប័នកំពូលៗរបស់ជាតិកំពុងត្រូវបានប្រែក្លាយ និងក្តោបក្តាប់ស្ទើរតែទាំងស្រុងដោយត្រកូល «ហ៊ុន»។ ប្រព័ន្ធគ្រួសារ-បក្ខពួកនិយមកំពុងចាក់ស្រេះកាន់តែខ្លាំងឡើងហួសឆ្ងាយជាងកាលពីសម័យនាយករដ្ឋមន្ត្រីឪ។
2024-02-18
ជិត៤០ឆ្នាំក្រោមការដឹកនាំរបស់ត្រកូល «ហ៊ុន» ពីឪពុកតដល់កូន កសិករខ្មែរនៅតែបន្តធ្វើស្រែប្រវាស់មេឃ ខណៈរដ្ឋាភិបាលអសមត្ថភាពមិនអាចបង្កើតប្រព័ន្ធធារាសាស្ត្រគ្រប់គ្រាន់ដើម្បីផ្តល់ដំណោះស្រាយទឹកជូនប្រជាកសិករខ្មែរ។
2024-02-12
មេដឹកនាំចិន លោកប្រធានាធិបតី ស៊ី ជិនពីង (Xi Jinping) កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងឆ្នាំថ្មី ឆ្នាំរោងដែលជាឆ្នាំប្រកបដោយប្រផ្នូលល្អនេះ ដើម្បីស្តារសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក ដែលបានដាំក្បាលចុះដល់ដំណាក់កាលនៃការរីកលូតលាស់យឺតយ៉ាវ បន្ទាប់ពីប្រទេសចិនបានពង្រីកសេដ្ឋកិច្ចក្នុងល្បឿនលឿនប្រកបគ្រោះថ្នាក់អស់រយៈពេលជាច្រើនទសវត្សរ៍រួចមក។ ក្រុមអ្នករិះគន់ និយាយថា វិធានការប៉ះប៉ូវរយៈពេលខ្លី នឹងមិនអាចជួយដោះស្រាយសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលបានធ្លាក់ចុះដោយសារតែបញ្ហាចាក់ស្រេះជាប្រព័ន្ធជាច្រើន មានដូចជា បំណុលរដ្ឋាភិបាលមូលដ្ឋានដែលចេះតែកើនឡើង ទីផ្សារអចលនទ្រព្យធ្លាក់ចុះ និងការដួលរលំដោយសារតែវិធីសាស្ត្រផ្ដោតចម្បងទៅលើវិស័យសន្តិសុខជាតិរបស់លោក ស៊ី ជិនពីង ក្នុងនោះមានដូចជាការបង្ក្រាបលើវិស័យបច្ចេកវិទ្យា និងសហគ្រិនអ្នកមាន ព្រមទាំងគោលនយោបាយបំភ័យដល់វិនិយោគិនបរទេស ជាដើម៕
2024-01-30
កាលពីសម័យសង្គមរាស្ត្រនិយម កម្ពុជាធ្លាប់មានកិត្តិនាមល្បីល្បាញថា ជា «ជង្រុកស្រូវ» និងជា «ជង្រុកត្រី» ដ៏ធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។ ក៏ប៉ុន្តែ នៅសម័យកាលព្រះរាជាណាចក្រអច្ឆរិយ (Kingdom of Wonders) ដែលមានប្រព័ន្ធដឹកនាំបែបតពូជពីឪដល់កូនស្រដៀងគ្នាទៅនឹងមេដឹកនាំកូរ៉េខាងជើង (North Korea) នោះ បន្តិចម្ដងៗ «ជង្រុកស្រូវ» និង «ជង្រុកត្រី» នេះ ត្រូវបានក្រុមមេដឹកនាំនៃប្រទេស ដែលពោរពេញទៅដោយអំពើពុករលួយ ប្រែក្លាយទៅជា «ជង្រុកគ្រឿងញៀន» ដ៏គួរឱ្យព្រួយបារម្ភវិញម្តងសម្រាប់មនុស្សជំនាន់ក្រោយ។
2024-01-28
ពាក្យ «ប្រទេសតូចតែមានបេះដូងធំ» ត្រូវរដ្ឋាភិបាលកម្ពុជាតាំងពីសម័យនាយករដ្ឋមន្ត្រីឪដល់នាយករដ្ឋមន្ត្រីកូនយកមកអនុវត្តយ៉ាងខ្ជាប់ខ្ជួនដើម្បីសម្ញែងមុខមាត់នៅចំពោះមុខបរទេស។ ក៏ប៉ុន្តែ ពាក្យនេះកម្រត្រូវបានរដ្ឋាភិបាលយកមកអនុវត្តសម្រាប់ពលរដ្ឋខ្មែរខ្លួនឯងដែលជាម្ចាស់ស្រុក។
2024-01-22
កម្មវិធីជ្រើសរើសបវរកញ្ញា Miss Global 2023 បានក្លាយជារឿងរ៉ាវនយោបាយ បន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាឱ្យដកបេក្ខនារីបវរកញ្ញាទីបេ (Tibet) និងតៃវ៉ាន់ (Taiwan) ចេញពីការប្រកួត ក្រោយពីមានសម្ពាធពីមិត្តដែកថែបចិនឱ្យអនុវត្តតាម «គោលនយោបាយចិនមួយ»។
2024-01-19
ក្រោយលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីតៃវ៉ាន់ (Taiwan) កាលពីថ្ងៃទី១៣ ខែមករា បង្ហាញថាគណបក្សកាន់អំណាច ដែលមាននិន្នាការប្រឆាំងប្រទេសចិនកុម្មុយនិស្ត បន្តឈ្នះឆ្នោតលើគណបក្សដទៃទៀត រដ្ឋាភិបាលកម្ពុជារបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឈានមុខគេក្នុងការប្រកាសជាថ្មី ពីការប្រកាន់ខ្ជាប់នូវ «គោលនយោបាយចិនមួយ»។
