ប័ណ្ណសារព័ត៌មាន
2025-02-04
ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាអស់ពេលជិតកន្លះសតវត្សមកនេះ កសិករខ្មែរនៅតែប្រឈមនឹងបញ្ហាខ្វះទឹកស្រោចស្រពដំណាំស្រូវរបស់ពួកគាត់ស្ទើរតែរៀងរាល់ឆ្នាំ។
2025-02-03
DeepSeek គឺជាកម្មវិធីបញ្ញាសិប្បនិមិត្តបើកចំហ បង្កើតឡើងដោយសហគ្រិនបច្ចេកវិទ្យាមួយ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាលចិន។
2025-01-31
ស្របពេលកម្ពុជារបស់ត្រកូលហ៊ុន កំពុងត្រៀមខ្លួនក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៣០ ពលរដ្ឋក្រីក្ររាប់រយនាក់ ដើម្បីតែក្រពះបានប្រជ្រៀតរត់ជាន់គ្នាយកអាំងប៉ាវអង្ករ ២គីឡូ និងលុយ ៤ម៉ឺនរៀល ពីទីប្រឹក្សាឪពុកនាយករដ្ឋមន្ត្រី និងជាឧកញ៉ាល្បីឈ្មោះខាងរឿងអាស្រូវគឺលោក សុខ គង់។
2025-01-19
នយោបាយនៅប្រទេសបងប្អូនជាសត្រូវ កម្ពុជា និងថៃ កំពុងដើរដល់របត់ថ្មីមួយមិនធ្លាប់មានពីមុនមក។ នោះគឺការដឹកនាំប្រទេសតាមបែបគ្រួសារនិយមដែលមានឪនិងកូនជានាយករដ្ឋមន្ត្រីក្នុងពេលតែមួយ ឬ អាចហៅម្យ៉ាងទៀតថាជា «នាយករដ្ឋមន្ត្រីត្រួតស៊ីគ្នា»។
2025-01-12
ករណីឃាតកម្មដ៏កក្រើកលើអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា នៅកណ្តាលក្រុងបាងកក (Bangkok) ប្រទេសថៃ កើតឡើងតែប៉ុន្មានម៉ោងក្រោយប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន នៅថ្ងៃ០៧ ខែមករា បានព្រមានសារជាថ្មីតាមកម្ចាត់ក្រុមអ្នកប្រឆាំងនៅក្រៅប្រទេស ដែលហ៊ាននិយាយរិះគន់រដ្ឋាភិបាលកូនប្រុសរបស់លោក តាមរយៈការជំរុញឱ្យបង្កើតច្បាប់ដាក់ពួកគេជា «ក្រុមភេរវកម្ម»។
2025-01-10
អ្នកជំនាញច្បាប់និងអ្នកតាមដាននយោបាយសង្ស័យថា ឃាតកម្មលើអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា អាចជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលកម្ពុជា។
2025-01-07
អ្នកឃ្លាំមើលថា ក្រុមគ្រួសារត្រកូល ហ៊ុន តាំងពីឪដល់កូន បានបំពានព្រះមហាក្សត្រ ម្ដងហើយម្ដងទៀត។
2025-01-01
រដ្ឋាភិបាលត្រកូលហ៊ុនជួបប្រទះវិបត្តិជុំទិសក្នុងឆ្នាំ២០២៤
2024-12-26
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលស្នងតំណែងពីឪពុក ចេញមុខមកប្រដៅសិស្ស ដែលទើបប្រឡងជាប់និទ្ទេស «A» ឲ្យខំរៀនបន្ថែមទៀត ព្រោះគ្មានការប្រើប្រាស់ខ្សែ ឬខ្នងក្នុងជួររដ្ឋាភិបាល ឬវិស័យឯកជន ដើម្បីបានមុខដំណែង ឬតួនាទីបុណ្យសក្ដិធំនោះទេ។
2024-12-22
ពលរដ្ឋ និងមន្រ្តីសង្គមស៊ីវិលមើលឃើញថា បើសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ(EBA)៨០%បន្ថែមទៀត និងដាក់ទណ្ឌកម្មថែមទៀតនោះ នឹងធ្វើឱ្យកម្ពុជាជួបវិបត្តិធំទាំងវិស័យសេដ្ឋកិច្ច និងប៉ះពាល់មុខមាត់នៅលើឆាកអន្តរជាតិ។ ប៉ុន្តែអតីតនាយករដ្ឋមន្ត្រីឪ គឺលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីកូន គឺលោក ហ៊ុន ម៉ាណែត ហាក់មិនខ្វល់អំពីរឿងនេះឡើយ។
