ប័ណ្ណសារព័ត៌មាន
2009-12-31
អ្នកនេសាទត្រី អ្នកលក់ត្រីប្រហុក អ្នកផលិតប្រហុក និងអ្នកទិញត្រីប្រហុក បានត្អូញត្អែរថា ផលត្រីនៅរដូវបើកការនេសាទឆ្នាំ២០០៩ មានការធ្លាក់ចុះគួរឲ្យព្រួយបារម្ភ ប៉ុន្តែមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលជលផលបានអះអាងថា ទិន្នផលត្រីប្រចាំឆ្នាំ២០០៩ អាចកើនឡើងជាងឆ្នាំមុន។
2009-12-28
មានការចោទប្រកាន់គ្នាទៅវិញទៅមកអំពីមូលហេតុដែលនាំឲ្យមានការថយចុះនូវធនធានមច្ឆាជាតិនៃទន្លេខ្សាច់ស នៅឯស្រុកបាភ្នំ ខេត្តព្រៃវែង។
2009-12-15
ក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ីបានអះអាងថា ការកំណត់ព្រំដែនកម្ពុជា-វៀតណាម ពិតជាបានធ្វើឲ្យបាត់បង់ទឹកដីកម្ពុជា បន្ទាប់ពីដំណើរទស្សនកិច្ចទៅពិនិត្យស្ថានភាពនៃការបោះបង្គោលកំណត់ព្រំដែនឯខេត្តស្វាយរៀងនោះ។
2009-12-10
យ៉ាងហោចណាស់មានមនុស្សប្រហែល៥ពាន់នាក់ បានចូលរួមប្រារព្ធទិវាសិទ្ធិមនុស្សនៅរាជធានីភ្នំពេញ នៅថ្ងៃ១០ ធ្នូ ដែលធ្វើឡើងពេញមួយថ្ងៃនៃថ្ងៃព្រហស្បតិ៍នេះ។
2009-12-06
ក្រុមយោធិនពិការបានស្រែកទ្រហោយំនៅព្រឹកថ្ងៃទី៦ ធ្នូ នៅគ្រាដែលអាជ្ញាធរបានរារាំងមិនឲ្យពួកគេជាង៦០នាក់ ទៅតវ៉ាពីជម្លោះដីនៅឯគេហដ្ឋានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយបណ្តេញឲ្យពួកគេវិលត្រឡប់ទៅខែត្រកំពង់ធំវិញ។
2009-11-21
ស្នងការខែត្រកំពង់ធំបានឲ្យដឹងនៅថ្ងៃ២០ វិច្ឆិកាថា សមត្ថកិច្ចបានចាប់ខ្លួនពលរដ្ឋដែលដុតគ្រឿងចក្ររបស់ក្រុមហ៊ុនតាន់បៀនកាលពីពេលថ្មីៗនេះបាន៤នាក់បន្ថែមទៀត នៅក្នុងជម្លោះដីធ្លីរវាងពលរដ្ឋជាមួយនឹងក្រុមហ៊ុនវៀតណាម។
2009-11-19
យ៉ាងហោចណាស់មានផ្ទះជនជាតិចាមប្រហែល៣០០ខ្នងត្រូវបំផ្លាញទាំងស្រុង ប៉ុន្តែពុំទាន់ដឹងថា មានមនុស្សប៉ុន្មាននាក់រងរបួសនៅឡើយ នៅក្នុងអគ្គិភ័យមួយដែលឆាបឆេះនៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ នៅព្រឹកថ្ងៃ១៩ វិច្ឆិកា។
2009-08-31
យ៉ាងហោចណាស់មានជនរងគ្រោះដែលធ្លាប់ជាប់ឃុំនៅមន្ទីរស-២១ ប្រហែល ២៨នាក់ដែលតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងរឿងក្តីរបស់ជនជាប់ចោទ ឌុច បាននាំគ្នាតវ៉ា មិនព្រមចូលរួមសវនាការរបស់សាលាក្តីខ្មែរក្រហមនៅព្រឹកថ្ងៃចន្ទ ទី៣១ សីហា ឆ្នាំ២០០៩។