2024-01-14
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់លើកឡើងនៅចំពោះមុខកម្មកររាប់ពាន់នាក់ថា កម្ពុជាក្រោមការគ្រប់គ្រងរបស់លោកនឹងបន្តគោលនយោបាយពីឪពុករបស់លោក ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សលើគ្រប់វិស័យទាំងអស់ ពោលគឺមិនមែនត្រឹមតែវិស័យកាត់ដេរនោះទេ។
2024-01-10
រដ្ឋាភិបាលថ្មីរបស់នាយករដ្ឋមន្ត្រីកូន លោក ហ៊ុន ម៉ាណែត ដែលទើបប្រសូតបានជាង៤ខែ តាមរយៈផែនការផ្ទេរអំណាចជាកញ្ចប់របស់ឪពុកលោក បានកំណត់យកថ្ងៃទី២៩ ខែធ្នូ រៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា»។ «ទិវាសន្តិភាព»ដែលរដ្ឋាភិបាលកំណត់ជាបុណ្យជាតិផ្លូវការនេះ ធ្វើឡើងដើម្បីឧទ្ទិសទៅដល់ឪពុកលោកដែលបានអនុវត្តគោលនយោបាយ«ឈ្នះ-ឈ្នះ» និងបញ្ជាក់ពីបំណងប្រាថ្នានៃ«ការស្រឡាញ់សន្តិភាព» និង«ការស្អប់ខ្ពើមសង្គ្រាម»។
2023-12-30
២០២៣ គឺជាឆ្នាំដែលអតីតមេដឹកនាំកម្ពុជា លោក ហ៊ុន សែន សម្រេចមហិច្ឆតាផ្ទេរអំណាចតពូជយ៉ាងប្រញាប់ប្រញាល់ទៅឱ្យកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត។
2023-12-29
ព្រែកជីកហ្វូណនតេជោ ប្រវែង ១៨០គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន ៤ រួមមានខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប គឺជាគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកខ្នាតយក្សមិនធ្លាប់មានពីមុនមកនៅកម្ពុជាតាំងពីក្រោយសម័យអង្គរ។
2023-12-24
កាលពីសម័យខ្មែរក្រហមរបស់ ប៉ុល ពត ពលរដ្ឋខ្មែរជាច្រើនលាននាក់ ដែលរស់នៅតាមទីប្រជុំជន ជាពិសេសក្រុងភ្នំពេញ ត្រូវបានទាហានខ្មែរក្រហមជម្លៀសចេញពីលំនៅឋានដោយកុហកថា ដើម្បីគេចចេញពីការ «ទម្លាក់គ្រាប់បែក» របស់អាមេរិក។
2023-12-18
ក្រោយសម្រេចផែនការផ្ទេរអំណាចនាយករដ្ឋមន្ត្រីឱ្យទៅកូនបានដោយតក់ក្រហល់ អតីតនាយករដ្ឋមន្ត្រីក្រាញអំណាច លោក ហ៊ុន សែន មិនបានបង្អែបង្អង់យូរឡើយ។ លោកបានឆក់យកឱកាសបង្កើនល្បឿនដាក់ «ផែនការ» ផ្ទេរអំណាចប្រធានគណបក្សប្រជាជនកម្ពុជាទៅឱ្យលោក ហ៊ុន ម៉ាណែត។
2023-12-10
«ប្រទេសតូច តែមានបេះដូងធំ» គឺជាពាក្យដ៏ពេញនិយម ដែលមន្ត្រីរដ្ឋាភិបាលតែងយកមកប្រើក្នុងសម័យកាលកូវីដ និងនៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម។ ក៏ប៉ុន្តែ នៅរយៈពេលមិនដល់ជាងកន្លះឆ្នាំផង ក្រោយព្រឹត្តិការណ៍ស៊ីហ្គេមជាប្រវត្តិសាស្ត្រនេះ បានបញ្ចប់ទៅ ទ្រឹស្ដីហ៊ាកែងដែលគេនិយមប្រើ ដើម្បីសូកប៉ាន់ទិញទឹកចិត្តបរទេសនេះ មិនត្រូវបានមន្ត្រីរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត យកមកអនុវត្តចំពោះកីឡាករម្ចាស់ប្រទេសខ្លួនឯងឡើយ។ ជាក់ស្តែងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។
2023-12-03
រយៈពេល១០០ថ្ងៃដំបូងនៃការឡើងកាន់អំណាចរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សមិទ្ធផលដ៏ធំមួយដែលលោកបាននាំមកជូនសង្គមជាតិនោះ គឺការធ្វើដំណើរឆ្លងកាត់ទ្វីបចំនួន៣ និងប្រទេសចំនួន៥ សរុបជិត៦ម៉ឺនគីឡូម៉ែត្រ ដើម្បី «ទាក់ម៉ូយ»។