2024-12-14
ក៏ប៉ុន្តែក្រុមអ្នកគាំទ្រគណបក្សប្រឆាំងចោទថា លោក ហ៊ុន សែន និងក្រុមមនុស្សដែលស្និទ្ធិនឹងត្រកូលហ៊ុននេះទៅវិញទេ ជាក្រុមភេរវកម្ម ព្រោះមានបាតដៃប្រឡាក់ឈាមពលរដ្ឋខ្មែរស្លូតត្រង់ដែលបានស្លាប់ក្រោយរបបខ្មែរក្រហមបន្ថែមទៀតនោះ។
2024-11-30
បុរសខ្លាំងខាងប្រើអំពើហិង្សាតែមកលើពលរដ្ឋខ្មែរគ្នាឯង និងជានាយករដ្ឋមន្ត្រីឪ លោក ហ៊ុន សែន កាលពីពេលថ្មីៗនេះ ទើបបានទទួលនូវអ្វីមួយដែលក្រុមរបស់លោកប្រកាសថាជា «ពានរង្វាន់លំដាប់អន្តរជាតិ» ថ្មីមួយ ហៅថា «ពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី»។ ពានរង្វាន់នេះ មិនមែនជាពានរង្វាន់ណូបែលសន្តិភាព (Nobel Peace Prize) ដែលពិភពលោកទទួលស្គាល់ និងឱ្យតម្លៃជាសាកលនោះឡើយ។ ក៏ប៉ុន្តែ គឺជាពានរង្វាន់ប្រគល់ឱ្យដោយអង្គការមួយដែលមានប្រភពមិនច្បាស់លាស់ និងដែលពិភពលោកមិនស្គាល់ឈ្មោះ ដែលគេដាក់ឈ្មោះថា «សភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព» (IPTP)។ គ្មានស្ថាប័នព័ត៌មានអន្តរជាតិណាមួយចុះផ្សាយពីការទទួលបានពានរង្វាន់«សន្តិភាព» ដែលលោក ហ៊ុន សែន ទើបទទួលបានថ្មីថ្មោងនេះឡើយ។
2024-11-28
លោក ហ៊ុន ម៉ាណែត ទំនងជានាយករដ្ឋមន្ត្រីដ៏ទន់ខ្សោយជាងគេបង្អស់មួយ ដែលពិភពលោកមិនដែលធ្លាប់បង្កើតក្នុងប្រវត្តិសាស្ត្រសម័យទំនើប។ តាំងពីឈានទៅឡើងកាន់អំណាចរហូតមកទល់បច្ចុប្បន្ន គ្មានពេលណាមួយដែលលោកត្រូវគេមើលឃើញថា អាចកាន់កាប់តំណែងនេះបានដោយឯករាជ្យដោយគ្មានការជួយជ្រោមជ្រែងពីឪពុករបស់លោកម្តងណាឡើយ។
2024-11-20
អាជ្ញាធរចិន កំពុងកៀរគរសាធារណជនឱ្យដោះស្រាយវិវាទអាពាហ៍ពិពាហ៍ ផ្លូវច្បាប់ ដីធ្លី និងវិវាទហិរញ្ញវត្ថុផ្ទាល់ខ្លួន ក្រោយពីមានករណីបុរសវ័យ ៦២ ឆ្នាំម្នាក់ ដែលខឹងសម្បានឹងរឿងបែងចែកទ្រព្យសម្បតិ្តពីការលែងលះប្រពន្ធ បានបើករថយន្តបុករះដោយចេតនាលើហ្វូងមនុស្សនៅពហុកីឡាដ្ឋានមួយកន្លែងនៅភាគខាងត្បូងនៃទីក្រុង ជូហៃ (Zhuhai) ប្រទេសចិន។ មនុស្សយ៉ាងហោចណាស់ ៣៥នាក់ បានស្លាប់នៅក្នុងហេតុការណ៍នេះ។
2024-11-17
រដ្ឋាភិបាលត្រកូល «ហ៊ុន» រក្សាភាពស្ងៀមស្ងាត់ជាមួយប្រទេសថៃដោយមិនទាន់បង្ហាញជំហរជាក់លាក់ពាក់ព័ន្ធនឹងរឿងរ៉ាវជម្លោះកំណត់ព្រំដែនសមុទ្រក្នុងតំបន់ដែលភាគីទាំង២អះអាងថាជា«តំបន់ត្រួតស៊ីគ្នា» និងអធិបតេយ្យលើកោះគុតក្នុងឈូងសមុទ្រថៃ ភាគខាងលិចខេត្តកោះកុង។ នេះក៏ទំនងជាដោយសារតែរដ្ឋាភិបាលនៃប្រទេសទាំងពីរ កំពុងត្រៀមបើកការចរចាសាជាថ្មីឡើងវិញ ដើម្បីបែងចែកផលប្រយោជន៍ពីការទាញយកកំណប់រ៉ែប្រេង និងឧស្ម័នដ៏មហាសាលតម្លៃជាង ៣០០ពាន់លានដុល្លារពីតំបន់នេះ។