2009-08-27
ការសែនព្រេនគឺជាពិធីសំខាន់មួយសម្រាប់បងប្អូនជនជាតិភាគតិចមួយចំនួននៅកម្ពុជាដែលគេត្រូវតែរៀបចំធ្វើជាប្រចាំ។
2009-08-04
លោកស្រី មូរ សុខហួរ បានឲ្យដឹងនៅថ្ងៃទី៤ សីហានេះ ថា លោកស្រីក៏ដូចជាគណបក្សសមរង្ស៊ីនៅតែរក្សាជំហរដដែលគឺមិនចរចាជាមួយរដ្ឋាភិបាលដើម្បីដោះដូរទាមទារយកអភ័យឯកសិទ្ធិសភារបស់លោកស្រីវិញទេ។
2009-07-24
តុលាការក្រុងភ្នំពេញនៅថៃ្ងសុក្រនេះបានបើកសវនាការជម្រះក្តីសំណុំរឿងរបស់លោកស្រី មូរ សុខហួរ ជាមួយនឹងលោក ហ៊ុន សែន ក្រោមបទរិហារកេរ្តិ៍ ក្រោមការឃ្លាំមើលដោយយកចិត្តទុកដាក់ពីពលរដ្ឋខ្មែរជាច្រើនរយនាក់ តំណាងស្ថានទូតនានា ក្រុមមន្ត្រីអង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិ ព្រមទាំងអ្នកកាសែតជាតិនិងអន្តរជាតិផងដែរ។
2009-07-16
ប្រជាជនក្រុម៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន ជាង៤០គ្រួសារក្នុងចំណោមជាង៥០គ្រួសារ ព្រមរុះរើផ្ទះដោយខ្លួនឯងបណ្តើរៗចេញពីដីមានទំនាស់ជាមួយសាលាក្រុង ក្រោយពីមានការប្រឹងតវ៉ាគ្រប់ច្រកល្ហកគ្មានដំណោះស្រាយ។
2009-05-19
ប្រជាពលរដ្ឋប្រមាណជាង ៣០គ្រួសារក្នុងភូមិចម្រើនផលដែលមានលំនៅក្បែរទីតាំងចាក់សំរាម សង្កាត់ស្ទឹងមានជ័យ ក្រុងភ្នំពេញ បានត្អូញត្អែរថា ពួកគេកំពុងរងនូវផលប៉ះពាល់សុខភាពខ្លាំងពីកាកសំណល់សំរាមដែលត្រូវបានគេចាក់ចោលគរដូចភ្នំសព្វថ្ងៃនេះ មានដូចជាផ្ដាសាយ ក្អក និងជំងឺរាក ជាដើម ហើយដែលប៉ះពាល់ខ្លាំងនោះគឺកុមារតូចៗ។
2009-05-15
ការកាប់កាប់សម្លាប់ប្រជាជនកម្ពុជាត្រូវបានធ្វើឡើងស្ទើរតែគ្រប់ទីកន្លែងនៅទូទាំងប្រទេសក្នុងអំឡុងរបបខ្មែរក្រហម ជាក់ស្ដែងល្អាងល្ខោននិងល្អាងតែងខ្លួនលើខ្នងភ្នំសំពៅខេត្តបាត់ដំបង ដែលជាទីរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងជាទីគោរពបូជារបស់ប្រជាពលរដ្ឋខ្មែរផងទាំងពួងនោះ ក៏បានក្លាយទៅជាទីពិឃាដមនុស្សដែរ។
2009-05-05
កម្មករនិយោជិតរាប់ពាន់នាក់បានដើរហែក្បួនក្នុងទីក្រុងភ្នំពេញដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិលើកទី១២៣ ថ្ងៃ១ ឧសភា ឆ្នាំ២០០៩។